ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​ពេជ្រ​ រត្ថា ​កំពុង​ត្រូវ​ប៉ាន់​យក ​លុយ​ដាក់​ហោ​ប៉ៅ​ស្ងាត់ៗ ​តាម​រយៈ​បើក​ដៃ​ឲ្យ​ឈ្មួញ​រថយន្ដ​ដឹក​ទំនិញ​ខ្នាត​យក្ស​​បាន​ធ្វើ​ចរាចរណ៍ ​ជា​រាង​រាល់​យប់​ដោយ​រលូន


ខេត្តកំពត ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់វាលរិញ បានធ្វើការរិៈគន់ និងផ្តល់ព័ត៌មានអោយអង្គភាពគេហទំព័រ www.rskynews.com  អោយដឹងថាប្រធានគ្រប់គ្រងស្ថានីយថ្លឹងរថយន្តវាលរិញ បេីកដៃអោយរថយន្តធុនធំ​បេីកឆ្លង​កាត់​ដោយមិនបានចូលថ្លឹង យកតែលុយចែកគ្នាដាក់ហោប៉ៅ រាងៗខ្លួន ដោយមិនគិតពីផលប្រយោជន៏​សំរាប់​សង្គម​ជាតិឡើយ។

ប្រភពដដែលបានអោយដឹងបន្ថែមថាប្រធានស្ថានីយថ្លឹងរថយន្តវាលរិញ លោក ពេជ្រ រត្ថា កំពុងត្រូវប៉ាន់យកលុយ​​  ដាក់​​ហោប៉ៅស្ងាត់ៗ តាមរយៈបើកដៃឲ្យឈ្មួញរថយន្ដដឹកទំនិញខ្នាត​យក្សជាពិសេសរថយន្តដឹកដីនិង​រថយន្តដឹកថ្ម ព្រមទាំងខ្សាច់ ជាដើមនោះ បានធ្វើចរាចរណ៍ ជារាងរាល់យប់ៗដោយរលូន ដែលគេអះអាងថាសុទ្ធ​តែបានបង់​លុយ​មុនឲ្យមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តវាលរិញ គឺក្រុមមន្ត្រីអាចរកចំណូលក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ៅ ជា​ពិសេសគឺលោក ពេជ្រ រត្ថា ប្រធានស្ថានីយ៍ជញ្ជីងនេះតែម្ដង។

ប្រជាពលរដ្ឋអ្នករកស៊ីដឹកទំនិញបានសម្ដែងនូវការរិះគន់ចំៗ ដោយពួកគាត់ បាននិយាយថា នៅក្នុងស្ថានីយជញ្ជីងថ្លឹង​រថយន្តវាលរិញរបស់ខេត្តកំពត ក្រោមការគ្រប់គ្រងរបស់លោក ពេជ្រ រត្ថា ជាប្រធាននោះបញ្ជាឲ្យកូនចៅ ក្រោមឱវាទ និងបានតម្រូវឲ្យឈ្មួញ និងអ្នករត់ការ រថយន្តដឹកលើសកម្រិតទម្ងន់  មកពីតាមបណ្តាខេត្តនានា នៃប្រទេសកម្ពុជា ឱ្យបង់លុយស្ងាតៗ។

យោងតាមប្រភពខាងលើ បន្តឲ្យដឹងទៀតថាបុគ្គលជាមន្ត្រីខិលខូចទាំងនោះបាន​ណាត់ជាមួយអ្នករត់ការ​និងថៅកែ​រថយន្ត តាមទូរស័ព្ទឲ្យមកឈប់រថយន្តនៅខាងក្រៅ តាមការព្រមព្រៀង ហើយចរចារជាមួយគ្នាជាមុនសិន​មុននិង​បង់លុយ ឬក៏វេលុយតាមវីនជាដើម ទើបធ្វើការឆ្លងកាត់ជាក្រោយ។

បើតាមប្រភពពីអ្នកបើកបររថយន្តដឹកថ្ម បានឲ្យដឹងថា រថយន្ត របស់ពួកគេភាគច្រើនដឹកលើស​ទម្ងន់កម្រិតចាប់ពី​១៨តោនឡើង គឺមានអ្នករត់ការ ប្រមូលលុយបង់ឲ្យប្រធានស្ថានីយ៍រួចរាល់​ទើបពួកគេចេញ​ដំណើរដោយរលូន។​ ប្រភពពីអ្នកបើកបររថយន្តបញ្ជាក់ថា ប្រធានជញ្ជីងគាត់កំណត់ឲ្យបង់លុយចំនួនចាប់ពី៥ម៉ឺនរៀល ទៅ១៥ឬ២០ម៉ឺន​រៀល​ក្នុង​​មួយរថយន្តៗ តាមការដឹកលើសតិចឬលើសច្រើន។

គួរបញ្ជាក់ថា នៅពេលយប់ៗស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តវាលរិញនេះភាគច្រើន គេមិនសូវឃើញចាប់រថយន្ត​ដឹក​លើស​ទម្ងន់ កម្រឹតចូលទៅថ្លឹងនៅក្នុងជញ្ជីងនោះទេ ដោយគេកត់សម្គាល់ឃើញតែមនុស្សចូលថ្លឹងទៅវិញបណ្ណោះ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែង នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅក្នុងឱកាសដែល លោកបានអញ្ជើញអធិបតីភាព នៅក្នុងពិធីចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​គម្រោងធ្វើ ឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ប្រធានស្ថានីយថ្លឹងរថយន្ត៣កន្លែងផ្សេងគ្នា ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស៊ីញ៉េដកចេញ ដោយរក​ឃើញ​ថាធ្វើការល្មើសច្បាប់ផងដែរ។

គួររំលឹកឡើងវិញថា៖ ថ្មីៗនេះឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា លោកទើបតែចុះហត្ថលេខាដក ប្រធានស្ថានីយថ្លឹងរថយន្ត ៣កន្លែង ដោយសារតែរកឃើញថា ពួក​គេបានល្មើសច្បាប់។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី រូបនេះបានបន្តថា នេះត្រឹមតែជាដំណាក់ កាលទី១តែប៉ុណ្ណោះ ហើយនឹងបន្តធ្វើជាបន្ត​បន្ទាប់​ទៀត ខណ: ដែលកន្លែងជញ្ជីងខ្លះ រថយន្តមិនបានចូលថ្លឹងផងអោយចេញទៅបាត់។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា រឿងជញ្ចីងថ្លឹងរថយន្តនេះ សុទ្ធតែជារឿងដែលត្រូវឈឺក្បាលហើយ ដែលបានធ្វើឱ្យមុខមាត់ប្រទេសជាតិ រាជរដ្ឋាភិបាលក៏មិនល្អដែរ ដោយ សារតែកន្លែងជញ្ជីងនេះ ចេះតែមានបញ្ហា​មិនចេះឈប់នោះ។

ឯកឧត្ដមបានបញ្ជាក់ថា ចាប់ពីពេលនេះក្រសួងនឹងចាត់វិធានការក្តៅហើយ មិនទុកឱ្យខូចមុខមាត់ប្រទេសជាតិ និង​រាជរដ្ឋាភិបាលបន្តទៀតនោះទេ ព្រោះច្រើនដងពេកហើយ កាលពីមុនធ្លាប់ដូរម្តងហើយ ១៥ស្ថានីយ​បានដូរអស់​ម្តង​ហើយចំពោះស្ថានីយ៍ទាំងនោះ ហើយឯកសារគឺមាននៅក្នុងតុលារការនៅឡើយទេ មន្ត្រីក្រសួង​បានដោះដូរចេញ​ម្តងហើយ ដោយដាក់អ្នកថ្មីមកសង្ឃឹមថាល្អ មិនដូចអ្នកចាស់ទៀតទេ ឥលូវដាក់មកដូចអ្នកមុនទៀត។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំណូមពរឱ្យមន្ត្រីទាំងអស់នោះ ដែលកំពុងបំពេញ​ការងារតាម​កន្លែង​ជញ្ជីងថ្លឹងរថយន្ត ត្រូវធ្វើការឱ្យបានហ្មត់ចត់ ត្រឹមត្រូវ ឡានត្រូវថ្លឹងឱ្យបានពិតប្រាកដ ទម្ងន់លើសត្រូវផាកពិន័យ មិន​អាចឱ្យគេឆ្លងកាត់ ដោយមិនថ្លឹង ឫថ្លឹងហើយយកលុយគេ ឱ្យគេទៅមុខទៀតបាននោះទេ រឿងនេះសុំបញ្ចប់ហើយ មន្ត្រីទាំងអស់ត្រូវឈប់បន្តល្មើសសកម្មភាពទាំងនេះទៀត ។

សូមបញ្ជាក់ថា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានប្រកាស​ចាត់​វិធានការមន្ដ្រីតាមស្ថានីយជញ្ជីងណាដែលបណ្ដោយឱ្យមានការដឹកលើសទម្ងន់និងធ្លាប់បានដកមន្ដ្រី១៤នាក់បញ្ជូនទៅតុលាការផ្ដន្ទាទោសផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសព្រមាន ចាត់ វិធានការផ្លូវច្បាប់ប្រឆាំងនឹង​មន្ត្រីជំនាញខាងជញ្ជីង​ថ្លឹងរថយន្តដែលដឹកទំនិញលើសទម្ងន់ គឺត្រូវប្តឹងទៅតុលាការផ្តន្ទាទោស តាមច្បាប់ ចំពោះមន្ដ្រីដែល​ប្រព្រឹត្តកំហុសឆ្គង​បណ្តោយឲ្យមានរថយន្តដឹក ទំនិញលើសទម្ងន់បន្តបើកបរបំផ្លាញផ្លូវ ហើយត្រូវ ចាប់រថយន្តដឹកទំនិញលើស​ទម្ងន់ទាំង​អស់ មិនថារបស់អ្នកធំ អ្នកមានអំណាចរូបណាទេនោះទេ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះខណៈដែលឯកឧត្ដមដឹកនាំមន្ដ្រីចុះពិនិត្យការដ្ឋានជួសជុលផ្លូវជាតិលេខ ៤៨ ដែលបំបែកចេញពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកោះកុងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨កន្លងទៅ។

រាល់សេចក្តីរាយការណ៏ចោទប្រកាន់លើកលោក ពេជ្រ រត្ថា ខាងលើអង្គគេហទំព័រ www.rskynews.com យើងមិនអាច​សុំ ការបំភ្លឺពីលោក ពេជ្រ រត្ថា បានឡើយនារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នេះ  តែទោះយ៉ាងណាអង្គភាព​យើងនិងរងចាំស្វាគមន៏ការបំភ្លឺពីភាគីពាក់ព័ន្ធរហូត និងគ្រប់ពេលវេលា៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.