ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​ប៉ា​ សុ​ជាតិ​វង្ស ​ដឹក​នាំ​សមា​ជិក​បក្ស​ទាំង​០៧​សង្កាត់​ក្នុង​ខណ្ឌ​មាន​ជ័យ​បិទ​យុទ្ធនា​ការ​ឃោ​នា​បោះ​ឆ្នោត ​


ពិធីជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាបក្សទាំង៧សង្កាត់  បានរៀបចំនៅមជ្ឍមណ្ឌល មង្គលឧត្ដម ផ្លូវ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងពិធីនេះលោក ប៉ា សុជាតិវង្ស បានថ្លែងថា បេក្ខជនក្រុមប្រឹក្សាដែលជាអង្គបោះឆ្នោត ត្រូវតែខុសត្រូវគ្រប់គ្រងសតិ អារម្មណ៍ វត្តមាន​ថែទាំ​សុខភាព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ហ្មត់ចត់ ដើម្បីពង្រឹងការចងចាំថែមទៀត អំពីនីតិវិធីបោះឆ្នោត និងត្រូវគោរព​តាម​ការណែនាំរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត។  នៅក្នុងអង្គពិធីលោក ប៉ា សុជាតិវង្ស បានបញ្ជាក់បន្ថែមថា  អង្គបោះឆ្នោត​ទាំងអស់ត្រូវតៀមខ្លួន ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខណ្ឌ អាណត្តិទី៣ នាថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩។

វត្តមានចូលរួមក្នុងពិធីរួមមាន ៖ លោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២, លោកស្រី ទាវ ធីតា អនុប្រធាន​ក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និង ចៅសង្កាត់ទាំង០៧រួមមាន ចៅចាក់អង្រែលើ ឈ្មោះ កែវ សាវឿន, ចៅសង្កាត់ចាក់​អង្រែក្រោម ឈ្មោះ ជា សុខៃ, ចៅសង្កាត់បឹងទំពុនទី១ ឈ្មោះ លុក ជ័យ, ចៅសង្កាត់បឹងទំពុនទី២ ឈ្មោះ សួស សារិន, ចៅសង្កាត់ស្ទឹង​មានជ័យ១ ឈ្មោះ សេង សាញ់, ចៅសង្កាត់ស្ទឹងមានជ័យទី២ ទូច សំអុល, ចៅសង្កាត់ស្ទឹងមានជ័យទី៣ អ៊ុ ហឿង ព្រមទាំងសមាជិក​សមាជិកាចំនួន៦០០រូបទៀតផងដែរ។

លោក លោក ប៉ា សុជាតិវង្ស បានធ្វើណែនាំ ផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សផងដែរ។

បន្ថែមលើនេះ លោកបានថ្លែងកោតសសើរ និងវាយតំលៃខ្ពស់ចំពោះគណៈកម្មាធិការបក្សខណ្ឌ សង្កាត់ កងកម្លាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថ យោធា អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ បានរួមចំណែកអនុវត្តគោលនយោបាយបក្ស និងរាជរដ្ឋាភិបាល ដឹកនាំ​ដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យបរិយាកាស នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ រាជធានី /ខេត្ត ខណ្ឌ/ស្រុក/ក្រុង  អាណត្តិទី៣ ឆ្នាំ២០១៩ ប្រព្រឹត្តិទៅដោយសេរី និងមានសុវត្ថិភាព។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវ ដល់អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវអនុវត្តន៍ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ពេលបោះឆ្នោត ក្រុមប្រឹក្សាខណ្ឌមានជ័យ បានល្អធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា ដើម្បីបន្តសន្តិភាព ការអភិវឌ្ឍន៏ និងភាពសុខសាន្ត ជូនប្រជាលរដ្ឋ និងទទួលបានការគាំទ្រ កាន់តែច្រើន ពីសាធារណមតិជាតិ និងអន្តរជាតិ។

ក្រោពីបានជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាបក្សរួចមក លោក ប៉ា សុជាតិវង្ស ក៏បានចាប់ផ្ដើមហែរឃោសនារកសម្លេងគាំទ្រ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា រាជធានី និងខណ្ឌ គឺចាប់ផ្តើមចេញពីមជ្ឍមណ្ឌល មង្គលឧត្ដម តាមផ្លូវ៣៧១ដល់គល់ស្ពានដែក, ពីត្បូងទៅជើង ដល់ស្ពានអាកាសស្ទឹងមានជយ័ បត់ ស្ដាំតាមផ្លវ៣៧១ ដល់ស្តុបផ្លូវ៦០ម៉ែត្រ បត់ស្ដាំតាមផ្លូវ៦០ម៉ែត្រ ដល់មុខក្រុមហ៊ុនម៉ែកស៊ីដេស បត់​ឆ្វេងចូលតាមផ្លូវលោកតា ហ៊ុន នាង ( ផ្លូវ៣០ម៉ែត)ក្នុងសង្កាត់ចាក់អង្រែលើ និង សង្កាត់ ចាក់ អង្រែក្រោម ក៏បំបែកទៅតាម​សង្កាត់​រៀងៗខ្លួន​ទាំង០៧សង្កាត់៕

ដោយ ៖ វិបុល 

 

 

 

 

 

 

 

 

 

 

 


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.