ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រធាន​ស្នាក់​ការ​គយ​ព្រែក​ចាក​ប្តឹង​ក្រុម​អ្នក​កាសែត​អុក​ឡុក​ទី​ស្នាក់​ទៅ​កាន់​តុលា​ការ​ខេត្ត​កំពត​ទារ​ជម្លឺ​ចិត្ត​១០​មុឺន​ដុល្លារ​​


ខេត្តកំពត ៖ ទីបំផុតទៅ លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ព្រែកចាក បានដាក់ពាក្យប្តឹង អ្នកកាសែតជិត១០នាក់ ទៅកាន់​ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពត ពាក់ព័ន្ធករណី ជេរប្រមាថ និងជ្រៀតជ្រែកកិច្ចការការងាររបស់អ្នករាជការសាធារណៈ។

លោកព្រះរាជអាជ្ញារង ខាន់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពត បានប្រាប់សារព័ត៌មានក្នុងស្រុកតាមទូរស័ព្ទនៅរសៀល​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពត ពិតជាបានទទួលពាក្យបណ្តឹងរបស់លោក យី ថុល ប្តឹងអ្នក​កាសែតមែននៅព្រឹកនេះ។

លោកព្រះរាជអាជ្ញារង រូបនេះបន្ថែមថា សំណុំរឿងនេះនៅពុំទាន់ត្រូវបានចាត់ជូនតំណាងអយ្យការរូបណា ជាអ្នកចាត់ការនៅឡើយទេ។

សូមជម្រាបជូនថា លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ព្រែកចាកបានដាក់ពាក្យប្តឹងអ្នកកាសែតជាង១០នាក់ ចំនួន៣បទ​ល្មើស​រួមមាន៖
១.បទជេរប្រមាថចំពោះអ្នករាជការសាធារណៈ
២.បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និង
៣.បទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ
ព្រមទាំងទាមទារ​សំណងជំងឺចិត្តចំនួន១០មុឺនដុល្លារអាមេរិក។

អ្នកកាសែតដែលរងបណ្តឹងរបស់លោក យី ថុល ប្រធានការិយា ល័យគយ និងរដ្ឋាករ ព្រែកចាករួមមាន៖
-ទី១លោក ហ៊ុន សុខា ជាប្រធានក្លិបអ្នកកាសែតឯករាជ្យ និងជានាយកផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV)
-ទី២លោក ចន យូដេត ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
-ទី៣លោក ស៊ាង ប៊ុនសុង ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
-ទី៤លោក ទុំ ឆោម ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
-ទី៥លោក ប៉ែន រ៉ា ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
-ទី៦លោក កែវ សុផាត ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
-ទី៧លោក ជី ពេជ្រ ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
-ទី៨លោក អ៊ុត ប៊ុនធឿន ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ និងបក្ខពួក។

គួររលឹកថា បណ្តឹងរបស់លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ព្រែកចាក ផ្តើមចេញពីសកម្មភាពរបស់ក្រុមអ្នកសារ ព័ត៌មាន​ប្រមាណជិត ១០នាក់ខាងលើ និងបក្ខពួក បាននាំគ្នាចូលទៅក្នុងបរិវេណ ប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកំពត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ។

នៅថ្ងៃកើតហេតុ ក្រុមអ្នកកាសែតខាងលើ បានផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក (Live) អំពីទំនាស់ពាក្យសម្តីជា​មួយអាជ្ញា​ធរសាធារ​ណៈជេរប្រមាថ និងរុញច្រានដេញចាប់មន្ត្រីគយ ខណៈមន្ត្រីជំនាញកំពុងបំពេញភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន គឺពិនិត្យការនាំចូលទំនិញពី​ប្រទេស​វៀតណាមចូលមកកម្ពុជា។

សកម្មភាពរបស់ក្រុមអ្នកកាសែតខាងលើ ត្រូវបានមជ្ឈដ្ឋានទូទៅ រួមទាំងអ្នកកាសែត និងរដ្ឋមន្ត្រីក្រសួងព័ត៌មានផង សុទ្ធតែសម្តែង​ការហួស​ចិត្ត ត្បិតមើលឃើញថាក្រុមអ្នកកាសែតទាំងអស់ខាងលើបានប្រព្រឹត្តប្រាសចាកអំពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.