ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ វេង​ សាខុន ​ទទួល​ជួប​លោក ​David ​Kaatrud ​នា​យក​អង្គការ​កម្ម​វិធី​ស្បៀង​អា​ហារ​ពិ​ភព​លោក​នៃ​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ប្រ​ចាំ​តំ​បន់​អា​ស៊ី​ និង​ប៉ា​ស៊ី​ហ្វិក​​និង​លោក​​ស្រី ​Francesca ​Erdelmann​ នា​យិ​កា​អង្គ​ការ​កម្ម​វិ​ធី​ស្បៀង​អា​ហារ​ពិ​ភព​លោក​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា


រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលោម៉ោង ១៦:០០ រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧស ភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក David Kaatrud នាយកអង្គការ កម្មវិធីស្បៀងអាហារពិភព លោក (World Food Program) នៃអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងលោកស្រី Francesca Erdelmann នាយិកា អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សានេះ មានគោលបំណងសម្តែងការគួរសម និងជម្រាបជូនពីការចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្រ្តថ្មីសម្រាប់កម្ពុជា ២០១៩-២០២៣ (The New Country Strategic Plan, 2019-2023)។

តាមរយ:ផែនការយុទ្ធសាស្ត្រនេះ លោក David Kaatrud បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីដោយសង្ខេបថា ផែនការយុទ្ធសាស្ត្រថ្មីនេះនឹង​ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ០៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានកំណត់យកសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាប្រធានបទអាទិភាពសម្រាប់ឆ្នាំ ២០១៩-២០២៣។ លោកក៏បានបញ្ជាក់ផងដែរថា តាមរយ:ផែន ការយុទ្ធសាស្ត្រថ្មីនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោកនឹងជួយឧបត្ថម្ភគាំទ្រដល់ ÷
ទី១. ការផ្តល់អាហារដែលផលិតក្នុងស្រុកឲ្យសិស្សនៅសាលារៀន
ទី២. ប្រព័ន្ធផ្គត់ផ្គង់ម្ហូបអាហារប្រកបដោយចីរភាព និងនិរន្តភាព
ទី៣. ការកាត់បន្ថយហានីភ័យ និងការគ្រប់គ្រង
ទី៤. ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល
ទី៥. អភិបាលកិច្ចលើសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការគាំពារសង្គម
ទី៦. សេវាផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម និង
ទី៧. ការផ្តល់ជំនួយផ្នែកបច្ចេកទេស និងគោលនយោបាយដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

មតិស្វាគមន៍តាមរយ:លោក David Kaatrud ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះអង្គការសហ ប្រជាជាតិ ដែល​បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងឧបត្ថម្ភស្បៀង និងអាហារូបត្ថម្ភដល់ជនងាយរងគ្រោះ និងសហគមន៍នៅទូទាំង​ប្រទេស​កម្ពុជា​តាំងពីឆ្នាំ ១៩៧៩។ នាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវផងដែរ អំពីកំណើននៃផលិតកម្ម​ស្បៀងដែលក្រសួង​សម្រេចបានក្នុង​អំឡុងពេលប៉ុន្មានឆ្នាំកន្លងមកមានដូចជាស្រូវ ដំឡូង និងពោត ដែលផលិតកម្មទាំងនោះបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភបានយ៉ាងល្អប្រសើរ។

ចំពោះគម្រោងថ្មីរបស់អង្គការកម្មវិធីស្បៀងពិភពលោក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រថ្មីសម្រាប់កម្ពុជា ដើម្បី​បន្តសកម្មភាពមនុស្សធម៌ក្នុងការធានា និងកាត់បន្ថយភាពអត់ឃ្លាន និងលើកកម្ពស់អាហារូបត្ថម្ភជូនប្រជាជនកម្ពុជា ដែលសកម្មភាព​នេះពិត​ជា​បានឆ្លើយតបទៅអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលថារាជរដ្ឋាភិបាលកម្ពុជា​មិនអនុញ្ញាតឲ្យពលរដ្ឋណាម្នាក់​ស្លាប់​ដោយភាពអត់ឃ្លាននោះឡើយ។ ក្នុងនាមក្រសួងផលិតស្បៀង ធានាដល់ការផ្គត់ផ្គង់ទាំងបរិមាណ និងគុណភាព ធានាសន្តិសុខស្បៀង កាត់បន្ថយ និងឈានទៅលប់បំបាត់ភាពអត់ឃ្លាន លោកនិងសហការីនឹងចូលរួម ផ្តល់កិច្ចសហការគ្រប់កាល:ទេស:ធ្វើយ៉ាងណា​ឲ្យគម្រោង​សម្រេចបានលទ្ធផលតាមការគ្រោងទុក។ ទន្ទឹមនេះ លោកបានសំណូមពរឲ្យអង្គការកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការដៃ​គូអភិវឌ្ឍ​ផ្សេងៗទៀត គួរពិនិត្យលទ្ធភាពផ្តល់ការគាំទ្រដល់ប្រជាកសិករ និងសហគមន៍ក្នុងការធ្វើកសិកម្មចម្រុះ និងផលិតកម្មដែលមាន​សក្កានុពល​ខ្ពស់​ដូចជាចិញ្ចឹមសត្វ និងសាកវប្បកម្ម ជាពិសេសចិញ្ចឹមគោយកទឹកដោះនៅក្នុងសហគមន៍ ដើម្បីជួយដល់សុខភាពនិង​ការរីកលូតលាស់​របស់កុមារតូចៗ ហើយអាចជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាព រស់នៅស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច ដោយកត្តាទាំងអស់នេះនឹងលើកស្ទួយអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.