ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខ្លាំង​មែន​! លោក ​មាស ​ជូរ៉ានី ​​ប្រធាន​មន្ទីរ ​រ៉ែ និង​ថាមពល ខេត្ត​សៀម​រាប​​បើក​ដៃ​អោយ​ឈ្មួញ​ដី​ឈ្មោះ​ តា​ តេះ ​ជីក​រណ្ដៅ​ដី​យក​អាចម៍​ដី​លក់​មាន​ជំរៅ​ដល់​​ក្បាល​ប្រែត


ខេត្តសៀមរាប ៖ ប្រភពពីពលរដ្នរស់នៅភូមិអន្លង់ពី ថ្លែងប្រាប់អ្នកសារព័ត៌មា​នគេហទំព័រ www.rskynews.com អោយដឹងថាជំរៅរណ្ដៅ ដីរបស់ថៅកែដី ឈ្មោះតាតេះ បានជីកដីលក់នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង  មានជំរៅរណ្ដៅដីជ្រៅដល់ក្បាលប្រែត ដោយសារតែមានការឃុបឃិតពី​សំណាក់ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ ថាមពលខេត្តសៀមរាបជាអ្នកបើកដៃ អោយឈ្មួញ នេះជា យូរឆ្នាំមកហើយដោយមានការសង្ស័យថា ដោយសារតែបានទទួលសំណូក យ៉ាងក្រាសក្រាលនិងត្រជាក់ចិត្ត។

ពាក់ព័ន្ធនិងការរឹះគន់នេះ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែថាមពលខេត្តសៀមរាប បានទទួលស្គាល់ថារណ្ដៅដី នៅទីនោះពិតជាជ្រៅហួស ច្បាប់អនុញ្ញាតមែន !តែលោកថៅកែចាស់ដុះស្លែរម្នាក់នេះនៅតែអាចជីកយកអាចម៏ដីលក់ដដែល គ្មានវិធានការណ៏​ណាដែល​អាចមាន​ប្រសិទ្ធ​ភាពទៅលើឈ្មួញដីនេះអោយ​ខ្លាចរអារនោះឡើយ ព្រោះដឹងចិត្ត ដឹងថ្លើម លោកប្រធានមន្ទីររ៉ែ ថាមពល រួចស្រេចហើយទើបឈ្មួញ​អាចដំណើរការជីកយកអាចម៍ដីលក់យ៉ាងរលូន​មិនខ្វល់ពីច្បាប់។

មហាជនសំលឹងឃើញថា រាប់ឆ្នាំមកហើយតាំងពីលោក មាស​ជូរ៉ានី ឡើងកាន់ដំណែងជាប្រធានមន្ទីរ រ៉ែ ថាមពល ខេត្តសៀមរាប រួចមក ឃើញថាមានឈ្មួញដ៏ច្រើនបានកំពុងតែជីកយកអាចម៍ដីលក់ រណ្ដៅជ្រៅហួសច្បាប់កំណត់ ដូច្នេះ គួរណាស់តែ ឯកឧត្តម ទៀ សីហា អភិបាលនៃគណះអភិបាលខេត្តសៀមរាប គួរមានចំណាត់ការលើលោកប្រធានមន្ទីរនេះផង។

រាល់ការចោទប្រកាន់ខាងលើនេះ អង្គភាពគេហទំព័រ www.rskynews.com មិនអាចសុំការបំភ្លឺពីលោក មាស ជូរ៉ានី បានទេនៅព្រឹកថ្ងៃអាទិត្យ​នេះ ដោយហៅទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល ទោះយ៉ាងណាអង្គភាពយើងនិងរងចាំការបំភ្លឺគ្រប់ពេលវេលាពីភាគីលោកប្រធានមន្ទីរ ដើម្បីបំភ្លឺជូនសារធារណៈជនជ្រាបតាមរបបសារព័ត៌មាន៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.