ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ ថង ​សាវុន ​អាច​មាន​ស​មត្ថិ​ភាព​គ្រប់​គ្រាន់​បង្ក្រាប​​ឈ្មួញ​​ឈើ​​​​ឈ្មោះ ​នី ​កា​​ចាញ​​ កំពុង​កាប់​​ឈើ​​ហ៊ុប​​ក្នុង​​​ព្រៃ​​ស​ហ​គមន៍​​​​​នៅ​​ស្រុក​​អណ្ដូង​​មាស ​​​ឆ្លង​​ដែន​​ទៅ​​លក់​​ក្នុង​​ទឹក​ដី​​វៀត​ណាម​​យ៉ាង​គគ្រឹក​គគ្រេង​បាន​ទេ


ខេត្តរតនគិរី ​៖ ​​សេចក្ដី​រាយការណ៍​ ​បាន​ឲ្យ​ដឹងថា​ មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ​ឈ្មោះ នី​ កា​ចាញ ​បាន​នាំ​គ្រឿងចក្រ​ និង​គៀង គរ​បក្ខពួក ​ចូលទៅក្នុង​តំបន់​ ព្រៃ​សហគមន៍​ពីរ​កន្លែង ​ស្ថិតនៅ​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ​ដើម្បី​ប្រមូល​យក​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ​សកម្មភាព​កាប់​ឈើ​ដោយ​ខុសច្បាប់​នេះ គឺ​ស្ថិត​នៅក្បែរ​ភូមិ​បា​ដល​ ឃុំ​ញ៉ា​ង ​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ​ដោយ​ប្រើ​រថយន្ត​បង្កុង​ដឹកឈើ​ហ៊ុ​ប​មូល ​ទើបតែ​កាប់​បាន​ថ្មី​ៗ ​ស្រស់ៗ ពី​ដែន​ព្រៃឈើ​សហគមន៍ ​ដោយមាន​ឈ្មោះ ប៉ិច ជា​អ្នកផ្ដល់​លុយ​រាប់​ម៉ឺន​ដុល្លារ​ ទៅ​ឲ្យ​ប្រធាន​សហគមន៍​ ឈ្មោះ ​ចំ ស្មើ​ល ​ ដើម្បី​បើកដៃ​ឲ្យ​មេ​ឈ្មួញ​ឈើ​ទុច្ចរិត​ទាំងនេះ ​អាច​ដឹកនាំ​គ្រឿងចក្រ ​និង​កម្មករ​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​សហគមន៍​ទាំង​បំពាន​ច្បាប់​។ កន្លងមក​មេខ្លោង​ឈ្មួញ​ឈើ​ដ៏​ល្បី ​និង​ជា​អតីត​មេភូមិ ​ឈ្មោះ នី​កា​ចាញ ​ក៏​ធ្លាប់បាន​ជួល​កម្មករ​សម្រុក​លួច​កាប់​ឈើ​យ៉ាង​កក្រើក​ នៅក្បែរ​ភូមិ​ភិ ​ឃុំ​សេ​សាន ​ស្រុក​អូរ​យ៉ា​ដាវ ​រហូតដល់​បង្គោល​១៤ និង​១៥ ក្នុង​ឃុំ​ញ៉ា​ង ​ស្រុក​អណ្តូង​មាស​ ដោយ​អូស​ឈើ​ហ៊ុ​ប​ មូល​តាម​រថយន្ត​កែច្នៃ​ ចូល​ក្នុង​ទឹក​ទន្លេសេសាន​ រួច​បណ្តែត​ជា​ក្បូន ​ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​វៀតណាម ​ដូច​ហែ​កឋិន ប៉ុន្តែ​គ្មាន​មន្ត្រី ​និង​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​រូបនេះ​ឡើយ​។

ប្រភពដដែល បាន​បន្ថែម​ទៀតថា ​កន្លងមក​ ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ នី​ កា​ចាញ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ជា​ទ្រង់ទ្រាយ​ធំ ​ចេញពី​ស្រុក​អូរ​ជុំ ឆ្លងកាត់​ទី​រួម​ក្រុង​បា​លុង ឆ្ពោះទៅកាន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ ​ដោយ​ដឹក​តាម​រថយន្ត​យី​ឌុប​ភ្លៅ​៦ ​ប៉ុន្តែ ជា​បន្ត​បន្ទាប់​ទៀត​រហូត​សព្វថ្ងៃ ឈ្មួញ​រូបនេះ ​បាន​ប្តូរ​រូបភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​ខុសច្បាប់​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍​វិញ ​ដើម្បី​ចូល​ទៅ​លក់​ក្នុង​ទឹកដី​វៀតណាម ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ​ ដោយមាន​ការ​ឃុបឃិត​ពី​សមត្ថកិច្ច ​និង​អាជ្ញាធរ​ខេត្តរតនគិរី​។

​​ប្រជាពលរដ្ឋ​ ​បាននិយាយថាលោក ថងសាវុន ​​អភិបាលខេត្តរតនគិរី​ ហាក់​បីដូច​​មិនទាន់​មាន​ការទទួលខុស​ត្រូវ​នៅឡើយ​ក្នុង​ដែន​​របស់​ខ្លួនគ្រប់គ្រង ​ខណៈបទល្មើសកាប់ផ្តួល​បំផ្លាញព្រៃឈើ ​និង​ដឹក​ជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ បាន​កក្រើក​ឡើងវិញ ​និង​ជា​ប្រភេទ​ឈើហ៊ុបកាប់ថ្មីៗ ​ប្រើប្រាស់​ឡាន​បាកុង ធ្វើជាមធ្យោបាយដ៏គគ្រឹកគ្រេង​នៅស្រុកអណ្តូងមាស ​ខេត្តរតនគិរី ​ប្រព្រឹត្ត​ដោយ ​ក្រុមឈ្មួញ​​ដុះស្លែរ​មុខ​ដដែល​ៗ ​គ្មាន​ការ​រាងចាល។

ប្រជាពលរដ្ឋ​ ​​ ចាំមើលថា តើលោក ថងសាវុន អភិបាលខេត្តរតនគិរី ហ៊ាន​បង្ក្រាប​មេ​ឈ្មួញ​រកស៊ីឈើខុសច្បាប់​ ឈ្មោះ នីកាចាញ ដែរឫទេ…? ខណៈរូបគេបាននាំគ្រឿងចក្រ និង​គៀងគរបក្ខពួក​ ដៃជើងរបស់ខ្លួន តាម​ជំនាញ ​មានអ្នកមើលព្រៃ ​អ្នកឆ្ការព្រៃ ​អ្នកអារផ្តួលរលំឈើ​ អ្នកអូសឈើ​ អ្នក​ដឹកឈើ អ្នក​ប្រមូលឈើ​ ចូល​ទៅក្នុងតំបន់​ ព្រៃ​សហគមន៍ ​ស្ថិតនៅស្រុកអណ្ដូងមាស​ ​ខេត្តរតនគិរី ដើម្បី​ប្រមូល​យកឈើដឹកជញ្ជូនឆ្លងដែនទៅលក់ឲ្យឈ្មួញវៀតណាម។ ​

រាល់ការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ www. rskynews.com ​​​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយនៅ ពេលនេះ ​ប៉ុន្ដែ​ដើម្បីរក្សា​សេចក្តីថ្លៃថ្នូ​យើង​នឹងរងចាំការបំភ្លឺ​ពីលោក អភិបាល ថង សាវុន និងលោក នី កាចាញ គ្រប់ពេល វេលា​​៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.