ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នគរ​បាល​ខេត្ត​កំពង់​ចាម​បា​ន​បើក​កិច្ច​ប្រជុំ​​ការ​ងារ​​នគរ​បាល​​និង​​សហគមន៍​​ប្រចាំ​​ខែ​ឧសភា​​​ឆមាស​​ទី​​១​​និង​​បូក​​សរុប​​លទ្ធ​ផល​​កិច្ច​​ការ​ពារ​​សន្តិ​សុខ​​


ខេត្តកំពង់ចាម​ ៖​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​១៤​រោច​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១៩​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ បាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍​ លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សង្គម​ ការងារ​នគរបាល​និង​សហគមន៍​ប្រចាំ​ខែឧសភា​,​ឆមាស​ទី​១​ និង​បូក​សរុប​លទ្ធផល​កិច្ច​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ ដំណើរការ​បោះ​ឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ រាជធានី​ ខេត្ត​ ស្រុក​ ក្រុង​ ខណ្ឌ​ អាណត្តិ​ទី​៣​ កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី​ស្នងការ​រង​ លោក​អនុប្រធាន​ផែនការ​ងារ​ លោកនាយ​ នាយ​រង​ការិយាល័យ​ លោកនាយ​ផ្នែក​នគរបាល​បេ​តិក​ភ័​ណ្ឌ​ លោក​អធិការ​ អធិការរង​ស្រុក​ ក្រុង​ទាំង​១០​ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០៩​ សរុប​ចំនួន​ ៣៤១​នាក់​។​

​តាម​របាយការណ៍​ របស់​លោក​វរសេនីយ៍ទោ​ វ៉ា​ សុធា​រ៉ា​ ស្នងការ​រង​ទទួល​ការងារ​សេនាធិការ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ កិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែឧសភា​ ឆ្នាំ​២០១៩​ ឆមាស​ទី​១​ សភាពការណ៍​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​ ពុំ​មាន​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​ឡើយ​។​

​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ បាន​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​បាន​សហការ​ល្អជា​មួយ​អាជ្ញាធរ​ក្នុង​កិច្ច​ការពារ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ ពិសេស​ធានា​បាន​ក្នុង​កិច្ច​ការពារ​សន្តិសុខ​តាម​ការិយាល័យ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ស្រុក​ ក្រុង​ ខណ្ឌ​ អាណត្តិ​ទី​៣​ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវ​:​ នគរបាល​ជាតិ​។​

ជា​ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍​ស្នងការ​សំណូមពរ​ឱ្យ​មន្ត្រី​នគរបាល​ទាំងអស់​ធ្វើការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សាច់ញាតិ​ សូម​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕

ដោយ ៖ វិបុល



Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.