រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ព្រះកុរណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ណី លន់ ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បើតាមព្រះរាជក្រឹត្យ ដែលសារព័ត៌ក្នុងស្រុក បានចែកចាយបន្ត នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។
យោងតាមឯកឧត្តរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា រហូតមកដល់ពេលនេះ ក្រសួងកសិកម្មមានរដ្ឋលេខាធិការចំនួន២០នាក់ និងអនុរដ្ឋលេខាធិការចំនួន១៦នាក់។
បើតាមឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ការតែងតាំងថ្នាក់ដឹកនាំនៅក្នុងក្រសួងបន្ថែមនេះ ដើម្បីជួយគ្រប់គ្រង និងបង្កើនប្រសិទ្ធ ភាពការងារលើវិស័យកសិកម្ម ជាប្រយោជន៍ជូនជាតិ និងប្រជាជន៕
ដោយ ៖ វិបុល