ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឈ្មួញ​ឈើ​ឈ្មោះ ​ហ៊ន ​ផា​ន្នី ​ជា​ទា​ហ៊ាន​ក្នុង​បន្ទាយ​បាយ​ឃ្លះ​ បន្ត​​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ពោធិ៍​សាត់​ច្រើន​ឆ្នាំ​បាន​យ៉ាង​រលូន​គ្មាន​ការ​រំខាន​ដល់​អាជ្ញា​ធរ​សមត្ថ​កិច្ច​ខេត្ត​ឡើយ​បណ្ដា​មាន​សង្ស័យ​ប្រ​ហែល​មាន​ការ​ឃុប​ឃិត​ចែក​ប្រ​យោជន៍​គ្នា​ជា​ប្រព័ន្ធ​


ខេត្តពោធ៌៍សាត់ ៖ សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ចេញពីប្រជាពលរដ្ឋនិងប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកភ្នុំក្រវ៉ាញនិង ស្រុក វាល វែងបានអោយ អង្គភាពគេហទំព័រ www.rskynews.com ដឹងថាបច្ចុប្បន្នឈ្មួញឈើ ហ៊ន ផាន្នី កំពុងតែមានឥទ្ធិ ពលខណះ មេឈ្មួញរូប នេះបានដាក់បណ្ដាញប្រមូលទិញឈើស្ទើគ្រប់កន្លែងនៅក្នុង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុក និងបន្តដឹកចេញឆ្លងកាត់ ស្រុកភ្នំក្រវាញ ចូលក្រុងពោធិ៍សាត់ ឆ្លងខេត្តកំពង់ឆ្នាំង និងឆ្លងកាត់ខេត្តកំពង់ស្ពឺ ហើយដឹកបន្តលក់ឱ្យក្រុមឈ្មួញនៅរាជធានីភ្នំពេញ ការ ដឹកជញ្ជូនឈើនេះគេសង្កេតឃើញទៅមុខដោយរលូនគ្មានការរំខានពីសមត្ថកិច្ចតាមដងផ្លូវឡើយ ។

ប្រភពបានបន្តអោយដឹងថាថ្មីៗនេះមេឈ្មួញឈើ ហ៊ន ផាន្នី នៅតែបន្តទំលាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់អោយ  បណ្ដាញរបស់ខ្លួនគ្រប់ ទីកន្លែងប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឆ្ពោះទៅទីក្រុងភ្នំពេញ បានដោយសេរី និងមានជា លក្ខណះទ្រង់ទ្រាយធំផងដែរ។

ប្រភពចេញពីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិព្រៃ ឈើនិងប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកភ្នុំក្រវ៉ាញ និងស្រុកវាលវែង បានឱ្យដឹងបន្ថែមថា ទោះមេឈ្មួញហ៊ន ផាន្នី ប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឆ្ពោះទៅទីក្រុ ង ភ្នំពេញជាទ្រង់ទ្រាយធំ យ៉ាងនេះក្ដី នៅតែលោកអភិបាលខេត្តពោធិ៍សាត ម៉ៅ ធនិន្ទ  និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្ត ពោធិ៍ សាត់ និងអស់លោកជាមេព្រៃនៅតែមិនព្រមបញ្ចេញកម្លាំងទៅទប់ស្កាត់និងបង្ក្រាបនោះទេ ?ដោយបន្តរក្សាភាព ស្ងៀមស្ងាត់ មិន មានវិធា ន ការទប់ ស្កាត់ និងបង្ក្រាបឡើយ សង្ស័យសមត្ថកិច្ចក្នុងខេត្តមួយនេះចាត់ ទុកមេឈ្មួញ ហ៊ន ផាន្នី ជាប្រភពចំណូលរបស់ពួកគេ ទើបពួកគេ បណ្ដោយ ឲ្យមេឈ្មួញ ហ៊ន ផានី បន្តប្រមូលទិញឈើនិងដឹក ជញ្ជូនចេញស្រេចតែអំពើចិត្តបែបនេះ ។

សូមជំរាបថា ៖ កាលពីអំឡុង ខែកក្កដា ឆ្នាំ ២០១៧ តុលាការសាលា ដំបូង ខេត្តពោធិ៍សាត់ ក៏ធ្លាប់កត់ត្រាឈ្មោះមេឈ្មួញ ហ៊ន ផាន្នី ដែលល្បី ល្បាញ ខាង បន្តកាប់ព្រៃឈើនិងប្រមូលទិញឈើ ដឹក ជញ្ជូនចេញពី ស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងគឃ្លើននោះ ចូលក្នុងបញ្ជីខ្មៅ ផងដែរ ។ ប៉ុន្តែបញ្ជីខ្មៅរបស់តុលាការខេត្តពោធ៌សាត់ត្រូវបានមហាជនរិះគន់ថា គ្រាន់តែយកប្រាក់ដុល្លារខ្ទុងពាន់ទៅទិញសាប៊ូលុច យក មកដុះលាងសើៗក៏អាចជ្រះបានដែរ ដូចជាករណីមេឈ្មួញឈើឈ្មោះ ហ៊ន ផាន្នី រស់មានសេរីភាពជារហូតមកមិនតែប៉ុណ្ណោះ មេឈ្មួញ មួយ នេះថ្លើមធំណាស់នៅបន្តរកស៊ីល្មើសច្បាប់ធ្វើ សកម្មភាព ប្រមូលទិញឈើ និង ដឹកជញ្ជូនឈើដោយ សេរីខណះសមត្ថកិច្ច សម្ងំនៅស្ងៀម បណ្តែតបណ្តោយឲ្យមេឈ្មួញឈើ ហ៊ន ផាន្នី   ធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន។

រាល់សេចក្តីរាយការណ៏ចោទប្រកាន់ពាក់ព័ន្ធករណីនេះអង្គភាពគេហទំព័រ www.rskynews.com យើងមិនអាចទាក់ទងសុំការបំភ្លឺពីលោក ហ៊ន ផាន្នី បាននៅឡើយទេនៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩ នេះដោយគ្មានលេខទូរសព្ទ័ទំនាក់ទំនង ។ យ៉ាងណាក្ដីសារព័ត៌មាន យើងរង់ចាំ គ្រប់សាមុីពាក់ពន្ធ័មកធ្វើការបកស្រាយគ្រប់ពេលវេលាដើម្បីឆ្លុះបញ្ចាំងការពិតស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.