ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​បណ្ឌិត ​គុណ ​ញឹម ​មិន​ត្រូវ​បណ្តែត​បណ្តោយ​អោយ​លោក ​ហ៊ុយ​​ សុជាតិ ​ប្រធាន​សាខា​គយ​​ខេត្ត​មណ្ឌល​គីរី​ប្រមូល​លុយ​បែប​ពុក​រលួយ​ដាក់​ចូល​ហោប៉ៅ​ជា​ប្រយោជន៏​ផ្ទាល់​ខ្លួន


ខេត្តមណ្ឌលគីរី ៖ ថ្មីៗនេះប្រភពពីមន្ត្រីគយក្នុងខេត្តមណ្ឌលគិរីបាន ឲ្យដឹងថាចាប់តាំងពីទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី រួចមកគឺលោក ហ៊ុយ សុជាតិ កំពុងសាងភាពល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមដោយគ្មានញញើត អ្វីទាំងអស់ ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា លោក បណ្ឌិត គុណ ញឹម ដែលជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា គួរចាត់វិធានការទប់ស្កាត់ទង្វើ មិនប្រក្រតីទាំងឡាយ របស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ជាបន្ទាន់ ។

ប្រភពពីមន្ត្រីដែលបានបំពេញការងារនៅច្រកទ្វេភាគីដាក់ដាំស្រុក អូររាំង ខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថាឈ្មួញនាំចូល ទំនិញ និងប្រេង សាំង គេចពន្ធតាមច្រកនេះយ៉ាងពេញបន្ទុក ព្រោះលោក ហ៊ុយ សុជាតិ មេគយ ខេត្តមណ្ឌលគិរី បើកដៃឲ្យ ប្រធានការិយាល័យ គយច្រក ដាក់ដាំធ្វើអ្វីៗតាមអំពើចិត្ត ។

គួររំលឹកថាកាលលោក  ហ៊ុយ សុជាតិនៅធ្វើជាប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ហ៊ុយ សុជាតិ ល្បីល្បាញ យ៉ាងខ្លាំង ក្នុងការប្រើតួនាទី និងអំណាចប្រព្រឹត្តអំពើពុករលួយ យ៉ាង ពេញបន្ទុក ដោយ គ្មានញញើតអ្វីទាំង អស់ ។ ឥឡូវនេះនៅពេល ទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី គឺលោក ហ៊ុយ សុជាតិ កំពុងប្រើគ្រប់ វិធីដើម្បីប្រមូលលុយយ៉ាងសុខ ស្រួលហើយ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ឬ ទំនិញខុសច្បាប់នោះទេ ។ ដូច្នេះហើយទើប មានសេចក្ដីអំពាវនាវជូនឯកឧត្តមនាយករដ្ឋមន្ត្រី  អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ អំពើ ពុករលួយ របស់លោក ហ៊ុយ សុជាតិ ដែលជាមេ គយ ខេត្តមណ្ឌលគិរី ជៀសវាងដើម្បីកុំឲ្យមន្ត្រីគយរូបនេះប្រើតួនាទី និងអំណាច របស់ខ្លួនធ្វើ អ្វីៗតាមអំពើចិត្តទៀត ។

តាមការបង្ហើបពីមន្ត្រីគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថាទំនង លោក ហ៊ុយ សុជាតិ ចំណាយលុយយ៉ាងច្រើនដើម្បីទទួលបាន តំណែងជាមេគយ ខេត្តមណ្ឌលគិរី ទើបលោក ហ៊ុយ សុជាតិ ប្រើប្រាស់តួនាទី និងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាង តក់ក្រហល់ដោយគ្មានខ្លាចក្រែងអ្វីឡើយ។ ប្រភពបានឲ្យដឹងទៀតថាលោក ហ៊ុយ សុជាតិ កំពុងអនុវត្តន៍តាមបទពិសោធន៍កាលនៅធ្វើជា ប្រធានការិយាល័យច្រក ប៉ោយប៉ែត ក្នុងការប្រព្រឹត្តអំពើពុករលួយ ហើយយកឈ្មោះ មេគយធំៗ មកធ្វើជាខែល ដើម្បីបិទបាំងទង្វើរបស់ខ្លួន យ៉ាងងងើល ។ នៅច្រកទ្វេភាគីណាំលៀហៅច្រកប៉ុស្ដិ៍៧ក៏ដូចជាច្រកទ្វេភាគីឡាប៉ាខេក៏ឈ្មួញអាចនាំចូលទំនិញគេចពន្ធ និ ទំនិញបង់ពន្ធមិន គ្រប់យ៉ាងពេញបន្ទុកផងដែរ ព្រោះលោក ហ៊ុយ សុជាតិ បណ្ដោយឲ្យមន្ត្រីគយនៅច្រកទ្វេភាគីទាំង២នោះធ្វើអ្វីៗតាមអំពើចិត្ត ។

ជាពិសេសប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថាដោយសារមានខ្នងបង្អែករឹងមាំនៅក្នុង អគ្គនា​យក​ដ្ឋានគយ និងរដ្ឋាករ កម្ពុជា ទើបលោក ហ៊ុយ សុជាតិ អាចផ្ទេរពីតំណែងប្រធានការិយោល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត មក ធ្វើជា​មេគយខេត្តមណ្ឌលគិរី យ៉ាងរលូន ។ បន្ទាប់ពីទទួលបានតំណែងជាមេគយប្រចាំខេត្ត មណ្ឌលគិរី រួចមកគឺ លោក ហ៊ុយ សុជាតិ មិនដែល​ចាត់វិធានការបង្ក្រាប ឬទប់ស្កាត់ក្រុមឈ្មួញនាំចូល ទំនិញគេចពន្ធ​ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំង គេចពន្ធនោះទេ ហើយ មានតែ​ឃុបឃិតឲ្យឈ្មួញនាំចូលកាន់តែច្រើនឡើងៗ។ ប្រភពបានពីសមត្ថកិច្ចពាក់ព័ន្ធបានបង្ហើបឲ្យដឹងថាករណីក្រុមឈ្មួញសម្រុក ដឹកជញ្ជូន​ឈើ​ចេញទៅស្រុកយួនតាមច្រកទ្វេភាគីទាំង៣កន្លែងក្នុងខេត្តមណ្ឌលគិរី គឺច្រកដាក់ដាំ ច្រកណាំលៀ និងច្រកឡាប៉ាខេ ក៏ជាប្រភពចំណូល​ដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ ។

រាល់សេចក្តីចោទប្រកាន់ខាងលើចំពោះលោក ហ៊ុយ សុជាតិ អង្គភាពគេហទំព័រ www.rskynews.com មិនអាចសុំការបំភ្លឺពីលោក ហ៊ុយ សុជាតិ បានឡើយនារសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៩ នេះ ទោះយ៉ាងណាអង្គភាពយើងនឹងរងចាំការបកស្រាយគ្រប់ពេលវេលាពីបុគ្គល ដែលត្រូវបានគេចោទប្រកាន់គ្រប់ពេលវេលា៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.