ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឃ្លាំង​ឈើ​របស់​លោក ​ស៊ាម ​គឹម​ទឹម ​ដ៏​ធំ​មួយ​កន្លែង​ក្នុង​ខេត្ត​ក្រចេះ​គ្មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​ចុះ​បង្រ្កាប​ខ្លាច​ដាច់​ឆ្នាំង​បាយ​​


ខេត្តក្រចេះ ៖ ជារៀងរាល់យប់នៅតាមបណ្តោយផ្លូវជាតិលេខ៧ អា ឆ្ពោះទៅបណ្តោយផ្លូវជាតិលេខ៧៣ក្រចេះ ឆ្លូង គេតែងតែសង្កេត ឃើញ មានរថយន្តសាំយ៉ុងកែឆ្នៃតរឺម៉ក និង ខ្លះទៀតកែដាក់កងឌុបបានដឹកឈើជាច្រើន ម៉ែត្រគូបក្នុងមួយ រថយន្តៗហើយក្នុង មួយយប់មិនតិចជាង ៤០គ្រឿងនោះទេ ហើយមួយគ្រឿងៗផ្ទុកមិនតិចជាង១០ម៉ែត្រគូបនោះដែរ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជារបស់លោក ទឹម ជាមន្ត្រី យោធារកស៊ីឈើល្បីឈ្មោះជាយូរឆ្នាំមកហើយ។

ជាក់ស្តែងនៅយប់ថ្ងៃទី ២២ ខែ០៥  ឆ្នាំ២០១៩ នៅចំនុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មានឃ្លាំងឈើដ៏ធំមួយដែល គេដឹង ថា ជាឃ្លាំងឈើរបស់លោក ស៊ាម គឹមទឹម (ហៅទឹម) មានតួនាទីជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ដែលជាអ្នក មានអំណាច ក្នុងទឹកដីនៃខេត្ត ក្រចេះ ។ ដោយមានខ្នងបង្អែកនៅពីក្រោយខ្នងផង ទើបលោក ទឹម មានឥទ្ធិពលខ្លាំងបំផុត ដោយ អោយកូនចៅយករថយន្តសាំយ៉ុង កែឆ្នៃ យកមកលើកឈើដាក់ទាំងកណ្តាលថ្ងៃ ដោយមិនញញើតនិងផ្លូវច្បាប់ រដ្ឋបាលព្រៃឈើ ឬគណៈកម្មការគ្រប់គ្រង់ព្រៃឈើជាដើម ដែលមាន នាយឧត្តមសេនីយន៏ សៅ សុខា ជាប្រធាន បន្តិចណាសោះឡើយ។

ការដឹកជញ្ជូនឈើរបស់លោក ទឹម គឺដឹកចេញទៅចែកចាយបន្តតាមរយះរថយន្តសាមយ៉ុងកែឆ្នៃរខ្នាតយក្ស ចេញពីក្នុងឃ្លាំងក្នុង មួយយប់ៗ មានប្រហែល៤០ទៅ៥០គ្រឿង ហើយចេញពីចំនុចខាងលើឆ្ពោះទៅខេត្តត្បូងឃ្មុំ។

ឃ្លាំងឈើដ៏ធំនេះត្រូវបានគេដាក់ការសង្ស័យថា គ្មានលិខិតស្នាមឬច្បាប់ទំលាប់នោះទេ ដោយសារតែសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបាន លោក ទឹម រៀបចំកញ្ចប់នឹងសែនព្រេនអស់ទៅហើយមើលទៅនោះ ហើយជាពិសេសលោក សាន្ថ ប៊ុនថាន ដែលជាមេបញ្ជាការប៉េអឹមខេត្តក្រចេះ ដែលបានអួតក្ដែងៗថា មិនអោយមានបទល្មើសព្រៃឈើឆ្លងកាត់ទឹកដីរបស់ខ្លួនឡើយ។

ចំណែកលោក ទ្រី សុភក្ត្រ័ ជាប្រធានមន្ទីកសិកម្មខេត្តក្រចេះមិន ដែលមានបទបញ្ជាទៅមន្ត្រីក្រោមឱវ៉ាត បើកប្រតិបត្តការណ៏បង្ក្រាបបទ ល្មើសព្រៃឈើទាំងនេះម្តងណានោះឡើយ ប្រហែលជាលោក ទឹម យកដុល្លារបាំងមុខជិតអស់ហើយមើលទៅនោះ តែបើសែនមិន ត្រូវវិញ ប្រហែលជាបិទជិតឈឹង មិនអោយមានចរាចរណ៏ដឹកជញ្ជូនឈើ  ដូចកាលប៉ុន្មានខែមុនអីចឹង តែបើសែនត្រូវហើយទោះបីជា មាន សា រព័ត៌មាន ចុះផ្សាយជាច្រើនអង្គរភាពយ៉ាងណាក៍ដោយក៍អស់លោកសម្ថកិច្ចជំនាញទាំងនោះមិនខ្វល់នោះដែរ សំខាន់បានដុល្លារដាក់ចូល ហោប៉ៅ។

ប្រជាពលរដ្ឋដែររស់នៅក្នុងទឹកដីនៃខេត្តក្រចេះ សូមសំណូមពរ  ដល់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំធំៗ និងរដ្ឋមន្ត្រី ក្រសួង កសិកម្ម វេង សាខុន មេត្តាជួយពិនិត្យមើលនៅក្នុងខេត្តក្រចេះមួយនេះផង បើមិនដូច្នេះទេ ព្រៃឈើក្នុងខេត្តក្រចេះ នឹងពិតជា រលាយឆាប់ៗ អស់ក្នុងពេលដ៍ខ្លីនេះជាក់ជាមិនខាននោះឡើយ ដោយកន្លងមក សម្តេចតេជោ ហ៊ុន សែន លោកបានខិតខំចេញបទបញ្ជារជាច្រើនលើក មកហើយតែមន្ត្រីទាំងអស់ហាក់បីដូចជាធ្វើមិនដឹង ឬក៏មន្ត្រីទាំងនេះដឹងហើយតែផ្គើននិងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច ៕

ដោយ ៖ វិបុល (ព័ត៌មានបឋម)

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.