ព័ត៌មាន​ទាន់ហេតុការណ៍
តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន
0

សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ​និង​នា​យក​រដ្ឋ​មន្ត្រី​ជប៉ុន​អញ្ជើញ​ជា​អ​ធិ​បតី​សាក្សី​ក្នុង​​ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​ឯក​សារ​សំខាន់​ចំនួន​០២


ទីក្រុងតូក្យូ ៖  នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមសន្និសីទ​អន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នោះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្សិនសូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា លើលិខិតផ្លាស់ប្តូរសារ​នៃកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍​ប្រទេស​កម្ពុជាចំនួន២ រួមមាន៖

១-ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់​ស្ថានីយ​កុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក)
២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩​លាន​យ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក ដែលចុះហត្ថលេខារវាង ឯកឧត្តម ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញ​និង​ពេញ​សមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូត​វិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.