ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ចូលរួម​កិច្ចប្រជុំ​ការងារ​ព្រំដែន​នគរបាល​ជាតិ​


រាជធានីភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​ បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​កិច្ចប្រជុំ​ការងារ​ព្រំដែន​នគរបាល​ជាតិ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ និង​ មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ​ច្រើន​រូប​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ ព្រមទាំងមានការអញ្ចើញចូលរួមពី ឯកឧត្តម​សំ​រិ​ទ្ធ​ ឌី​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ ស៊ឹ​ម​ សុផល​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ផង​ដែរ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ ឯកឧត្តម​រដ្ឋលេខាធិការ​ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ជុំវិញ​សភាពការណ៍​សន្តិសុខ​ និង​ស្ថានការណ៍​តាម​បណ្តោយ​ព្រំដែន​ ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​នគរបាល​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ និង​បាន​លើក​ឡើង​ការ​វាយតម្លៃ​លើ​ស្ថានភាព​រស់នៅ​ និង​ការងារ​របស់​កងកម្លាំង​នគរបាល​ព្រំដែន​ និង​ ការ​ស្នើ​លើ​ចំណុច​សំខាន់​មួយ​ចំនួន​ទៀត​ ទាក់ទង​នឹង​ការ​ពង្រឹងសមត្ថភាព​កងកម្លាំង​ និង​ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​លើ​ការ​អនុវត្ត​ការងារ​របស់​កងកម្លាំង​នគរបាល​នៅ​តាម​បណ្តោយ​ព្រំដែន​។​

​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​ បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ក្រោយ​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ នូវ​ប្រសាសន៍​លើក​ឡើង​របស់​រដ្ឋលេខាធិការ​ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​គាំទ្រ​រាល់​ចំណុច​ដែល​បាន​លើក​ឡើង​ និង​បាន​គាំទ្រ​ការ​ស្នើ​មួយ​ចំនួន​ទៀត​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ សំដៅ ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​លើ​ ការ​អនុវត្ត​ការងារ​របស់​កងកម្លាំង​នគរបាល​នៅ​តាម​បណ្តោយ​ព្រំដែន​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​ បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បាន​គូសបញ្ជាក់​លើ​ចំណុច​៣​សំខាន់​ ទាក់ទង​នឹង​កិច្ចការ​ព្រំដែន​មានដូចជា ៖                  ១.​ កត្តា​រចនាសម្ព័ន្ធ​នៃ​ការ​ដឹកនាំ​ និង​គ្រប់គ្រង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​                           ២​. យន្តការ​ថ្នាក់​ ជាតិ​ដែល​គ្រប់គ្រង​លើ​កិច្ចការ​ព្រំដែន​ និង                                                       ៣​. គឺ​ទិស​ដៅ​ឆ្នាំ​២០១៩​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដែល​ត្រូវ​ជួយ​ឧបត្ថម្ភ​លើ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ ក្នុង​នោះ​រួម​មានការ​គាំទ្រ​លើ​សំណើ​ បន្ថែម​និង​បំពេញ​កម្លាំង​,​ ការ​ហ្វឹកហាត់​កម្លាំង​ឆ្នាំ​២០១៩​ និង​ជម្រុញ​ការ​ឧបត្ថម្ភ​នូវ​សម្ភារៈ​រដ្ឋ​ និង​ឯកជន​ផង​ទៀត​។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​មាន​ប្រសាសន៍​ដាស់​ តឿន​មន្ត្រី​ក្រោម​ឱវាទ​ ត្រូវ​ពង្រឹង​បន្ថែម​នូវ​កិច្ច​ការងារ​ជា​ពិសេស​រាល់​ព័ត៌មាន​ដែល​ជាប់​ទាក់ទង​នឹង​ស្ថានការណ៍​ព្រំដែន​ ដោយ​ត្រូវ​ផ្តល់​របាយការណ៍​ជា​ទៀងទាត់​ដល់​មន្ត្រី​ថ្នាក់លើ​ ដើម្បី​ងាយ​តាមដាន​និង​ការ​វាយតម្លៃ​លើ​សភាពការណ៍​ព្រំដែន​អោយ​បាន​ជាប់​ជា​ប្រចាំ​ ផង​ដែរ​៕

ប្រភព គេហទំព័រ ស្នងការនគរបាលជាតិ



Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.