ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមត្ថ​កិច្ច​​ប៉ុស្តិ៍​នគរ​បាល​ច្រក​ទ្វារ​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ជា​មួយ​ប្រាក់​ដុល្លារ​៧២​ដុំ​ស្មើ​៨៥៥,០០០​ដុល្លារ​អា​មេ​រិក​


យោងតាមកំណត់ហេតុប្រគល់ និងទទួល នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រវាងថ្នាក់ដឹកនាំនៃអគ្គនា យកដ្ឋាន​អន្តោប្រវេសន៍ និងមន្ត្រីប្រចាំទ្វារអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ បានផ្អាកដំណើរជនជាតិចិនម្នាក់ ដែលមាន ឈ្មោះថា LIAO JINGQING កើតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នា១៩៧១ កាន់លិខិត ឆ្លងដែនលេខ EG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៧២ដុំ ស្មើនិងចំនួន ៨៥៥,០០០ដុល្លារ​អាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា ដោយពុំមានបញ្ជាក់ពីប្រភពច្បាស់លាស់។

សមត្ថិកិច្ចបានសាកសួរបឋម លើជនសង្ស័យបបានសារភាពថា ខ្លួន មានមុខរបរនៅប្រទេសចិន ជាអ្នកធ្វើការផ្នែកដេគ័រ នៅសណ្ឋាគារ ហើយ​បានចូលមកប្រទេស កម្ពុជាចំនួន០២លើក ក្នុងនោះលើកទី១ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងលើកចុងក្រោយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានបញ្ជាក់ប្រាប់ថា គោលបំណងនៃការនាំប្រាក់មកកម្ពុជា ដើម្បីយកមកធ្វើដើមលើក ផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG (ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន)។ ដោយប្រាក់ខាងលើបានបើកពីធនាគារឈ្មោះឡុង យៀក ក្នុងទីក្រុងហុងកុង។

យោងតាមកំណត់ហេតុប្រគល់ និងទទួល របស់សមត្ថកិច្ច បានបង្ហាញថា ភស្តុតាងដែលត្រូវបានដកហូតរួមមាន ៖ លិខិតឆ្លងដែន​ចំនួន​១ក្បាល​, ទូរស័ព្ទដៃ oppo ចំនួន០១គ្រឿង ,ប្រាក់៧២ដុំ= ៨៥៥,០០០ដុល្លារអាមេរិក ។ដោយឡែកជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បី​សាក​សួរ និងអនុវត្តនីតិវិធីបន្ត។

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.