រាជធានីភ្នំពេញ ៖ តាមរយៈ Facebook ផ្លូវការរបស់លោក ស្នងការ រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ បា នបញ្ជាក់យ៉ាងដូច្នេះថា ៖ សូមបដិសេធទាំងស្រុង ចំពោះសារព័ត៌មានទាំងឡាយដែលចុះផ្សាយថាស្នងការក្រុង មានបំណងបង្កើតក្រុមកុម្ម៉ង់ដូថ្មី ជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយឡើយ ។
ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ មានបំណងកែសម្រួល និងបំប៉នក្រុមអន្តរគមន៍ដែលមានស្រាប់ ឱ្យទៅជាក្រុមអន្តរាគមន៍ពិសេស ដោយក្រុមនេះ នឹងត្រូវទទួលវគ្គបំប៉នជំនាញបន្ថែមទាំងក្នុង និងក្រៅប្រទេស។
ថ្មីៗនេះ ក្នុងឱកាសជួបជាមួយប្រតិភូវៀតណាម ឯកឧត្តមឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើដល់ភាគីវៀតណាមជួយរៀបចំបើកវគ្គសិក្សាសំខាន់ៗសម្រាប់ក្រុមអន្តរាគមន៍ពិសេសមួយនេះផងដែរ។
ដោយ ៖ វិបុល