ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម ​យន្ត​ មិន ​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​​គណៈ​ប្រ​តិ​ភូ​សា​ធារ​ណ​រដ្ឋ​ប្រ​ជា​ធិ​ប​តេយ្យ​ប្រ​ជា​​មា​និត​ឡាវ​ ដើម្បី​ស្វែង​យល់​ពី​សក្ដា​នុ​ពល​​​និង​វឌ្ឍនៈ​ភាព​​របស់​ខេត្ដ​ព្រះ​សីហនុ​


ខេត្តព្រះសីហនុ ៖ គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈ ពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៩ ។

បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅ រាជធានីភ្នំពេញរួចមក នៅល្ងាចថ្ងៃអង្គារទី៤ ខែមិថុនា គ.ស ២០១៩ គណៈប្រតិភូបានចូលជួប​ប្រជុំសំណេះ​សំណាល ជាមួយ អភិបាលខេត្ដព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ រួមទាំងស្នើសុំ​អនុសាសន៍ពីអភិបាលខេត្ត ទាក់ទងនឹងយុទ្ធសាស្ត្រអូសទាញវិនិយោគិនអោយចូលមកបណ្តាក់ទុន និងការគ្រប់គ្រង​អាជីវកម្មទាំង​នោះ​ផងដែរ។

គោលបំណងនៃដំណើរទស្សនកិច្ចមកខេត្ដព្រះសីហនុ របស់គណៈប្រតិភូឡាវនាពេលនេះផ្តោតសំខាន់លើចំនុចចំនួន៣៖ ១.ដើម្បីស្រង់បទពិសោធន៍ការងារគ្របគ្រងវិស័យពាណិជ្ជកម្ម
២.សិក្សាស្រាវជ្រាវវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ
៣.សិក្សាឈ្វេងយល់អំពីការគ្រប់គ្រងវិស័យមួយចំនួនដូចជា សេវាកម្មអាជីវកម្មទេសចរណ៍ សណ្ឋាគារ កាស៊ីណូ រួមទាំងគម្រោង​ធ្វើ​ពាណិជ្ជកម្មជាមួយខេត្តព្រះសីហនុ ជាដើម។ល។

ឯកឧត្ដម សូនីសាយ ស៊ីផានដុន ឧបនាយករដ្ឋមន្ត្រី នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកសេដ្ឋកិច្ច កសិកម្ម អភិវឌ្ឍ​ជនបទ និងសង្គមកិច្ច មានប្រសាសន៍ថា ភាគីឡាវធ្លាប់បានមកធ្វើទស្សនកិច្ច ខេត្តព្រះសីហនុ បីដងហើយ តែមកលើកនេះ ឃើញ​ខេត្តព្រះ​សីហនុ មានការអភិវឌ្ឍន៏លឿនណាស់។ លោកបានសំដែងការកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថាបានជួយធ្វើអោយ​ខេត្តប្រែ​មុខ​មាត់យ៉ាងឆាប់រហ័ស។ ក្នុងនាមជាប្រទេសជិតខាងគ្នា យើង នឹងពង្រឹងពង្រីកទំនាក់ទំនងឲ្យកាន់តែល្អប្រសើរថែមទៀត។

គណៈប្រតិភូឡាវ សំដែងការកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានដឹកនាំធ្វើអោយខេត្ដរីកលូតលាស់ខ្លាំង។ ឯកឧត្តមក៏ស្នើ​គណៈប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចនៅប្រទេសឡាវ និងមានបំណងបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ និងខេត្ត​ចំនួន២នៅឡាវនៅពេលខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម គណៈប្រតិភូឡាវ ស្នើសុំចែករំលែកបទពិសោធន៍ឬអនុសាសន៍ពីអភិបាលខេត្ដព្រះសីហនុ អំពីការទាក់ទាញអ្នក​វិនិយោគអោយចូលមកបណ្តាក់ទុនយ៉ាងច្រើនសំបើមបែបនេះ រួមជាមួយនឹង ការគ្រប់គ្រង់ផងដែរ។

ឯកឧត្ដម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ឆ្លើយតបថា ការគ្រប់គ្រងដឹកនាំទាក់ទាញវិនិយោគិន គឺដោយ​សារប្រទេសកម្ពុជា មានប្រមុខដឹកនាំដ៏ឆ្លាតវៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវ​សុខសន្ដិភាព​ពេញលេញមានគោល នយោបាយច្បាស់លាស់ មានច្បាប់ការពារអ្នកវិនិយោគ សុវត្ថិភាព សន្ដិសុខល្អ ខេត្តព្រះសីហនុ មានសក្តានុពលផង រួមនឹងប្រពៃណីល្អរបស់ប្រជាជនខេត្ដព្រះសីហនុរុះរាយរាក់ទាក់ ជាដើម។ល។

ឯកឧត្តម យន្ត មីន បញ្ជាក់ថា នៅខេត្ដព្រះសីហនុ មានអ្នកវិនិយោគចម្រុះជាតិសាសន៍ ១៦ប្រទេស ក្នុងនោះចិនច្រើនជាងគេ អ្នកវិនិយោគចិន ធ្វើការវិនិយោគលឿនជាងសាសន៍ដទៃ។ ពាក់ព័ន្ធការគ្រប់គ្រងដីធ្លីរបស់ក្រុមហ៊ុនវិនិយោគ គឺគេជួល ឬទិញផ្ទាល់ខ្លួនពីឯកជនតែម្តង។ សព្វថ្ងៃ​អ្នកមកវិនិយោគភាគច្រើនគេទិញ ឬជួល មួយទៀតចំនួនជួលដីពីរដ្ឋបែបសម្បទានរយៈពេល ៥០ឆ្នាំ ។ល។

ឯឧត្តម យន្ត មីន ថាទន្ទឹមនឹងការរីកចម្រើនក៏មានការប្រឈមខ្លះដែរ នៅពេលមានអ្នកវិនិយោគមកច្រើន ។ តែរដ្ឋបាលខេត្ត ខិតខំដោះស្រាយ​ដោយ​យកច្បាប់ជាគោល និងមានការសម្រប សម្រួលខ្លះដែរតាមសភាពជាក់ស្តែង។

ឯកឧត្តម បន្ដថា ខេត្តព្រះសីហនុ មានវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម (មានតំបន់សេដ្ឋកិច្ច​ពិសេស​ចំនួន ៥កន្លែង មានរោងចក្រចំនួន ១១០ និងកម្មករនិយោជិតជាង ៨០.០០០នាក់ កំពុងធ្វើការ) វិស័យទេសចរណ៍ និងសេវាកម្មផងដែរ ជា​ពិសេសខេត្តនេះ មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ប្រព័ន្ធគមនាគមន៍ប្រទាក់ក្រឡា និងមានផ្លូវល្បឿនលឿន​កំពុងសាង​សង់ផងដែរ។ ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចពិសេស ឧស្សាហកម្មគំរូពហុបំណងតែមួយ​គត់នៅព្រះ​រាជាណាចក្រកម្ពុជា។ ចំពោះគោលនយោបាយទំនាក់ទំនងអន្តរជាតិ ខេត្តព្រះសីហនុ បានបង្កើតចំណងមិត្តភាពជាមួយប្រទេសដទៃ ដោយបង្កើតជាខេត្តក្រុងសម្ពន្ធ័មេត្រីភាព ឬខេត្តក្រុងបងប្អូន។

តាមរយៈជំនួបនេះ អភិបាលខេត្តព្រះសីហនុ មានរំពឹងភាគីទាំងពីរ នឹងកាន់តែមានទំនាក់ទំនងគ្នាល្អ និងបានស្នើភាគីឡាវ ជួយជម្រុញ​ទេសចរណ៏ និងធុរៈជនមកខេត្តព្រះសីហនុ ផងដែរ ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.