ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ​ម៉ាណែត​ សង្ឃឹម​ថា​មេ​បញ្ជា​ការ​គ្រប់​អង្គ​ភាព​ទាំង​អស់ ​នៃ​កង​យោធ​ពល​ខេមរ​ភូ​មិន្ទ ​នឹង​ខិត​ខំ​ដាក់​បញ្ចូល​ក្បាច់​ គុន​នេះ​ ទៅ​ក្នុង​ការ​ហ្វឹក​ហ្វឺន​និង​ផ្សព្វ​ផ្សាយ


រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធីបតីភាព​ក្នុងពិធី​បើកសិក្ខាសាលាស្តីពី «ការប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយសៀវភៅក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ»។

កម្មវិធីនេះ ប្រព្រឹត្តនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០ ដោយមានការអញ្ជើញចូលរួម​ពីថ្នាក់ដឹក​នាំកងយោធពលខេមរភូមិន្ទ មេបញ្ជាការ មេបញ្ជាការរង តាមបណ្តាអង្គភាពយោធភូមិភាគ បណ្តាស្ថាប័នអង្គភាពចំណុះ​អគ្គ​បញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធយ៉ាងច្រើនផងដែរ។

ក្រោយពីសៀវភៅក្បាច់គុន កងយោធពលខេមរភូមិន្ទ បានដាក់ឲ្យប្រើប្រាស់ ក្នុងជួរកងទ័ពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រង និងជាមេបញ្ជាការកងទ័ពជើងគោក សង្ឃឹមថា មេបញ្ជាការគ្រប់អង្គភាពទាំងអស់ នៃកងយោធពលខេមរភូមិន្ទ នឹងខិតខំដាក់បញ្ចូលក្បាច់ គុននេះ ទៅក្នុងការហ្វឹកហ្វឺននិងផ្សព្វផ្សាយ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ក្នុងសិក្ខាសាលាស្តីពី “ការប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយសៀវភៅក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ” នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ នាបញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ៧០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ព ជើងគោក បានថ្លែងបញ្ជាក់ថា “ឯកឧត្តមមេបញ្ជាការគ្រប់អង្គភាពទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងនគរបាលជាតិសង្ឃឹមថា ក្រោយពីបានផែនការនេះ ហើយនឹងខិតខំ ដាក់បញ្ចូលទៅក្នុងការហ្វឹកហ្វឺន របស់យើង ។ ព្រោះខ្ញុំទៅស្រុកគេទៅចិន គេហាត់កុងហ្វួ ទៅដល់កូរ៉េ(ហាត់) តៃក្វាន់ដូអីចឹងទៅ ទាហានទាំងអស់ត្រូវតែហាត់តៃក្វាន់ដូ ទៅដល់ជប៉ុនគេហាត់ការ៉ាត់តេដូ អីចឹងទៅ ។ អាហ្នឹងជាយុទ្ធវិធីព្រោះពេលប្រយុទ្ធ មិនចាំបាច់ប្រើគ្រាប់ប្រើអីទេ ពេលខ្លះចូលកៀក ឬមួយការការពារខ្លួនដោយគ្មានអាវុធ” ។

ជាងនេះទៅទៀតមេបញ្ជាការ កងទ័ពជើងគោក អះអាងថា សៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ បានដាក់ឲ្យប្រើប្រាស់ក្នុងជួរកងទ័ព គឺជាចលករមួយដ៏សំខាន់ និងជាចំណុចចាប់ផ្ដើម ដើម្បីផ្សព្វផ្សាយក្បាច់គុនខ្មែរឲ្យបរទេស បានស្គាល់ខ្មែរកាន់តែច្បាស់បន្ថែមទៀត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងថ្លែងថា “ខ្ញុំគិតថា នៅពេលយើងដាក់អានេះ (សៀវភៅក្បាច់គុន កងយោធពល ខេម រភូមិន្ទ) ចូលក្នុងទ័ពដែលទ័ពខ្មែរ រាប់ម៉ឺននាក់ ចាប់ផ្ដើមប្រើប្រាស់វា ជាចលករមួយជាចំណុចចាប់ផ្ដើមមួយយ៉ាងខ្លាំង នៅក្នុងការផ្សព្វផ្សាយ ។ ទៅថ្ងៃក្រោយយើងសង្ឃឹមថា ខាងនគរបាលជាតិរបស់យើង នឹងអាចអនុវត្តបន្តទៀត ។ តាមរយៈនៃការចូលរួមការបំផុសនេះឡើងវិញ ការហ្វឹកហ្វឺនច្រើនទៅហាត់ក្បាច់គុនខ្មែរ។

ខ្ញុំសង្ឃឹមថាការដាក់ក្បាច់គុនចូលក្នុងកងយោធពលខេមរភូមិន្ទគឺជាចលករធំណាស់ គ្រាន់តែយើងដាក់ភ្លាមអ្នកដែលត្រូវប្រើប្រាស់ ហ្វឹកហ្វឺន ស្គាល់រាប់ម៉ឺននាក់នេះគឺជាកិច្ចការសំខាន់ហើយយើងនឹងបន្តទៅថ្ងៃក្រោយទៀត”៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.