ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​ឯក​ឧត្ដម ​​ឃួង ​​ស្រេង​​ បាន​​​ដាក់​​ចេញ​​ជា​​វិធាន​​ការ​​ក្តៅ​​ក្នុង​​​ការ​​បង្ក្រាប​​បទ​​ល្មើស​​នា​​នា​​​និង​ល្បែង​ស៊ី​សង​គ្រប់​ប្រ​ភេទ​ទាំង​អស់​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​


រាជធានីភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង ប្រធាន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានដាក់​ចេញជាវិធានការក្ដៅលើការ បង្ក្រាបបទល្មើសនានា និង បង្ក្រាបល្បែង ស៊ីសង គ្រប់ប្រភេទទាំងអស់ នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធា​នី​ភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋ ទទួល បាន រស់នៅ ដោយភាពកក់ក្តៅ និងសុខសាន្ត ខណៈដែលប្រទេស ជាតិ មានសន្តិភាព​ពេញបរិបូណ៌។ ការដាក់ចេញនូវវិធានការបែបនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជ ធានីភ្នំពេញ ដោយមានការ​ចូលរួមពីកម្លាំង​មាន​សមត្ថ​កិច្ចទាំងពីរប្រភេទ លោកអភិបាលខណ្ឌទាំងទាំង១៤ ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់​ចេញជាផែនការ និងវិធានការផ្សេងទៀត ក្នុងការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្ត ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដូចជា បញ្ហា ពាក់ព័ន្ធ នឹង ការទប់ស្កាត់រថយន្តធំៗចូលក្នុងរាជធានីភ្នំពេញ ការដោះស្រាយបញ្ហាការកកស្ទះចរាចរ វិធានការទៅ​លើអ្នកបង្ក​គ្រោះ​ថ្នាក់ចរាចរណ៍ជាដើម។

ពាក់ព័ន្ធ នឹងល្មើសល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញវិញ ឯកឧត្ដម ឃួង ស្រេង បានដាក់ចេញ ជា វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយ ឯកឧត្ដម អភិបាល បានបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ កើតឡើងនូវល្បែងស៊ីសងគ្រប់ប្រភេទ ដែលនេះជាបញ្ហាមួយក្តៅគគុក។

ដូច្នេះ ឯកឧត្ដមជំរុញ ឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសង ខុស ច្បាប់ទាំងនេះ ព្រោះល្បែងស៊ីសង​ខុស​ច្បាប់ ទាំងនេះ វាជាចំណុចដែលផ្ដើមឱ្យមាន បទល្មើសផ្សេងៗ ធ្វើឱ្យបាត់បង់ស្ថេរភាព នៅក្នុងសង្គមដូចជា អំពើ ឆក់ ប្លន់ ឬលួចជាដើម។ ចំពោះ បញ្ហាគ្រឿងញៀន ក៏ជាបញ្ហាប្រឈមមួយដែលអាជ្ញាធរបាន នឹងកំពុងធ្វើការដោះស្រាយផងដែរ។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានដាក់ចេញនូវវិធានការមួយចំនួនទៀត ដូចជាការរៀបចំសណ្ដាប់ធ្នាប់​ចិញ្ចើមផ្លូវសាធារ​ណៈ​នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ការមាន វិធានការ ទៅលើទូកនេសាទដែលចត យ៉ាង អាណាធិបតេយ្យ នៅតាមដងទន្លេ ពិសេស​នៅ​ក្បែរ សណ្ឋាគារសុខា ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់ នូវសោភ័ណភាពនៅរាជធានីភ្នំពេញ និងការមានវិធានការ​ទៅលើបែរ​ត្រីមួយចំនួននៅតាមបណ្ដោយដងទន្លេសាបជាដើម ដូច្នេះ អភិបាល រាជធានីភ្នំពេញ បានជំរុញ និង ដាក់ចេញជាផែនការឱ្យអាជ្ញាធរ ខណ្ឌ​ដែលមានដែនដី របស់ខ្លួន នៅតាមបណ្ដោយដងទន្លេសាបនេះ ត្រូវតែមានវិធាន ការទប់ស្កាត់ ដើម្បីធ្វើយ៉ាងណាឱ្យ​ទន្លេមានសោភ័ណ្ឌ​ភាព​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

ដោយ ៖ វិបុល

    


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.