ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ចោរ​ឆក់​វ័យ​ក្មេង​យ៉ាង​សកម្ម​​០២​នាក់​​ធ្លាប់​ធ្វើ​សកម្ម​ភាព​ឆក់​បាន​ប្រាក់​ខ្ទង់​មុឺន​ដុល្លារ​ត្រូវ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បញ្ជូន​ចូល​គុក​


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជ​ធានីភ្នំពេញ បានបញ្ជូនចោរឆក់ វ័យក្មេង យ៉ាងសកម្មក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ពួកគេទាំង ០២នាក់ នេះ គឺជាមុខសញ្ញាធ្វើសកម្មភាពឆក់ ដ៏សាហាវ ដែលអាចហៅថា ជាចោរឆក់ “អាជីព” ដោយរូបគេទាំង ០២នាក់ ធ្លាប់​ធ្វើសកម្មភាពឆក់ជាច្រើនឆ្នាំ ,ច្រើនរយលើក ហើយថែមទាំងធ្លាប់ឆក់បានសម្រេច ជាទឹកប្រាក់ ខ្ទង់ម៉ឺនដុល្លា ផងដែរ។

១/ ឈ្មោះ ស៊ុន ម៉េងស៊ឺ ភេទប្រុស អាយុ ១៦ឆ្នាំ
២/ ឈ្មោះ ហួត ឆៃណា ភេទប្រុស អាយុ ១៦ឆ្នាំ

ពួកគេទាំង ០២នាក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ប្រដេញតាមឃាត់ខ្លួនបានភ្លាមៗ ខណៈដែលរូបគេ​ព្យាយាមជិះ​ម៉ូតូ រត់គេចខ្លួនពីសមត្ថកិច្ច ក្រោយពេលដែលពួកគេ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២៣:៥៨នាទី នៅចំណុច ផ្លូវលេខ២១៤ កែង៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០២នាក់ សារភាពឲ្យដឹងដូចៗគ្នា មុខចេញធ្វើ​សកម្ម​ភាពឆក់ពួកគេបានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិឈ្មោះ អាសង់តា នៅខណ្ឌឬស្សីកែវ ក្រោយពេលផឹកស៊ីហើយពួកគេ បានបបួលគ្នា ដើររក​ឆក់​សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ដោយជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ប៊ីត ពណ៌ផ្កាឈូក លាយស ស្លាកលេខ ភ្នំពេញ 1AQ-9712។ លុះពេលជិះដល់ផ្លូវលេខ២១៤ មុខខារ៉ាអូខេ X2 ពួកគេឃើញជនជាតិចិនប្រហែល ០៦នាក់ និងមានយួរកាបូបជាប់ដៃ ជាឳកាសល្អ រូបគេទាំង ០២នាក់ បានជិះទៅក្បែរហើយ ឆក់យកកាបូបពីដៃជនរងគ្រោះបានសម្រេច តែត្រូវបានកម្លាំងល្បាតអាវុធហត្ថ​ខណ្ឌដូនពេញឃើញ បានប្រដេញតាមភ្លាមៗ ហើយពួកគេបានព្យាយាមជិះរត់គេចខ្លួនពីសមត្ថកិច្ច តែពុំអាចគេចខ្លួនរួចនោះទេ។

រូបគេទាំង ០២នាក់ ប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងអំឡុងឆ្នាំ២០១៩ ពួកគេ ធ្លាប់បានធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពី​ប្រជាពលរដ្ឋដែល​ធ្វើដំណើរលើដងផ្លូវ ចំនួន ០៥លើកមកហើយ។ លើកទី១ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo នៅមុខព្រះបរមរាជវាំង ,លើកទី២ ឆក់​បានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone7 ពីជនជាតិចិន នៅម្តុំផ្សារកណ្តាល ,លើកទី៣ ឆក់បានកាបូប របស់ជនជាតិចិន នៅម្តុំក្លឹបលុច្សសារី ផ្លូវ២១៤ កែង៦៣ ,លើកទី៤ ឆក់មិនបានសម្រេច នៅម្តុំផ្សារកណ្តាល ,លើកទី៥ ឆក់កាបូបជនជាតិបារាំង មិនបានសម្រេច។

រីឯឈ្មោះ ហួត ឆៃណា បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលអំឡុងឆ្នាំ២០១៥ ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់​សម្ភារៈមានតម្លៃ​ពី​ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានសម្រេច ១៥០លើក ហើយភាគច្រើនរូប​គេធ្វើសកម្មភាព​ឆក់​ក្នុង​ភូមិសាស្រ្តខណ្ឌទួលគោក។ ក្នុងនោះ ០២លើក ដែលរូបគេចាំ គឺលើកទី១ ឆក់បានប្រាក់ ១៥,០០០ដុល្លាអាមេរិក ពីជនរងគ្រោះពីរនាក់ ជាប្តីប្រពន្ធ ,លើកទី២ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង នៅមុខវត្តសំរោងអណ្តែត៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.