ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ ឃួង ​ស្រេង ​ដឹក​នាំ​សមា​ជិក​សមា​ជិកា​អង្គ​បោះ​ឆ្នោត​ខណ្ឌ​ព្រែក​ព្នៅ​បិទ​យុទ្ធ​នា​ការ​ឃោ​សនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី​ខេត្ត​ខណ្ឌ​ស្រុក​ក្រុង​នា​អាណត្តិ​ទី​៣​នៅ​ខណ្ឌ​ព្រែក​ព្នៅ


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងែទី២៤ ខែឧសភា ឆ្នាំ២០១៩ នេះ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន កម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញ និងជាប្រធាន ក្រុមការងារពង្រឹងខណ្ឌព្រែកព្នៅ បានបិទយុទ្ធនាការ ឃោសនា បោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌអាណត្តិទី៣ ដែលបានធ្វើឡើងនៅទីស្នាក់ការ គណបក្ស ប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងបានបន្តដឹក នាំដង្ហែក្បួន ឃោសនារកសំលេងឆ្នោតនៅតាមមូលដ្ឋានខណ្ឌព្រែកព្នៅ។

នាពិធីជួបសំណេះសំណាលសមាជិកបក្សទាំងអស់  ឯកឧត្តម ឃួង ស្រេង បាន មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្ស ប្រជាជនកម្ពុជា តែទទួលបានជ័យ ជម្នះរាល់ការបោះឆ្នោត។ ការដែលទទួលបាននូវភាពជោគជ័យនេះដោយសារតែការដឹកនាំរបស់ សម្ដេចតេជោធ្វើឲ្យប្រទេស ជាតិមានការ អភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរចាប់ តាំងពីភូមិរហូតដល់សង្កាត់ ខណ្ឌ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងបន្តថាបេក្ខជនក្រុមប្រឹក្សាដែលជាអង្គបោះឆ្នោតត្រូវតែទទួលខុស ត្រូវគ្រប់គ្រងសតិអារម្មណ៍វត្តមាន ថែទាំ សុខភាពពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំហ្មត់ចត់ដើម្បីពង្រឹងការចងចាំថែមទៀតអំពីនីតិវិធីបោះឆ្នោតនិងត្រូវគោរពតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
ដោយ ៖ វិបុល


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.