ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ គឹម ​គាវិន​ ​ឡើង​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សុរិយោ​ដី​ខេត្ត​ឧត្តមានជ័យ ​ប្រជា​ពល​រដ្ឋ​រងទុក្ខ​បាត់​ដី​ ទទួច​សុំ​អន្ត​រាគមន៏​ពីសម្តេច​ តេជោ​ និង​ឯក​ឧត្តម​ឧប​ ជា ​សុផារ៉ា 


ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩ នេះប្រជា ពលរដ្ឋចំនួន៣គ្រួសាររស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានអំពាវនាវដល់សម្ដេចតេជោ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ជា សុផារា រដ្ឋមន្រ្តីក្រសួង ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ជួយអន្តរាគមន៍​ដល់​ពួកគាត់ផង ពីព្រោះដីស្រែចំការរបស់ពួកគាត់ចំនួន១៥ហិតាស្ថិតនៅភូមិភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ត្រូវបាន លោក​ គឹម គាវិន​ ប្រធានមន្ទីសុរិយោដីខេត្ត ឧត្ដរមានជ័យ ចេញបណ្ណ័កម្មសិទ្ធ ក្រោយប័ណ្ណសារាចរលេខ០១ របស់ក្រុមយុវជនស្ម័គ្រចិត្ដសម្តេច តេជោ កាលពី២០១៤ ទៅអោយឈ្មួញជាអ្នកមានអំណាចលក់បន្តគ្នា។

ប្រជាពលររដ្ឋដែលរងគ្រោះទី១÷ឈ្មោះ ហ៊ឹម​ ឌឿ ភេទប្រុសអាយុ​៥០​ឆ្នាំ​ និងប្រពន្ធ​ឈ្មោះ​ អង់យឿន, ទី២÷ឈ្មោះ​ សៀវ​ ​គ្រឺត​ ភេទប្រុសអាយុ​៥០​ឆ្នាំ​ ប្រពន្ធឈ្មោះផង់ ភន, ទី៣÷ឈ្មោះនាង​ ម៉េត​ ភេទប្រុសអាយុ៥៣ឆ្នាំ និងប្រពន្​ធឈ្មោះសុខហេង។ ពួកគាត់ទាំងបីគ្រួសាររស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្ដរឧត្ដរមានជ័យ។

ប្រជាពលរដ្ឋខាងលើបានលើកឡើងថា ពួកគាត់បានកាន់កាប់អាស្រ័យផលចាប់តាំងពីឆ្នាំ២០០៣រហូតម​កដល់ឆ្នាំ​២០១៩​ ស្រាប់ តែចេញមុខ ឈ្មោះ នួន ធា​ ជានាយទាហ៊ាននៅយោធ ភូមិភាគទី៤​ ទៅរារាំង និងមានអ្នកទិញ​ដីចំនួន​ពីរនាក់បានកាន់បណ្ណ័កម្មសិទ្ធចេញដោយលោក គឹម គាវិន នៅឆ្នាំ២០១៤ដោយមានឈ្មោះទី១÷ ឈ្មោះ​ នាង​ ហាក់​គឹមលាង ក្បាលដីលេខ១២៧២។ទី២÷ឈ្មោះ​ នាង​ ហាក់សាមឌី លេខរាងក្បាលដី១២៧៣ ជាបណ្ណ័កម្មសិទ្ធ(ប្លង់រឹង)​ដែលលោកប្រធានមន្ទីសុរិយោដី លោក គឹម គាវិន​ ផ្ដល់ជូនអ្នកទិញដីខាងលើ ចំនួនពីរប្លង់ស្មើនិង​ផ្ទៃក្រឡាជិត​២០​ហិចតា ដែលបណ្ណ័សារាចរលេខ០១កំណត់ចេញបណ្ណ័នៅលើផ្ទៃដីតែ៥ហិចតា ប៉ុណ្ណុះក្នុងមួយបណ្ណ័។ ចាប់តាំង​ពី​លោកគឹមគាវិន ប្លោះតំណែង ពីប្រធានការិយាល័យភូមិបាល​ស្រុកអន្លង់វែងទៅជា​ប្រធានមន្ទីសុរិយោដី​ខេត្តភ្លាម ពលរដ្ឋរងគ្រោះខ្លាំងណាស់ គឺប្រឈមនិងអស់ដីស្រែសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតតែម្ដង។

ប្រជាពលរដ្ឋទាំងបីគ្រួសារខាងលើបានបញ្ជាក់ថា ពេលក្រុមយុវ ជនស្មក្រ័ចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ចុះវាស់​វែងពួកគាត់បានត្រឹមឯកសារពាក់ពន្ធ័រួចជាស្រេច ហើយទៅរងចាំនៅនិងដីរបស់ពួកគាត់អស់ជាច្រើនថ្ងៃ រហូតដល់​ក្រុមការងារវាស់វែងបានផ្អាក​ ពួកគាត់ក៍មិនបានធ្វើបណ្ណ័កម្មសិទ្ធ ចាប់ពីពេលនោះមក​ហើយពួកគាត់ក៍​បានបង្ករ​បង្កើន​ផលរហូតមក​ជិត២០ឆ្នាំគឺចាប់ តាំងពីឆ្នាំ២០០៣រហូតមកដល់ឆ្នាំ២០១៩នេះស្រាប់តែ​ មានអ្នកចេញមុខថា​ជាដីរបស់គេ ទៅវិញនិងកាន់បណ្ណ័កម្មសិទ្ធសារាចរលេខ០១ ដែលចុះហេត្ថលេខាដោយលោក គឹម គាវិន នៅឆ្នាំ២០១៤។

ពលរដ្ឋសង្ស័យថាការចេញបណ្ណ័កម្មសិទ្ធរបស់លោក គឹម គាវិន ប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យ មានភាពមិន​ប្រក្រតី​ លួចបំពេញឯកសារចេញបណ្ណ័​ក្រោយយុវជនស្មគ្រចិត្តសម្ដេចតេជោ ចុះបំពេញភារកិច្ចនៅឆ្នាំ២០១៣។ 

រាល់សេចក្តីចោទប្រកាន់ខាងលើនេះអង្គភាពគេហទំព័រ www.rskynews.com យើងមិនអាចសុំការបំភ្លឺពីលោក គឹម គាវិន ប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យ បានទេ ដោយគ្មានលេខទូរស័ព្ទ ទោះយ៉ាងណាអង្គភាពយើងនិងរងចាំការបំភ្លឺគ្រប់ពេលវេលា ដើម្បីស្របតាមច្បាប់នៃរបបសារព័ត៌មានជាតិ៕

ដោយ ៖ វិបុល

 

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.