ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ទីរ​​ប្រឆាំង​​គ្រឿង​​ញៀន​​បដិ​​សេធ​​រាល់​​ការ​​ចោទ​ប្រ​កាន់​រឿង​​ដោះ​​លែង​​ជន​​ល្មើស​​ជា​​ថ្នូរ​​លុយ​​ពាន់​​ដុល្លារ​​ផ្ទុយ​​ទៅ​​វិញ​​ជន​​ឆ​បោ​ក​​សាច់​​ញាតិ​​អ្នក​​ពាក់​​ព័ន្ធ​​គ្រឿង​​ញៀន​ម្នាក់​ត្រូវ​បាន​​ចាប់​និង​ឃុំ​ខ្លួន​


រាជធានីភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿនញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកប្រកាសច្រានចោលការចោទ ប្រកាន់ទាំងឡាយដែលថា មន្ទីរបានដោះលែងមុខសញ្ញាជាថ្នូរ ទឹកប្រាក់ខ្ទង់ពាន់ដុល្លារ ហើយថា មន្ដ្រីដែលអសកម្មនៅក្នុងបទល្មើសទាំងនេះ ត្រូវដកបញ្ឈរជើងដូចបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ។

លោកប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ឧត្តម សេនីយ៍ឯក ឡឹក វណ្ណៈ បានប្រាប់បណ្ដាញព័ត៌ មានក្នុងស្រុកនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះថា ការចោទប្រកាន់ថា មន្ទីរដោះ លែងជនល្មើស ជាថ្នូរលុយខ្ទង់ពាន់ដុល្លារ ទំនង ជាបានទទួលព័ត៌មានខុសពីការពិត ពីព្រោះតែមានជនឆបោកខ្លះបានដើរតួ និងរត់ការដោះ លែង អ្នកពាក់ព័ន្ធគ្រឿងញៀន ដោយយក ឈ្មោះថ្នាក់ដឹកនាំមន្ទីរទៅភូតកុហក​សាច់ញាតិ របស់ជនល្មើសទាំងនោះ។

ការចេញមកបដិសេធមន្ដ្រីជាន់ខ្ពស់ប្រឆាំងគ្រឿងញៀនខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានព័ត៌មានត្រូវបានចែកចាយតគ្នាថា បុរសម្នាក់ត្រូវបានកម្លាំងមន្ទីរចាប់ខ្លួន កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ ដោយគ្មានពាក់ព័ន្ធគ្រឿងញៀនទាល់តែសោះ ប៉ុន្ដែខាង​មន្ទីរ​ចោទថា ជាអ្នកជួញដូរគ្រឿងញៀន រហូតឲ្យបង់លុយដើម្បីបញ្ចប់ចំនួន២ពាន់ដុល្លារ និងធ្លាក់មកនៅ១ពាន់ដុល្លារ។

ករណីនេះលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះថា (អាទិត្យមុននេះ ខ្ញុំចាប់មនុស្សម្នាក់ និងបញ្ជូនទៅតុលាការ ដោយ​មនុស្សម្នាក់នេះ ប្រើល្បិចធ្វើជាអ្នកស្គាល់នាយ រង និងការិយាល័យ ហើយដើរមកក្បែរបន្ទប់ រួចចេញទៅប្រាប់ក្រុមគ្រួសារគេវិញថា គេមាន លទ្ធភាពជួយក្រុមគ្រួសារ ពេលនោះក៏ឲ្យលុយទៅ ស៊ីដាច់បាត់)។

លោកថា មានករណីខ្លះពួកខិលខូចចាំលួចស្តាប់ខ្យល់ ពេលដឹងថា សមត្ថកិច្ចឲ្យអាណាព្យាលធានាយកទៅអប់រំ ព្យាបាលក្នុងសហគមន៍ ជនឆបោកទាំងនោះ ក៏ឆ្លៀតមកប្រាប់ក្រុមសារ ថា ប៉ូលីសយកលុយប៉ុណ្ណេះ ប៉ុណ្ណោះទៅ។ (មានករណីខ្លះទៀត កើតចេញពីអំពើ​អសកម្ម​របស់មន្ត្រីគ្រឿងញៀន ប៉ុន្តែត្រូវបានដកបញ្ឈរជើងមួយចំនួនហើយ ដូចនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មានប្រសាសន៍ស្រាប់)។

បើតាមប្រធានមន្ទីរ ជនឆបោករងនូវការចាប់ខ្លួន និងឃុំខ្លួនដោយតុលាការនោះមានឈ្មោះ វី ផានិត អាយុ៣៤ឆ្នាំ។

លោកបានបញ្ជាក់ទៀតថា (មន្ទីរប្រឆាំងគ្រឿងញៀន ធ្វើកិច្ចការជាច្រើន ហើយក៏ជាគោលដៅរបស់មេក្លោងធំៗ ដើម្បីវាយប្រហារយើង។ ខ្ញុំនិយាយនេះ មិនមែនចង់បដិសេធការរិៈគន់ស្ថាបនា របស់អ្នកព័ត៌មានទេ តែពេលខ្លះ គាត់មិនបានស៊ីជម្រៅ ក៏ចុះផ្សាយទៅ ហើយក៏មាន​ការប៉ះពាល់ដល់ស្ថាប័ន ដូចនេះសុំដាក់ឲ្យចំឈ្មោះបុគ្គលអ្នកប្រព្រឹត្តទៅ ដើម្បីយើងមានវិធានការតាមវិន័យប៉ូលីស និងច្បាប់ជាតិ)៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.