ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ថកិច្ច​ន​គរ​បាល​ក្រុង​តា​ខ្មៅ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​ និង​សារ​ធាតុ​ញៀន​ ១២​កញ្ចប់​តូច​


ខេត្តកណ្តាល ៖ យុវជន២នាក់ត្រូវសម្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៩កើត ខែមាឃឆ្នាំរកា ព.ស ២៥៦១ត្រូវនឹង​ថ្ងៃទី២៥​ខែមករាឆ្នាំ២០១៨ វេលាម៉ោង ២និង៣០នាទីយប់ ត្រង់ចំណុច លើផ្លូវជាតិ២១ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រតិបត្តការបង្ក្រាបគ្រឿងញៀននេះដោយកំលាំងអន្តរាគមន៏ក្រុងតាខ្មៅបានល្បាតការពារសុវត្តិភាពជូនប្រជាពលរដ្ឋជាប្រ ចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នោះហើយនៅវេលាម៉ោង២.៣០នាទីយប់កំលាំងល្បាតបានប្រទះឃើញជនសង្ស័យបាន ធ្វើដំណើរតាមបណ្តោយផ្លូវ២១ គួរអោយសង្ស័យ ពេលនេះសមត្ថកិច្ចបានហៅអោយឈប់ដើម្បីសាកសួរ និងឆែកឆេរ ក៏រក ឃើញថ្នាំញៀនចំនួន១២កញ្ចប់តូចតែម្តង។

ជនសង្ស័យត្រូវឃាត់ខ្លួនមានចំនួន២នាក់ទី១.ឈ្មោះ ខន សុដានិត ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរអង្គរក្បនៅបន្ទាយ​ស្វាយ​រលំទីលំនៅបច្ចុប្បន្ននៅភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល និងទី២.ឈ្មោះ ផល សម្បត្តិ​ ភេទ​​ប្រុស​អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ព្រមទាំងវត្ថុតាងម្សៅ​​ក្រាម​ពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន១២កញ្ចប់ តូច។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថាថ្នាំញៀននេះខ្លួនបានទិញពីបុរសម្នាក់នៅម្តុំបឹងត្របែកហើយយកលក់បន្តអោយ ឈ្មោះ ថានៅម្តុំស្ពានព្រែកតាងហ៊ុនភូមិព្រែក​សំរោង១សង្កាត់តាខ្មៅ​ក្រុងតាខ្មៅខេត្ត​កណ្តាលពិតប្រាកដមែន។

បច្ចុប្បន្ននេះជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរបន្ត និងកសាង​សំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.