ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

លោក​​ អន ​ស៊ីនួន​​ ឡើង​កាន់​តំណែង​ជា​ប្រធាន​សា​​ខា​គយ​និង​រដ្ឋា​ករ​ខេត្ត​កណ្ដាល​មាន​​ជំនាញ​គ្រប់​គ្រាន់​ខាង​ប្រ​មូល​តាម​​របៀប​ពុ​ក​រលួយ​ដើ​ម្បី​ស្រង់​​ដើម​


ខេត្កតកណ្ដាល ៖ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថាក្រោយពេល ​លោក អន ស៊ីនួន ត្រូវបាន​ប្រកាស​ចូល កាន់​តំណែង​ជា​ប្រធាន​សាខា គយ​ខេត្តកណ្ដាលកាលពី​រសៀល​ថ្ងៃទី​២៨  ខែមករា ឆ្នាំ​២០១៩ រួចមក​គឺ​លោក  អន ស៊ីនួន មិន​ចាត់វិធាន ការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ គេចពន្ធ និង​ទំនិញ​បង់ពន្ធ ​មិន​គ្រប់​ឆ្លងកាត់​ខេត្តកណ្ដាលនោះទេ​។ ផ្ទុយទៅវិញ​ដោយលោក អន ស៊ីនួន ទំនងជា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អន ស៊ីនួន បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក អន ស៊ីនួន កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​របស់លោក វ៉ូ វណ្ណា អតីត​ប្រធាន​សាខាគយ​ខេត្តកណ្ដាលដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ចូលមក​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​របស់លោក អន ស៊ីនួន តែម្តង។

ជាក់ស្ដែង​តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក អន ស៊ីនួន មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះទេ ហើយ​មានតែ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹកទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។ ទន្ទឹមនឹងនេះ​នៅ​ច្រក​ជ្រៃ​ធំ និង​ច្រក​ផ្សេងទៀត ក្រុម​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​រលូន​ដូច​កាលពី​ជំនាន់​លោក វ៉ូ វណ្ណា នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល ផងដែរ​។

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកណ្ដាលបាន​ឲ្យ​ដឹងថាក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូលទៅ​រាជធានី​ភ្នំពេញ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក អន ស៊ីនួន ដើម្បី​សម្រួល​ដល់​អាជីវកម្ម​របស់​ពួកគេ​។ លើស​នេះ​ទៅទៀត​លោក អន ស៊ីនួនបាន​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តកណ្ដាល គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ជាច្រើន​ខ្សែ​ក្នុង​ខេត្តកណ្ដាលស្រេច​តែ​អំពើ​ចិត្ត​បើទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក អន ស៊ីនួន ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាលតាំងពី​រសៀល​ថ្ងៃទី​២៨ ខែមករាឆ្នាំ​២០១៩ហើយ​រហូតមក​ដល់ ពេលនេះ​លោក អន ស៊ីនួន មិនទាន់​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​បាន​មួយ​ករណី​នៅឡើយ​ទេ។

ករណីនេះសូម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាមិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោកអន ស៊ីនួន ប្រធាន​សាខាគយ​ខេត្តកណ្ដាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

រាល់ការចោទប្រកាន់លើកលោក អន ស៊ីនួន ប្រធានសាខាគយខេត្តកណ្តាល អង្គភាពគេហទំព័រ www.rskynews.com មិនអាចសុំការបំភ្លឺពីលោក អន ស៊ីនួន បានឡើយ ដោយទូរស័ព្ទហៅ  ចូលច្រើនដងតែគ្មានអ្នកទទួល៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.