ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ សេង​ បញ្ញា​ឬទ្ធិ​ ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ព្រៃ​វែង ​ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​ទ្រាំ​លេង​បាន​នឹង​​ការ​​ដឹក​នាំ​បែប​អមនុស្ស ​និង​ប្រកាន់​បក្ស​ពួក​និយម​នៅ​ក្នុង​អង្គ​ភាព


ខេត្តព្រៃវែង ៖ ក្រៅពីចូលចិត្តជេរប្រមាថ កូនចៅក្រោមឱវាទ លោកវិជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ក៏បានខិតខំរៀបចំការងារល្អៗដល់មន្ត្រីថ្នាក់ក្រោមផងដែររួមមាន៖

-ទី១ លោកស្រី ទន្តបណ្ឌិត ហ៊ន់ សុធារី ជាភរិយារបស់ លោក ទទួលបានតួនាទីជា ប្រធានការិយាប្រតិបត្តិស្រុកព្រៃវែង
-ទី២ លោកវេជ្ជបណ្ឌិត ហ៊ន់ រិទ្ធិ ជាប្អូនថ្លៃរបស់លោក ទទួលបានតួនាទីជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង
-ទី៣ លោកស្រី ទន់ មករា ជាប្អូនថ្លៃជីដូនមួយរបស់លោក ទទួលបានតួនាទីជា ប្រធានគណនេយ្យ មន្ទីរសុខាភិបាលខេត្តព្រៃវែង-ទី៤ លោកគ្រូពេទ្យ សេង លីអាន ជាបងប្រុសបង្កើតរបស់លោក ទទួលបានតួនាទីជា ប្រធានការិយាល័យប្រតិបត្តិស្រុកពាមជរ និងមានសាច់ញាតិរបស់លោក ជាច្រើននាក់ទៀត ក៏កំពុងទទួលបានតួនាទីសំខាន់ៗ នៅក្នុងមន្ទីរសុខាភិបាលខេត្តព្រៃវែង និងតាមមន្ទីរពេទ្យនានាក្នុងខេត្ត និងតាមមណ្ឌលសុខភាពផងដែរ។

សូមរំលឹកថា ៖ លោកគ្រូពេទ្យ ហ៊ូ ដា ប្រធានការិយាល័យប្រតិបត្តិ (OD) ស្រុកស្វាយអន្ទរ បានធ្វើសន្និសីទកាសែត ទម្លាយរឿងរ៉ាវដ៏ឈឺចុកចាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ លោកវិជ្ជៈ បណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានជេរប្រមាថលោកនៅក្នុងអង្គប្រជុំ ឥឡូវរឿងនេះបានជ្រាបដល់ថ្នាក់ដឹកនាំក្រសួងហើយ។

សូមជម្រាបជូនថា កាលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ លោកគ្រូពេទ្យ ហ៊ូ ដា ប្រធានការិយាល័យប្រតិបត្តិ (OD) ស្រុកស្វាយអន្ទរ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត ពាក់ព័ន្ធនឹងរឿងរ៉ាវដែលលោកវជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រៃវែង ជេរប្រមាថរូបលោកនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៨  និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

លោកគ្រូពេទ្យ ហ៊ូ ដា បានថ្លែងប្រាប់អ្នកកាសែត ទាំងទឹកភ្នែកប្រកបដោយការឈឺចុកចាប់ ថា « លោកប្រធានមន្ទីរសុខាភិបាល បានជេរប្រមាថខ្ញុំ ថា អាក្រពើ, អារមិលគុណ, អាព្រាត់ប្រាសគ្រួសារ, អាបើកឡានក្រឡាប់ …..។ គាត់ជេរខ្ញុំ ហើយគាត់ប្រាប់ ខ្ញុំថា គាត់ឲ្យឱកាស ៧ថ្ងៃដើម្បីទៅសុំទោសគាត់ទើបរួចខ្លួន»។

លោកគ្រូពេទ្យ ហ៊ូ ដា បានបន្តទាំងទឹកភ្នែកថា «ដោយសារគោរពគាត់ជាមេ ខ្ញុំបានទៅសុំទោសគាត់ និងធ្វើកិច្ចសន្យាជូនគាត់ទៀត ប៉ុន្តែទីបំផុតខ្ញុំត្រូវគាត់ដក ខ្ញុំចេញពីក្រុមការងារអស់រលីង ដែលហាក់កាត់ដៃជើងរបស់ ខ្ញុំពីការងារអស់ហើយ»។

នៅក្នុងបទសម្ភាសរយៈពេលប្រមាណជិត ១ម៉ោងជាមួយក្រុមអ្នកកាសែត លោកគ្រូពេទ្យ ហ៊ូ ដា ប្រធានការិយាល័យប្រតិបត្តិ (OD) ស្រុកស្វាយអន្ទរ បានរៀបរាប់អំពីភាពមិនប្រក្រតីក្នុងការអនុវត្តការងាររបស់វិជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់មន្ត្រីក្រោមឱវាទ។

យោងតាមប្រភពពី មន្ត្រីសុខាភិបាលខេត្តព្រៃវែង មិនមែនតែលោកគ្រូពេទ្យ ហ៊ូ ដា ម្នាក់ទេដែលឈឺចាប់ចំពោះទង្វើរបស់លោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ប៉ុន្តែពួកគាត់មិនហ៊ានតវ៉ា ឬទម្លាយនោះទេ ព្រោះខ្លាចអំណាចរបស់មេ។

ពាក់ព័ន្ធ ករណីនេះ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ០១៩នេះ    អង្គភាពគេហទំព័រ www.rskynews.com បានទាក់ទងសុំការបំភ្លឺ ពីលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង តាមទូរស័ព្ទ ប៉ុន្តែលោកទទួលហើយ និងបិទទូរស័ព្ទភ្លាមៗ បន្ទាប់ពីដឹងថាជាអ្នកសារព័ត៌មានចង់សម្ភាស រឿងលោកជេរប្រមាថកូនចៅ រហូតកូនចៅទ្រាំលែងបាន ហៅអ្នកកាសែតទៅធ្វើសន្និសីទ ៕

ដោយ ៖ វិបុល

 

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.