ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ យន្ត​ មិន ​អភិ​បាល​ខេត្ត​ព្រះ​សី​ហនុ​បាន​ជំរុញ​ឲ្យ​មន្ត្រី​នគរ​បាល​សណ្ដាប់​ធ្នាប់ ​ចរា​ច​រណ៍​ត្រូវ​រួម​ស​ហ​ការ​ជា​មួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​និង​ប្រ​ជា​ការ​ពារត្រូវ​ធ្វើ​យ៉ាង​ណា​រួម​គ្នា​ដោះ​ស្រាយ​និង​ជួយ​សម្រួល​ច​រា​ចរណ៍​តាម​ដង​ផ្លូវ​​ឲ្យ​បាន​ល្អ


ខេត្តព្រះសីហនុ ៖ ឯកឧត្តម យន្ត មិន អភិបាលខេត្តព្រះសីហនុ  បានជំរុញឲ្យមន្ត្រីនគរបាលសណ្ដាប់ធ្នាប់ ចរាចរណ៍ ត្រូវរួមសហការជាមួយ​កម្លាំងកងរាជអាវុធហត្ថនិងប្រជាការពារផង ត្រូវធ្វើយ៉ាងណារួមគ្នាដោះស្រាយនិងជួយសម្រួលចរាចរណ៍តាមដង​ផ្លូវឲ្យបាន​ល្អប្រសើរដើម្បី​កុំឲ្យសភាពកកស្ទះនេះកើតមានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ។

ការជម្រុញបែបនេះបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា នាព្រឹកព្រឹកថ្ងៃទី 30 ខែឧសភាឆ្នាំ 2019 ។ គួរបញ្ជាក់ថាស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍន៏លឿន ជីវភាពពលរដ្ឋ មានភាពធូរធារ កំណើនយានយន្ត និងកំណើន​មនុស្សចូលមករស់នៅរកស៊ីឬធ្វើការនៅខេត្តនេះក៏មានកាកើនឡើង នាពេលបច្ចុប្បន្ន។ ការកកស្ទះចរាចរណ៍ក៏កំពុង​កើតឡើងស្ទើររាល់​ថ្ងៃនិងគ្រប់ផ្លូវ។ បញ្ហានេះបានធ្វើអោយមានការរអ៊ូររទាំជាខ្លាំងផងដែរ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះសីហនុក៏បានបង្ហាញនូវយន្តការដោះស្រាយមួយចំនួនដូចជា៖រៀបចំដាក់របាំងផ្លូវនៅតាមដងផ្លូវ​សំខាន់ៗ​ធ្វើជាផ្លូវឯកទិស ពង្រីកផ្លូវ ឬជួសជុលផ្លូវ ធ្វើផ្លូវវាងក្រុង ជំរុញឲ្យនគរបាលអាជ្ញាធរតាមមូលដ្ឋានជួយមើលការចាប់​ឡានចតគ្មាន​សណ្តាប់ធ្នាប់​នៅ​តាមដងផ្លូវ ដោះស្រាយការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរនិងធ្វើអាជីវកម្មផ្សេងៗ រិតបន្តឹងការអនុវត្តវិធានការច្បាប់​និងពិន័យ​ចំពោះ​ជន​​ដែលចតយានយន្តអនាធិបតេយ្យនៅតាមដងផ្លូវជាដើម។ ឯកឧត្តម អភិបាលខេត្តព្រះសីហនុគ្រោងនឹងផ្ដល់រថយន្តស្ទូចមួយគ្រឿង​ទៀត​ជូនដល់រដ្ឋបាលក្រុងព្រះសីហនុដើម្បីងាយស្រួលក្នុងការលើកស្ទូចរថយន្តដែលចតចោលនៅតាមដងផ្លូវផងដែរ។

ទន្ទឹមនឹងការរីកចំរើនយ៉ាងគំហុកនេះ បញ្ហាប្រឈមជាច្រើនក៏កំពុងកើតឡើងដែលទាំងអស់គ្នាត្រូវរួមគ្នាដោះ​ស្រាយប្រកបដោយ​ការទទួល​ខុសត្រូវផងដែរ។ លោកអភិបាលបាលខេត្តព្រះសីហនុបាន គូសបញ្ជាក់ថាបញ្ហាប្រឈមទាំងនោះរួមមាន៖ ការកកស្ទះចរាចរណ៍ សន្តិសុខ សណ្តាប់ធ្នាប់ ការចាប់បង្ខាំងមនុស្សជំរិតយកលុយពីសំណាក់ជនជាតិចិនគ្នាគាត់ ,ការគ្រប់គ្រងសំណង់ ការដ្ឋានសំណង់ សំណល់រឹងរាវ បញ្ហាទឹក ភ្លើង ផ្លូវខូច ការរំលោភដីអូរ ការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ ការដោះស្រាយទំនាស់ដីធ្លី បញ្ហាអានាធិបតេយ្យដីធ្លី និង​សេវា​សាធារណៈមិនទាន់ល្អប្រសើរជាដើម។

ទោះយ៉ាងណាឯកឧត្តម យន្ត មីន បានលើកទឹកចិត្តចំពោះការខិតខំរបស់មន្ត្រីទាំងអស់ក្នុងការបំពេញការងាររបស់ខ្លួន​បានទទួលលទ្ធផល​គួរកត់សំគាល់។ ជាមួយគ្នានេះដែរ ឯកឧត្ត យន្ត មីន ក៏បានរំលឹកបន្ថែមថាទាក់ទិននឹងបញ្ហាប្រឈមនៅតាមមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន​នៅ​កៀកកិតជាងគេ។ ឯកឧត្តម រំលឹកថា មន្ត្រីមូលដ្ឋានត្រូវតែមានវិធានការណ៍ទប់ស្កាត់ដោះស្រាយភ្លាម​ឬរាយការបន្ទាន់តែបើមិន​អាចដោះបាន​ត្រូវរាយការណ៍មកថ្នាក់លើដើម្បីមានវិធានការណ៍ដោះស្រាយចៀសវាងចូលរួមឃុបឃិតជាមួយគេដែរ។

ក្រៅពីនេះ ឯកឧត្តម បានរលឹកជាថ្មីទៀតចំពោះមន្ទីររៀបចំដែនដី ត្រូវរៀបចំធ្វើបណ្ណ័កម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅតំបន់ឃ្លាំងលើអោយបានឆាប់​រហ័សផងដែរបន្ទាប់ពីតំបន់នេះត្រូវបានរាជរដ្ឋាភិបាលបានកាត់ឆ្វៀលជូនពលរដ្ឋ។

ករណីនេះ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា កន្លងមកលោកបានស្នើមន្ទីររៀបចំដែនដីម្តងហើយតាំងពីលោក នួន ប៉ុក នៅកាន់​តំណែង​ជាប្រធានមន្ទីរ។ បន្ថែមលើនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបដល់តំណាងអយ្យការសាលាដំបូងខេត្តព្រះសីហនុ ផងដែរចំពោះ​ការ​លើកសំណុំរឿងដីធ្លីនៅតំបន់ក្បាលឆាយបន្ទាប់ពីមានបុគ្គលខ្លះបានប្តឹងទាមទារសិទ្ធកាន់កាប់គ្រប់គ្រងដីដោយបានយកបណ្ណ័ចាស់ដែលរដ្ឋាភិបាលបានិរាករណ៍អស់ទៅហើយមកសំអាង។ ឯកឧត្តមបានបញ្ជាក់ថា ដីនៅតំបន់ក្បាលឆាយនេះកន្លងរដ្ឋាភិបាលបាន​និរាករណ៍និងដក​ហូត​អស់ហើយតែបានផ្តល់មួយផ្នែកជូនរដ្ឋាបាលខេត្តព្រះសីហនុ ដើម្បីចាត់ចែងដោះដូរជូនពលរដ្ឋដែលបានរស់នៅជាក់ស្តែង។ ករណីនេះ ឯកឧត្តម អភិបាលបានស្នើអោយសាលាដំបូងខេត្តព្រះសីហនុ ជ្រាបផង។

ចំពោះករណីអ្នកយកបណ្ណ័ដែលរដ្ឋបាននិរាករន៍យូរហើយមកប្តឹងទាមទាសិទ្ធគ្រប់គ្រងនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ យល់ឃើញ​ថា នេះគ្រាន់តែជាការប្តឹងក្រែងបានវិញខ្លះប៉ុណ្ណោះ តែករណីនេះមិនអាចទេ។

ក្រៅពីបញ្ហាទាំងឡាយដែលត្រូវបានលើកឡើង អភិបាលខេត្តព្រះសីហនុក៏បានជំរុញនិងរំលឹកដល់មន្ត្រីបម្រើសេវាទាំងអស់ត្រូវ​តែបំពេញ​ការងារឲ្យបានត្រឹមត្រូវ មានតម្លាភាព លឿន ទុកចិត្តបាន ធ្វើយ៉ាងណាបំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ​កុំឲ្យពលរដ្ឋមាន​ការរអ៊ូរ​ទាំខណៈដែលកន្លងមកមានការលើកឡើងថាសេវាកម្មរបស់មន្ត្រីមួយចំនួនហាក់មានភាពយឺតយ៉ាវ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.