ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សម្តេច​តេ​ជោ ​ហ៊ុន ​សែន​ អញ្ជើញ​ជួប​ពិ​ភា​ក្សា​ការ​ងារ​ជា​មួយ​ប្រ​ធាន​ធនា​គារ​​ចេ​ត្រាស់ធ៏ ​(J Trust Bank)


ទីក្រុងតូក្យូ ៖ នៅរសៀលថ្ងៃទី៣០ ខែឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានអនុញ្ញាតអោយលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) ដឹកនាំគណៈ​ប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងជំនូបនេះលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានគោរពថ្លែងអំណរ​គុណដល់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានចំណាយពេលវេលាផ្តល់ការអនុញ្ញាអោយរូបលោកគណៈប្រតិភូចូលជួបសំដែងការគួរសម។

លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានជម្រាបសម្តេចតេជោ​នាយករដ្ឋមន្រ្តី​ថា កន្លងមកនេះលោកបានទិញភាគហ៊ុនរបស់ធនាគារANZ Royal ។ លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានជម្រាបសម្តេចបន្តថា ដូច្នេះពេលនេះរូបលោក នឹងធ្វើការសហការការងារជាមួយក្រុមហ៊ុនRoyal group របស់អ្នកឧកញ៉ា គិត ម៉េង ។

ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំអោយលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank)ធ្វើការសហការជាមួយក្រុមហ៊ុនខ្មែរ ពោលគឺជាមួយក្រុមហ៊ុនRoyal group របស់អ្នកឧកញ៉ា គិត ម៉េង ។
ក្នុងឱកាសនេះលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានជម្រាប​សម្តេចតេជោ​នាយករដ្ឋមន្រ្តីថា តាមផែនការ លោកមានគំរោងប្តូរឈ្មោះធនាគារANZ Royal ទៅជាធនាគារ ចេត្រាស់ធ៏ រ៉ូយ៉ាល់ (J Trust Royal Bank)វិញ ហើយគ្រោងនឹងប្តូរឈ្មោះនៅខែសីហាខាងមុខនេះ។ លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) ក៏បានជំរាបសម្តេចតេជោទៀតថា កន្លងទៅខាងធនាគារ​ ANZ Royal មិនសូវបានផ្តល់ឥណទានទៅក្រុមហ៊ុនខ្មែរនោះទេ ប៉ុន្តែ ធនាគារ ចេត្រាសធ៏ រ៉ូយ៉ាល់ នឹងផ្តល់ប្រាក់កម្ចី រឺឥណទានទៅក្រុមហ៊ុនខ្មែរ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអោយលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank)ជួយដល់ក្រុមហ៊ុនខ្មែរដែលមានតំរូវការឥណទាន ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានអបអរសាទរដល់ក្រុមហ៊ុន ចេត្រាសធ៏របស់ជប៉ុនដែលបានទៅបណ្តាក់ទុកនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបង្ហាញការរីករាយនឹងស្វាគមន៏សំរាប់លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank)៕

ប្រភព Facebook សម្តេចតេជោ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.