ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅទីប្រជុំជន និងទីសក្ការៈបូជា និងសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក


ខេត្តសៀមរាប ៖ នៅថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធ អយ្យការអមសាលាដំបូង មន្ទីរ អង្គភាពពាក់ព័ន្ធ និង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកផងដែរ ។

ក្នុងនោះឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពេដ្ឋបាលបាន ដាក់នូវរបៀបវារៈកិច្ចប្រជុំរួចមកក្នុងកិច្ចប្រជុំនេះ ដោយផ្តោតទៅលើកត្តាសំខាន់ ក្នុងការយកចិត្តទុកដាក់ពង្រឹងបន្ថែមលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ការរៀបចំនូវផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩នេះ, បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

បន្ទាប់ពីកងឯកភាពធ្វើសេចក្តីរាយការណ៍ អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និង ការរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របស់អង្គភាពប្រដាប់អាវុធទាំងបី និង សេចក្តីរាយការរបស់អស់លោក លោកស្រី ជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កត្តាសំខាន់ផ្តោតលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ នាថ្ងៃខាងមុខនេះ ។

ឆ្លងតាមកិច្ចពិភាក្សានៃកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា បានធ្វើការបូកសរុប ដោយធ្វើការវាយតម្លៃខ្ពស់ ពីរបាយការណ៍តាមបណ្តាកងឯកភាព គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដែលបានលើកឡើងផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានដាក់នូវបទបញ្ជា និងវិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំខាន់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។

ឯកឧត្តមក៏សូមឲ្យគ្រប់កងឯកភាព និង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក គឺត្រូវយកចិត្តទុក និងពង្រឹងបន្ថែមនូវការងារសន្តិសុខទូទាំងខេត្ត ជាពិសេសចលនាសង្គ្រោះជាតិ ដែលញុះញង់បង្ករអសន្តិភាពដល់សង្គមជាតិ ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ព្រមទាំងធ្វើការត្រួតពិនិត្យនូវ រាល់ព័ត៌មានបំពុលសង្គម តាមគេហទំព័រនៅក្នុងភូមិសាស្ត្រខេត្ត និង ពង្រឹងឲ្យខាងតែបានលើការងារសន្តិសុខនៅតាមទី ប្រជុំជន និង ទីកន្លែងសក្ការៈបូជា ដែលជាគោលដៅរបស់ក្រុមជនសង្គមងងឹតធ្វើសកម្មភាព បង្កឲ្យមានអសន្តិសុខនៅក្នុង សង្គម។ ម៉្យាងទៀតគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវយក ចិត្តទុកដាក់ខ្ពស់អំពីធនធាបធម្មជាតិនៅភ្នំគូលេន នឹងបឹងទន្លេសាប ព្រមទាំង លើកនូវទិសដៅការដាំកូនឈើ នៅភ្នំគូលែន ស្រុកស្វាយលើ ដោយមន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរស្រុក កំណត់ទីតាំងដាំកូនឈើនៅខែខាងមុខនេះ ។

ក្នុងនោះឯកឧត្តមបានសង្កត់ធ្ងន់ ចំពោះបញ្ហាគ្រឿងញៀនគឺត្រូវកំណត់ មុខសញ្ញាអ្នកញៀន នឹងក្លាយទៅជាអ្នកធ្វើសកម្មភាព ក្នុងការជួញគ្រឿងញៀន និងត្រូវមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការកំណត់ឲ្យបាននូវមុខសញ្ញា និងត្រូវប្រឆាំងទប់ស្កាត់ឲ្យខាងតែបាន ចំពោះក្រុមធ្វើបដិវត្តពណ៌ប៉ង់ប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ក៏បានបញ្ជាក់ថា គ្រប់បណ្តាក្រុង ស្រុក ត្រូវអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល ឲ្យបានម៉ឹងម៉ាត់ នឹង មានកិច្ចសហការគ្នាឲ្យបានល្អ រវាងស្រុក ខេត្ត ព្រមទាំងធ្វើការផ្សព្វផ្សាយដល់មូលដ្ឋាន និង ត្រូវយកចិត្តទុកដាក់សុខភាព សុវត្ថិភាព សន្តិសុខចំពោះបងប្អូនជាអង្គបោះឆ្នោតគ្រប់បណ្តាឃុំ សង្កាត់ឲ្យបានល្អ រហូតដល់ការបោះឆ្នោតអសកលនៅថ្ងៃខាងមុខនេះ ៕

ប្រភព Facebook Siem Reap Provincial Hall


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.