ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទិ​វា​សប្តាហ៍​ជាតិ​សុវត្ថិ​ភាព​ច​រា​ចរណ៍​ផ្លូវ​គោក​លើក​១២​ក្រោម​អធិ​បតី​ភាព​ឯក​ឧត្តម ​យន្ត ​មីន ​អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ព្រះ​សី​ហនុ


ខេត្តព្រះសីហនុ ៖  មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ ដោយមានការ ចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិក្សានុសិស្ស នៅព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា :​ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ប្រារព្វឡេីងក្នុង​គោលបំណងផ្សព្វផ្សាយទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងអនុគណៈ​កម្មាធិការសុវត្ថិភាព​ចរាចរណ៍ផ្លូវគោកខេត្ត សូមធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកដំណើរតាម ផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបាននូវ​អនុសាសន៍​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់​ចរាចរណ៍” ដោយអនុវត្ត​វិធានការដូចខាង ក្រោម :
១-​ មុនបើកបរ ត្រួវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់
២ -​ បើកបរត្រូវពាក់ខ្សែក្រវាត់សុវត្ថិ ភាពឲ្យបានគ្រប់គ្នា
៣ -​ អ្នកបើក បរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពព្រោះមួកសុវត្ថិភាពព្រោះ”មួកសុវត្ថិភាពមួយ ការពារជីវិតបានម្នាក់ ”
៤ -​ បន្ថយល្បឿនបើកបរ តាមស្ថានភាពផ្លូវ ស្ថានភាពចរាចរណ៍ ផ្លូវប្រសព្វ ផ្លូវចង្អៀត ឬផ្លូវរអិល
៥ -​ មុននឹងវ៉ាជែង ត្រូវដឹងច្បាស់ផ្លូវខាងមុខទំនេរ សុវត្ថិភាព ចៀសវាងវ៉ាជែងដោយ ប្រថុយប្រថានបង្កឲ្យមានគ្រោះថ្នាក់ដោយយថាហេតុ
៦ -​ បើកបរត្រូវគោរពសិទ្ធិអាទិភាព
៧-​ បើពិសាគ្រឿងស្រវឹង កុំបើកបរ
៨-​ រថយន្តដឹកអ្នកដំណើរ ឬដឹកទំនិញ កុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់
៩ -​ ត្រូវមានក្រមសីលធម៌របស់អ្នកបើកបរចំនួន ១០ចំណុច ទើបយើងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុ ក៍ដូចជានៅទូទាំងប្រទេស ។

ក្នុងឱកាសនោះក៏បានចែកមួកសុវត្ថិភាពជូនដល់អ្នកចូលរួមចំនួន ២០០មួក ផងដែរ ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.