បាត់ដំបង (ស្រុកសំពៅលូន)៖ ប្រតិបត្តការបង្ក្រាបទីតាំងជល់មាន់ដុះស្លែមួយកន្លែងស្ថិតនៅភូមិកូនភ្នំ ឃុំតាស្តាស្រុកសំពៅលូន ខេត្តបាត់ដំបង ដឹកនាំនិងបញ្ជាដោយផ្ទាល់ពីលោក វិរសេនីយ៍ឯក ពេជ្រសារ៉ែន អធិការស្រុកសំពៅលូន ។
ក្នុងការបង្ក្រាបសង្វៀនជល់មាន់នៅធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៨ ដោយប្រមូលបានប្រមូលវត្ថុតាងមានម៉ូតូ ០៥គ្រឿង ចង្រានហ្គាស១ មាន់១៥ក្បាល់ និងអ្នកញៀនជល់មាន់ចំនួន៣នាក់។
បច្ចុប្បន្នកំលាំងជំនាញនគរបាលនៃអធិការស្រុកសំពោលូនបានកសាងសំណុំរឿង និងបញ្ជូនវត្ថុតាងបញ្ជូនទៅការតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។
មតិរបស់មហាជនរងចាំមើលតើចណាំការរបស់លោកតុលាការលើអ្នកញៀននិងល្បែននេះតើយ៉ាងដូចម្តេច?៕
ដោយ ៖ សំណាង