រាជធានីភ្នំពេញ ៖ ក្រោយបន្តនីតិវិធីសាកសួរជនសង្ស័យឈ្មោះ វីន សុក្របញ្ញា រួចរាល់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ហើយ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កំលាំងជំនាញបាននាំខ្លួនជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់ វីន សុក្របញ្ញា ទៅកាន់សាលាដំបូងរាជធានី ដើម្បីសាកសួរតាមផ្លូវច្បាប់ ក្រោយជនដៃដល់រូបនេះ បានចូលខ្លួនសារភាពដល់ទីបញ្ជាការអាវុធហត្ថកាលពីថ្ងៃម្សិលមិញ ពោលគឺបន្ទាប់ពីបានផ្ទុះអាវុធ នៅក្នុងបន្ទប់ទឹក ក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ។
សូមរំលឹកថា កាលពីម៉ោងប្រមាណ ១៦៖០០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លោកស្រី ញ៉ែម មរកត ដែលជាម្តាយជនសង្ស័យនាំយកកូនមកដល់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអោយទទួលទោសតាមផ្លូវច្បាប់។ នេះជារឿងល្អមួយដែលជនល្មើសបានភ្ញាក់រលឹកទទួលនូវទោសកំហុសរបស់ខ្លួន ជៀងវាសការចោទប្រកាន់ថា ជានិទណ្ឌភាព៕
ដោយ ៖ វិបុល