រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងមន្ដ្រីនគរបាលជាតិ ២រូប ជាស្នងការរងនគរបាលខេត្តព្រះវិហារ ដោយម្នាក់ទទួលផែនការងារ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងម្នាក់ទៀតទទួលផែនការងារប្រឆាំងគ្រឿងញៀន។
ប្រកាសស្ដីពីការតែងតាំងមន្ដ្រីនគរបាលជាតិ ចុះហត្ថលេខានៅ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ដោយសម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញសារព័ត៌មានក្នុងស្រុក ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ បញ្ជាក់ថា មន្ដ្រីនគរបាលជាតិ២រូបនេះ រួមមាន៖
១៖ លោកឧត្ដមសេនីយ៍ត្រី មាឃ សំអូន អត្ដលេខ ០៣៤៤៩ ជាស្នងការរងទទួលផែនការងារ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
២៖ លោកឧត្ដមសេនីយ៍ត្រី ឡុង សំអឿន អត្ដលេខ ៣១៧៣៩ ជាស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។
ខាងក្រោមនេះ ជាប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង៖
ដោយ ៖ វិបុល