រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ១៦៖០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជនបង្កម្នាក់ ប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងបន្ទប់ទឹកក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកជំទាវ ញ៉ែម មរកត ដែលត្រូវជាម្តាយជនសង្ស័យនាំយកកូនមកប្រគល់សមត្ថកិច្ច នៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។
ជនបង្កមាន ឈ្មោះ វីន សុក្របញ្ញា អាយុ២៧ឆ្នាំ កំពុងត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
ដោយ ៖ វិបុល