ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អារក្ស​ព្រៃ​មិន​ចង់​ទៅ​នៅ​ស្រុក​គេ​ ដាក់​ទំនាញ​ឡាន​ដឹក​ឈើ​ប្រណិត​របស់​លោក ​ស៊ឹង ​សំអុល ​ក្រឡាប់​ចាក់​ចោល​នៅ​ស្រុក​ពញា​ក្រែក ​ខេត្តត្បូង​ឃ្មុំ


ខេត្តត្បូងឃ្មុំ ៖ នៅល្ងាចថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៩នេះ​ រថយន្តដឹងឈេីប្រភេទលេខមួយឃ្លុំបួនជ្រុង បានក្រឡាប់ផ្ងារជេីង​ខ្ជាក់ឈេី​ចោល​ពាសពេញផ្លូវ ដែលគេស្គាល់ថា ជារថយន្ដដឹកឈេី របស់លោកឧកញ៉ាឈេី សឹង សំអុល ក្រឡាប់ នៅចំណុច អន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប្រភពពីកន្លងកើតហេតុបានឲដឹងថា រថយន្តដឹកឈេីរបស់ ឧកញ៉ាឈើខាងលើរូបនេះ ជាប្រភេទរថយន្តធុនធំកែទ្រង់ខ្នាតយក្ស ដឹកឈេី​ប្រភេទលេខមួយ បម្រុងលោតឆ័ត្រទៅលក់នៅប្រទេសវៀតណាម តែចៃដន្យ​ត្រូវបានក្រឡាប់យ៉ាងស្រួល ប្រហែលជា​ត្រូវទំនាយ​របស់​របស់ម្ចាស់ព្រៃភ្នំ តែម្ចាស់ស្រុកមកសែនទាន់។

តាមប្រភពច្បាស់ការណ៍បានអោយដឹងថា ក្រោយពេលរថយន្តដឹកឈេីក្រឡាប់ សមត្ថកិច្ចព្យាយាមលាក់បាំង ព័ត៌មាន យ៉ាងខ្លាំងបំផុត ដល់អ្នកសារព័ត៌មាន និងបានហៅរថយន្តមកស្ទូច ឡាន ដែលក្រឡាប់យ៉ាងលឿន ហេីយបានយករថយន្តផ្សេងមកសាងឈេី ដែលរាយ​ប៉ាយនោះយ៉ាងឆាប់រហស់បំផុត។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ការដឹកជញ្ជូនឈេីរបស់ ឧកញ៉ាឈេី សឹង សំអុល ទៅលក់នៅប្រទេសវៀតណាម គ្មានអ្វីចំឡែក​នោះទេ ព្រោះលោក ឧកញ៉ាឈេីរូបនេះ រកសុីដឹកជញ្ជូន ជាក្បួនរថយន្ដយឺឌុប វ៉េអង កែទ្រង់ ខ្នាតយក្ស ច្រេីនឆ្នាំមកហេីយ  ដោយគ្មាន​សមត្ថកិច្ចជំនាញណាហានបង្ក្រាបឡើយ ទោះបីឈ្មួញ ឧក្រិដ្ឋព្រៃឈើរូបនេះត្រូវមានឈ្មោះក្នុងបញ្ជីខ្មៅរបស់សម្តេច ហ៊ុន សែន ក៏ដោយ ក៏បុគ្គលរូបនេះនៅតែរួចខ្លួនដ៏ដែល។

រហូតដល់ពេលនេះបុគ្គល ស៊ឹង សំអុល នៅតែដឹកជញ្ជូនឈេីស្ទេីអស់ពីក្នុងព្រៃ ពីប្រទេសកម្ពុជាទៅហេីយ នៅតែមិនទាន់ឃេីញមានជំនាញ រឺសមត្ថកិច្ចណា ហ៊ានធ្វេីការសួរនាំឬបង្ក្រាបនោះទេ គឺមានតែជួយសម្រប់សម្រួល នឹងនៅតែបន្តបំភ័ណ្ឌ ធ្វេីអោយមានច្បាប់ខ្លះ អត់ច្បាប់ខ្លះ ដេីម្បីយកលេះថាឈេីមានច្បាប់ដឹកចេញពីព្រៃសម្បទាន ដេីម្បីជួយសម្រួលងាយស្រួលក្នុងដឹកជញ្ជូនទៅវិញ។

ទោះបីជា ប្រមុខរាជរដ្ឋាភិបាន បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់គណៈបញ្ជាការឯកភាពខេត្ដ ដេីម្បីធ្វេីការទប់ស្កាត់បង្ក្រាប ការកាប់ដឹក​ជញ្ជូន​ឈេី​ អោយខានតែបានយ៉ាងណាក៏ដោយ ក៏ឧកញ៉ាឈេី រូបនេះនៅតែដឹកជញ្ជូនឈេីបានជាដដែលៗ ដោយមានការឃុប​ឃិតគ្នាជា​ប្រព័ន្ធទៅបានយ៉ាងរលូន។ ដោយផ្គេីននឹងបទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានដាក់បទបញ្ជា អោយធ្វេីការទប់ស្កាត់ បង្ក្រាបបទល្មេីសធនធានធម្មជាតិអោយខានតែបាននោះ ប៉ុន្តែអនុសាសន៍ របស់​សម្តេចតេជោ ហាក់បីដូចជា មិនទាន់មានប្រសិទ្ធភាពនៅឡេីយទេ ព្រោះមន្ត្រីថ្នាក់ក្រោម មិនអនុវត្ត ហេីយបែជា ឃុបឃិតគ្នាជាប្រព័ន្ធ ដេីម្បី​ផលប្រយោជន៍រៀងៗខ្លួនវិញ។

ប្រភពបានបន្តថា បេីមន្ត្រីថ្នាក់ក្រោម ធ្វេីការអនុវត្ដតាមប្រសាសន៍ រឺក៏បទបញ្ជា សម្តេចតេជោ ដោយគ្មានការឃុបឃិតគ្នាជាប្រព័ន្ធនោះ ក៏លោកឧកញ៉ាឈេីរូបនេះ មិនអាចដឹកជញ្ជូនឈេីឆ្លងកាត់ជាច្រើនខេត្ដបានបែបនេះនោះដែ។

ជុំវិញសេចក្តីរាយការណ៌ចោទប្រកាន់ឈ្មួញឈើ ស៊ឹង សំអុល នៅវេលាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នេះអង្គភាពគេហទំព័រ www.rskynews.com យើងមិនអាចសុំការបំភ្លឺពីលោក ស៊ឹង សំអុល បានឡើយ ដោយហៅទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកលើក តែយ៉ាងណា អង្គភាពយើងនិងរងចាំការបកស្រាយពន្យល់គ្រប់ពេលវេលា៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.