ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

រដ្ឋ​បាល​ខេត្ត​ព្រះ​សី​ហនុ​ដឹក​នាំ​ដោយ​លោក ​លី ​ចិត្ត​និយម​ ចុះ​ពង្រឹង​វិធាន​ការ​ច្បាប់​ដោយ​តម្រូវ​អោយ​សំណង់​រំ​លោភ​ចំ​ណី​ផ្លូវ​សា​ធារណៈ​ត្រូវ​តែ​រុះ​រើ​ចេញ​វិញ​​


ខេត្តព្រះសីហនុ ៖​​​​​ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារចម្រុះដឹកនាំដោយលោក លី ចិត្តនិយម ប្រធានការិយាល័យគ្រប់គ្រង​ការអភិវឌ្ឍ និងសំណង់ នៃសាលាខេត្តព្រះសីហនុ បានបន្តដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ចុះពិនិត្យការសាងសង់សំណង់នានា​ក្នុងក្រុង​ព្រះសីហនុដើម្បីធានាថាសំណង់ទាំងអស់ដែលបានសង់មានរបៀប។

ជាក់ស្តែងសម្រាប់ព្រឹកនេះក្រុមការងារបានចុះណែនាំម្ចាស់ការដ្ឋានដែលបានសាងសង់សំណង់រំលោភលើចំណីផ្លូវចំនួន៣ ទីតាំង ក្នុងសង្កាត់​លេខ៣ ក្រុងព្រះសីហនុ ។

បើតាម លោក លី ចិត្តនិយម បញ្ជាក់ថា សំណង់ដែលបានសង់រំលោភចំណីផ្លូវត្រូវតែរុះរើចេញវិញ បើមិនរុះរើទេក្រុមការងារនឹង​ចាត់វិធាន​ការតាមនីតិវិធី។

លោក លី ចិត្តនិយម អោយដឹងទៀតថា រដ្ឋបាលខេត្តសូមគាំទ្រនិងលើកទឹកចិត្តចំពោះការវិនិយោគស្របច្បាប់។ ទន្ទឹមនេះ ក្នុងនាមរដ្ឋបាល​ខេត្តព្រះសីហនុ លោកសូមអំពាវនាវដល់ម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវចូលរួមគោរព​ច្បាប់ដើម្បីចៀងវាងការខូច​ខាតបាត់បង់ផល​ប្រយោជន៍​នៅពេលអាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តតាមច្បាប់។

សូមបញ្ជាក់ថាស្ថានភាពសំណង់នៅក្រុងព្រះសីហនុ សព្វថ្ងៃនេះ មានសភាពរីកដុះដាលខ្លាំងគួរអោយកត់សំគាល់។ តាមរយៈការវិនិយោគ​លើវិស័យសំណង់នេះបានធ្វើអោយខេត្តព្រះសីហនុ មានការប្រែមុខមាត់ថ្មី រីឯជីវភាពប្រជាជនក៏បានប្រសើរឡើងជាលំដាប់ គួរជាទីមោទនៈ។ បើទោះជាមានសំណង់មួយចំនួនតូចមិនទាន់បានអនុវត្តត្រឹមត្រូវតាមច្បាប់នៅឡើយក្តី។ តែយ៉ាងណាបញ្ហាប្រឈម​ខ្លះៗនេះអាជ្ញាធរ​និងមន្រ្តី​ជំនាញកំពុងតាមតម្រង់ទិសណែនាំនិងមានវិធានការរដ្ឋបាលជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាអោយម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវចូលរួមគោរពច្បាប់អោយបានត្រឹមត្រូវ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.