ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តម​សេនីយ៍​ឯក​ យឿង ​សុខុន ​មក​កាន់​តំណែង​ជា​មេ​បញ្ជា​ការ​យោធ​ភូមិភាគទី​៣កាត់ដី​​សាលា​​​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​ និង​បក្ស​ពួក​និយម​ក្នុង​អង្គភាព


ខេត្តកំពង់ស្ពឺ ៖ ដីសាលាពលទាហានទី៣ ទំហំប្រមាណជា១៦ហិចតា ស្ថិតនៅភូមិទី១ (ដីអំបិល) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រូវបានបុគ្គល មានអំណាចជាមេបញ្ជាការយោធភូមិ ភាគ៣ គឺលោកឧត្តមសេនីយ៍ឯក យឿង សុខុន និងមន្ត្រីកងទ័ពមួចំនួនទៀត ធ្វើឯកសារកាត់ចេញពី បញ្ជីសារពើភ័ណ្ឌដីក្រសួងការពារ ជាតិ យកធ្វើកម្មសិទ្ធិយ៉ាងស្ងាត់កំបាំង នេះបើតាម ឯកសារបែកធ្លាយ ដែលអង្គភាពព័ត៌មានក្នុងស្រុក ទើបទទួលបាន។

មន្ត្រីកងទ័ពមួយរូបដែលបម្រើការនៅក្នុងសាលាពលទាហានទី៣សុំមិនបញ្ចេញឈ្មោះ បានលួចទំលាយព័ត៌មានឲ្យដឹងថារយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ដីសាលាប្រមាណជា១៦ហិចតា ត្រូវបានគេលួចកាត់ចេញពីប្លង់ដើម យកទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនអស់ទៅ ហើយក្រោយ ពេលលោកឧត្តមសេនីយ៍ឯក យឿង សុខុន មកកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ៣ ជំនួសអតីតមេបញ្ជាការចាស់គឺលោក កែវ សាមួន។

មន្ត្រីកងទ័ពដដែលរូបនេះបន្តថា កាលពីជំនាន់អតីតឧត្តមសេនីយ៍ទោ កែវ សាមួន ជាមេបញ្ជាការភូមិភាគ៣ ដីសាលាពលទាហានទី៣ មាន ទំហំសរុប ៥៨៨ ២៨៨ ម៉ត្រការ៉េ និងបានទទួលស្គាល់ដោយនាយឧត្តមសេនីយ៍ មុឹង សំផន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ ថា ជាដី សារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងកាពារជាតិ។ កាលណោះលោក កែវ សាមួន បានខិតខំប្រឹងប្រែងការពារ ដីសាលាពលទាហាន ទី៣នេះណាស់ ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មករំលោភបំពានលួចយកធ្វើជាកម្មសិទ្ធិឡើយ ដើម្បីរក្សទុកជាប្រយោជន៍រួម បម្រើ ដល់ វិស័យការពារជាតិ។

ប៉ុន្តែ ក្រោយពេលលោកឧត្តមសេនីយ៍ឯក យឿង សុខុន ចូលមកកាន់តំណែងជាមេបញ្ជា ការយោធភូមិភាគ៣ ផ្ទៃដីសាលាបានរួមតូច បន្តិច ម្តងៗ ដែលបច្ចុប្បន្ននៅសល់ដីទំហំតែ ៤២៩ ១៥៥ ម៉ែត្រការ៉េ គឺបាត់អស់ជិត១៦ហិចតាឯណោះ នេះបើតាមប្លង់ផែន ទីគំនូសបង្ហាញ ទីតាំងថ្មី ទទួលស្គាល់ដោយលោកឧត្តមសេនីយ៍ត្រី ទុន ណម នាយកសាលាពលទាហានទី៣ ចុះហត្ថលេខាទទួលស្គាល់កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០១៦។

សេចក្តីរាយការណ៍បានបង្ហើបឲ្យដឹងថា ក្នុងចំណោមដីទាំង១៦ ហិចតារបស់សាលាដែលបាត់បង់នេះ ដីទំហំជាង៩ហិកតា បានក្លាយជា កម្មសិទ្ធិផ្ទាល់របស់លោក យឿង សុខុន មេបញ្ជាការភូមិភាគ៣ ហើយដីនេះត្រូវបានគេកំពុង រត់ការធ្វើប្លង់តាមប្រព័ន្ធ ដល់ខេត្តរួចទៅ ហើយ។ ដោយឃើញគំរូអាក្រក់របស់លោក យឿង សុខុន ក្នុងការកាត់ដីសាលាធ្វើកម្មសិទ្ទិខ្លួនបែបនេះ នាយទាហាននិងពល ទាហានមួយចំនួន ក៏បាននាំគ្នាយកដីសាលាទំហំជាង៦ហិចតាទៀត ធ្វើការបែងចែកគ្នាតាមឋានានុក្រមទៅ។

ប្រភពពីមន្ត្រីកងទ័ពខាងលើ បានសម្តែងការហួសចិត្តថា លោក យឿង សុខុន មិនគួរប្រើអំណាចជាមេបញ្ជាការ កាត់ដីសាលាយក ទៅធ្វើ កម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីប្រើប្រាស់ជាប្រយោជន៍ឯកជន ស្រេចតែទំនើងចិត្តបែបនេះទេ និងបានសំណូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីក្រសួងការពារជាតិ មេត្តាចាត់បញ្ជូនមន្រ្តីឲ្យចុះមកធ្វើអធិការកិច្ចលើបញ្ហាបាត់ដីសាលានេះផង ដើម្បីកុំឲ្យក្លាយជាគំរូអាក្រក់ និងលើកទឹកចិត្តដល់ពល ទាហាន នាយទាហាន ដែលស្មោះត្រង់ចំពោះជាតិមាតុភូមិ និងកំពុងមានការថ្នាំងថ្នាក់ចិត្តលើករណីនេះ។

ក្រៅពីហ៊ានលួចកាត់ដីសាលាពលទាហានទី៣ ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន លោក យឿង សុខុន ក៏ល្បីល្បាញខាងដឹកនាំបែបបក្ខពួកនិយម និង ពុករលួយផងដែរ ដោយត្រូវបានមេបញ្ជាការសឹករង ស្ទើគ្រប់ខេត្តចំណុះឲ្យភូមិភាគ៣ សម្តែងការមិនពេញចិត្ត ដោយលើកឡើងថា បាន ដកតំណែងអ្នកចាស់ ដាក់អ្នកថ្មី ជាក្មួយ ជាប្អូន និងប្អូនថ្លៃជាដើម ឲ្យចូលកាន់តំណែងសំខាន់ កន្លែងខ្លាញ់ស្រេចតែចិត្ត។

រាល់សេចក្តីរាយការណ៏ចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ www.rskynews.com យើងខ្ញុំមិនអាចស្វែង រកការបំភ្លឺពីលោក ឧត្តម សេនីយ៍ឯក យឿង សុខុន បានទេ តែទោះយ៉ាងណាអង្គភាពយើងខ្ញុំនឹងស្វាគមន៏រងចាំការបភ្លឺគ្រប់ពេលវេលាលោកឧត្តមសេនីយ៍ឯក យឿង សុខុន៕

ដោយ ៖ វិបុល

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.