ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ ស ​ថេត ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ ​ចាប់​ផ្តើម​គាស់​កកាយ​វប្បធ៌ម​ដោះ​ដូរ​ប៉ុស្តិ៍​នគរ​បាល​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ


រាជធានីភ្នំពេញ ៖ វប្បធម៌នៃការដោះដូរបានកើតមានឡើងនៅរាជធានីភ្នំពេញ ក្រោយពីមានស្ងប់ស្ងាត់មួយរយៈ​ ហើយកក្រើកជាថ្មី បណ្តាលមកពីអ្នកមានអំណាច អ្នកមានលុយ ជាក់ស្តែងដីនៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា មានទី តាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានទំហំប្រមាណប្រហែល ២៥មx​៣០ម =៧៥០មែត្រការេ ដោយតំលៃដីលើទីផ្សារប្រហែល១មែត្រការេតំលៃ២៥០០$ ត្រូវបានដោះដូរចេញពីទីតាំង​ចាស់​ទៅ​នៅទីតាំងថ្មីមានលក្ខណៈចង្អៀតកៀនកោះ ស្ថិតនៅផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ រាជធានីភ្នំពេញ។

ទាក់ទិននិងការដោះដូរប៉ុស្តិ៍នគរបាលទឹកថ្លានេះមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងមូលដ្ឋាននេះ នៅពេលដែលត្រូវការសេវាទៅរកគឺមិនឃើញដោយការផ្លាស់ប្តូរបានធ្វើឡើងក្រោយចូលឆ្នាំខ្មែរយើងថ្មីៗនេះ។ ទាក់ទងនិងការដោះដូរនេះអង្គភាពគេហទំព័រ www.rskynews.com បានធ្វើការទំនាក់ទំនងជាមួយលោកមេភូមិទឹកថ្លា ទើបឡើងថ្មីឈ្មោះ កង នឿន បាននិយាយថា៖ រូបលោកពុំបានដឹងទេ រឿងដោះដូរប៉ុស្តិ៍នគរបាលនេះ ដោយសារដី  នេះជាដីសារពើភណ្ឌរបស់នគបាល។ ក៏ប៉ុន្តែដោយស្នាក់ការភូមិក៏នៅលើដីប៉ុស្តិ៍នគរបាលនោះដែរ ហើយនៅពេលដូរ ទីតាំងថ្មីលោកបានសំណូមពរសុំធ្វើអគារស្នាក់ការភូមិមានទំហំទទឹង៥មែត្រ និងបណ្តោយ៧មែត្រ លើផ្ទៃដីទំហំ៥២​មែត្រការេ  អោយនៅដាច់ពីប៉ុស្តិ៍នគរបាល ហើយក៏បានការឯកភាពពីលោកផ្កាយ២ផងដែរ ។

ដោយឡែកលោក តាំង គឹមវិន ចៅសង្កាត់ទឹកថ្លា លោកបាននិយាយអោយដឹងដែរថា រឿងមានការដោះដូរទីតាំងប៉ុស្តិ៍  នគរបាលរដ្ឋបាលទឹកថ្លានេះលោកមិនបានដឹងឡើយ អាចសាកសួរលោក ម៉េង វ៉ាង អធិការខណ្ឌសែនសុខ   ដោយលោកគ្រាន់តែដឹងថា ដីនោះជារបស់អគ្គស្នងការនគរបាលជាតិតែប៉ុណ្ណោះ។

ជាមួយគ្នានេះលោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ ក៏បានប្រាប់តាមទូរស័ព្ទអោយដឹងថា៖ រូបលោកមិនបាន​ដឹង   រឿងដោះដូរប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានេះទេ  លោកបានប្រាប់អោយធ្វើការសាកសួរទៅលោក ម៉េង វ៉ាង អធិការ នគរបាលខណ្ឌសែនសុខ  ដោយឡែកលោក ម៉េង វ៉ាង ពុំបានទទួលទូរស័ព្ទដើម្បីបំភ្លឺករណីនេះឡើយ។

ទាក់ទងទៅនឹងការដោះដូរប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា មួយនេះត្រូវបានឯកឧត្តម អ៊ឹង សំអុល អគ្គស្នងការរង នគរបាលជាតិ ទទួលបន្ទុកកិច្ចការប៉ុស្តិ៍ នគរបាលទូទាំងប្រទេស បានអះអាងផងដែរថា ៖ លោកមិនបានដឹងឡើយចំពោះការ ដោះដូរប៉ុស្តិ៍នគរបាលនេះទេ ហើយលោកទើបតែចុះទៅថ្មីៗនេះទេ ម្យ៉ាងទៀតការងាររបស់លោកគ្រាន់តែជាអ្នកគ្រប់​គ្រងតែខាងនីតិវិធីតែប៉ុណ្ណោះ រីឯទ្រព្យសម្បតិ្តរដ្ឋដែលជាបញ្ជីសារពើភណ្ឌគឺជាដែនសមត្ថកិច្ចរបស់ស្នងការរាជធានី​ភ្នំពេញ ជាអ្នកគ្រប់គ្រង សម្រេច ​និងចាត់ចែង។

ដោយឡែកលោកឧត្តមសេនីយន៌ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៏តាមទូរស័ព្ទ  អោយដឹងថា៖ ការដោះដូរទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នេះគឺដើម្បីអោយទៅនៅជិត និងងាយស្រួយផ្តល់សេវា ជូនប្រជាពលរដ្ឋ ហើយការដោះដូរនេះមានអ្នកខ្លះពេញចិត្ត និងអ្នកខ្លះមានការថ្នាំងថ្នាក់ជាដើម ម្យ៉ាងទៀតដីនោះគឺ មានទីស្នាក់ការភូមិទឹកថ្លានៅមួយចំណែកដែរ។

ទាក់ទិនទៅនិងបញ្ហាដោះដូរទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានេះ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ ទឹកថ្លា បានធ្វើការរិៈគន់ដោយត្រង់ៗថា៖ ប៉ុស្តិ៍នគរបាលទឹកថ្លាចាស់មានទីធ្លាធំ ហើយស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ងាយស្រួយក្នុងការទំនាក់ទំនង ចំណែកទីតាំងថ្មីមានអាគារសង់លើដីប្រហែលទំហ៨មែត្រ គុណ១៨មែត្រ ដោយមាន អគារ២ល្វែង និងកំពស់២ជាន់នៅតាមបណ្តោយផ្លូវលំ ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ ដដែល ដោយពិបាកក្នុងការស្វះស្វែងរុករកទៅសុំសេវាផេ្សងៗ ធ្វើអោយមានការលំបាក់យ៉ាងខ្លាំង។ ហេតុដោយការដោះដូរទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដ៏ល្អប្រសើរមួយនេះទំនងជាអ្នកមានអំណាច លុយទិញ​ដីទី​តាំងនោះក្នុងតម្លៃ ខ្ពស់ទើបធ្វើអោយវប្បធ៌មនៃការដោះដូរកើតមានឡើងវិញនៅក្នុងរាជធានីភ្នំពេញ។

ប្រភពពីមន្រ្តីតូចតាចនៅក្នុងប៉ុស្តិ៍នគរបាលទឹកថ្លាបានខ្សឹបប្រាប់ពីផលប្រយោជន៏ដែលទទួលបានថា ៖ មន្រ្តីនគរបាល ទាំងអស់ដែលបានធ្វើការនៅក្នុងប៉ុស្តិ៍ទឹកថ្លាទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៏ពីការដោះដូរនោះមែន តែពុំ    បានប្រាក់ស្មើៗគ្នានោះឡើយ។ អ្នកខ្លះបាន៥០០ដុល្លារអាមេរិក អ្នកខ្លះទៀតបាន១០០០ដុល្លារអាមេរិក ហើយអ្នកខ្លះ ទៀតបានទទួលរហូតដល់៥០០០ដុល្លារអាមេរិក ដោយទំនងជាគេធ្វើការបែងចែកតាមឋានៈនិងតួនាទី ទើបពុំទទួល បានផលប្រយោជន៏ស្មើៗគ្នានេះទេ។

ភាពកក្រើកឡើងវិញនៃវប្បធ៌មនៃការដោះដូរទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ក្នុងខណ្ឌសែនសុខ នេះប្រហែលជា ឯកឧត្តមនាយឧត្តមសេនីយន៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​​ លោកពុំទាន់បានជ្រាប ឫក៏បាន​ជ្រាប់ដែរ ចំពោះសកម្មភាពរបស់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានចាប់ផ្តើមគាស់​កកាយវប្បធ៌មនៃការដោះដូរនេះមកវិញទេមើលទៅ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.