ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សារ​លិខិត​ជូន​ពរ​សម្តេច​អគ្គ​មហា​ព​ញ​ចក្រី ​ហេង ​សំរិន ​បាន​លើក​ឡើង​ពី​វី​រ​ភាព​និង​ការ​លះ​បង់​របស់​សម្តេច​​ដើម្បី​ជាតិ​ថា​​ជា​គំរូ​ដែល​ត្រូវ​អនុវត្ត​តាម​


រាជធានីភ្នំពេញ ៖  ពិធីបុណ្យចម្រើនជន្មាយុគម្រប់៨៥​ ឈានចូល​ ៨៦ឆ្នាំ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ប្រារព្ធធ្វើឡើងនៅគេហដ្ឋានសម្តេចក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបាននិមន្តព្រះសង្ឃសូត្រមន្ត តាមគន្លងព្រះពុទ្ធសាសនា ដោយ​មានការចូលរួមពីសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ព្រមទំាងមន្រ្តីរាជការ​ ពិសេសមន្រ្តី​ និងថ្នាក់ដឹកនាំអគ្គលេខាធិការ​ដ្ឋានរដ្ឋសភាយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០១៩។

ក្រៅពីការរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា ឥស្សរជន ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និតីប្រតិបត្តិ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង មន្រ្តីរាជការជាច្រើន បានជូនសព្ទសាធុការពរ ជូនសម្តេច​ និងលោកជំទាវ​ សូមប្រកបដោយសុខភាព​ល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជារៀងរហូតទៅ។

ជាទូទៅនៅក្នុងសារលិខិតផ្សេងៗគ្នា ជូនសម្តេចប្រធានរដ្ឋសភា បានលើកឡើងពីគុណបំណាច់​ និងពលីកម្មរបស់សម្តេចដែលបានលះបង់​ ដើម្បីបម្រើប្រទេសជាតិ​ និងប្រជាជនរហូតមក។ សារលិខិតជូនពរ បានគូសបញ្ជាក់ថា សម្តេចបានខិតខំអស់ពីកម្លំាងកាយចិត្ត និងប្រាជ្ញា​ស្មារតី ក្នុង​ការ​ដឹកនាំ និងការចូលរួមចំណែកយ៉ាងធំធេង ក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ចាប់តាំងពីគ្មានអ្វីរហូតដល់​មានអ្វីៗទាំង​អស់នាពេលបច្ចុប្បន្ន។ ជាពិសេសសម្តេចបានដឹកនាំរដ្ឋសភា ក្នុងការកសាងច្បាប់ជាច្រើនដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រជានុរាស្រ្ត​ និងប្រទេសជាតិ។ ជាមួយគ្នានេះសម្តេចបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យការទូតសភា ដែលតែងតែទទួលបាន​ជោគជ័យយ៉ាងធំ​ធេងជាច្រើននៅលើឆាកអន្តរជាតិ ជូនជាតិមាតុប្រទេស។

ជាមួយគ្នានេះ សារលិខិតជូនពរជាច្រើនក៏បានគូសបញ្ជាក់ថា ក្នុងតួនាទីប្រធានរដ្ឋសម្តេច ហេង សំរិន បានពង្រឹងនីតិរដ្ឋ លទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស និងបានចូលរួមអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ។

សារលិខិតជូនសម្តេចប្រធានរដ្ឋសភា ក្នុងឱកាសគម្រប់ជន្មាយុ៨៥​ ឈានចូល៨៦ឆ្នាំ បានសង្កត់ធ្ងន់ថា “ការលះបង់របស់សម្តេច​ ជាវីរភាព​ដ៏ឧត្តុង្គ​ឧត្ត​ម​ និងជាមោទនភាពដ៏ខ្ពង់ខ្ពស់សម្រាប់យើងខ្ញុំទាំងអស់គ្នាយកជាគំរូតាម”៕

ប្រភព Facebook Samdech Heng Samrin


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.