ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ អង្គ ​វង្ស​វឌ្ឍា​នា ​ផ្តល់​អនុសាសន៍​៥​ចំណុច​ដល់​បេក្ខ​ជន​និង​សមា​ជិក​នៃ​អង្គ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី​ខេត្ត​​ក្រុង​​ស្រុក​ខណ្ឌ 


អនុសាសន៍ទាំង៥ចំណុចខាងលើរួមមាន ៖
ទី១៖ ការគោរពឱ្យបានត្រឹមត្រូវច្បាប់និងបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត
ទី២៖ ពង្រឹងសាមគ្គីភាពគ្នាក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោត បេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង
ទី៣៖ ប្រព័ន្ធនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ
ទី៤៖ ខិតខំគ្រប់គ្រងឱ្យបានម៉ត់ចត់នូវសភាពការណ៍នានា ក្នុងថ្ងៃបោះឆ្នោតនិងរាប់សន្លឹកឆ្នោត និង
ទី៥៖ ការខិតខំថែរក្សាសុខភាព និងរក្សាឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំការផ្តាំផ្ញើរសេចក្តីនឹករលឹក និងការសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ជូនចំពោះ​អង្គបោះឆ្នោត បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ អំពីដំណើរការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដំណាក់កាលចម្បងៗ នៃការបោះឆ្នោតថ្នាក់ក្រោមជាតិ ដើម្បីកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា និងកិច្ចការសំខាន់ៗ ក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ អាណត្តិទី៣ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕

ដោយ ៖ វិបុល


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.