ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រពន្ធដើម ៖ ទទួចស្នើសុំថ្នាក់ដឹកនាំជួយអន្តរោគមន៏ ខណៈលោកសំ ចន្ថា អភិបាលរង ស្រុកបាណន់ ប្រើហឹង្សា និងរំលោភច្បាប់ឯកពន្ធភាព


ខេត្តបាត់ដំបង ៖ តើច្បាប់ឯកពន្ធភាពមានប្រសិទ្ធភាព គ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជាយើងហើយឬនៅ? តើប្រជាពលរដ្ឋយើងម្នាក់ៗបានស្វែងយល់ច្បាស់លាស់ហើយឬនៅ? ខណៈលោកអភិបាលរងស្រុកបាណន់ ឈ្មោះ សំ ចន្ថា បានលួចបង្កាត់ភ្លើងស្នេហាត្រីកោណជាមួយនារីក្មេងម្នាក់ ខណៈដែលមិនទាន់លែងលះជាមួយប្រពន្ធដើមចប់ជាស្ថាពរ (តាមហ្វេសប៊ុក ឈ្មោះ គឹម ហេង) ដែលបានបង្ហោះស្នើសុំកិច្ចអន្តរាគមន៏ពីអ្នកច្បាប់និងថ្នាក់ដឹកនាំប្រទេស។

ខាងក្រោមនេះជាសំណេររបស់អាខោន គឹម ហេង ដែលបានអះអាងថាជាប្រព្ធនដើមរបស់លោក សំ ចន្ថា អភិបាលរងស្រុកបាណន់ជាអ្នកកាន់ច្បាប់ និងជាថ្នាក់ដឹកនាំ ថ្នាក់ស្រុក បានវាយធ្វើបាបនាងជារៀងរហូត ដោយទ្រាំមិនបាននៅអំពើហឹង្សាក៏ទំលាយសុំអោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជួយ share អោយបានច្រើន ជូនថ្នាក់ដឹកនាំបានដឹង ៖ « លោកសំ ចន្ថាងារជាអភិបាលរងស្រុកបាណន់ មានស្រីខាងក្រៅ នាងខ្ញុំជាប្រពន្ធ តែងតែ ទុកពេលឲ្យកែខ្លួន តែនៅមិនព្រមកែ។ ថែមទាំងលួចទៅសែនព្រេនជាមួយស្រីក្មេង។ មិនតែប៉ុណ្ណោះតែងតែមកធ្វេីបាបនាងខ្ញុំ ដោយអំពើហិង្សាគ្រប់រូបភាព មានទាំងធ្ងន់ មានទាំងស្រាល។ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងដែរ តែបានតែការសម្រក សម្រួល។ ហេីយលោកម្នាក់នេះបានស្រែកថា គ្មានអ្នកអ្នកណាធ្វើអ្វីគេបានទេ។ ពេលខ្លះនាងខ្ញុំឈឺដេីរអត់រួច ហៅពេទ្យមកព្យួរសេរ៉ូម ពេលលោកនេះមកដល់ ទាលុយខ្ញុំអត់បានទាញសេរ៉ូមដាច់ ហេីយថែមទាំងវាយធ្វើបាបនាងខ្ញុំពេលកំពុងឈឺ បិទទ្វារជិតនាងខ្ញុំស្រែកហៅអ្នកជិតខាងឲ្យជួយតែគ្មានអ្នកណាឮ។ រួចបណ្តេញនាងខ្ញុំចេញពីផ្ទះ គេត្រូវយក បងប្អូនគេ នឹងស្រីក្មេងគេមកនៅ ។ មិនតែប៉ុណ្ណោះថែមទាំងបេីកដៃឲ្យស្រីក្មេងរបស់គេ ជេរប្រមាថនាងខ្ញុំ នៅពាក្យអសុរោះ។

បន្ទាប់មកយកបងប្រុសដែលជាមន្ត្រីប៉ូលីសម្នាក់មកជេរដៀលនាងខ្ញុំនូវពាក្យ អាសអាភាស នាងខ្ញុំមានពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្រាប់។ ដីផ្ទះដែលនាងខ្ញុំរស់នៅរាល់ថ្ងៃនេះ បានធ្វេីរួមគ្នា តែលោកម្នាក់នេះបានរៀបចំក្លែងបន្លំឯកសារ លួចចុះឈ្មោះម្នាក់ឯងដោយមិនឲ្យនាងខ្ញុំដឹង នាងខ្ញុំមានសាក្សី និងភស្តុតាងមួយចំនួន ពាក់ព័ន្ធនឹងដីផ្ទះនេះ។

ពាក្យដែលខ្ញុំនិយាយទាំងប៉ុន្មានគឺជាពាក្យពិតទាំងអស់ នាងខ្ញុំកាន់ព្រះពុទ្ធសាសនា នាងខ្ញុំមិននិយាយពាក្យមិនពិតទេ។ ហេីយនាងខ្ញុំមិនបានទាមទាឲ្យគេវិលមកវិញទេ ឲ្យគេនៅឲ្យបានសុខចុះ នាងខ្ញុំក៏មិនបានទៅរករឿងរំខានក្តីសុខគេម្តងណាទេ តែសូមឲ្យគេចូលខ្លួនមក បញ្ចប់បញ្ហា និងផ្តល់សេរីភាព ឲ្យគ្នារៀងៗខ្លួន។

បេីនៅតែមិនចូលខ្លួមកបញ្ចប់បញ្ហាទេ នាងខ្ញុំនិងទៅដល់សាលាស្រុកបាណន់ បេីនៅតែគ្មានដំណោះស្រាយទេ នាងខ្ញុំរកវិធីផ្សេងទៀត។

ដូច្នេះសូមបងប្អូនក្នុងសង្គមមេតាអធ្យាស្រយ័ ជួយ share ព័ត៍មាននេះឲ្យបានជ្រាបដល់ថ្នាក់ដឹកនាំខាងលេីឲ្យលោកបានជ្រាបផង។ខ្ញុំនិយាយនេះ នាងខ្ញុំក៏ខ្មាស់គេដែល តែទ្រាំលែងបានហេីយ អស់រយៈពេលពីរឆ្នាំហើយនៅតែគ្មានដំណោះស្រាយ។

រាល់ពាក្យពេជ្រដែលខ្ញុំនិយាយខាងលេីជាពាក្យពិត បេីមិនពិតដោយប្រការណាមួយ នាងខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់»។

រាល់ការចោទប្រកាន់ប្រកាន់ខាងលើរបស់អាខោនហ្វេសប៊ុកឈ្មោះ គឹម ហេង អង្គភាពគេហទំព័រ www.rskynews.com យើងខ្ញុំមិនអាចសុំការអត្ថាធិប្បាយពីលោក សំ ចន្ថា ជាអភិបាល រងស្រុកបាណន់ ខេត្តបាត់ដំបង បានទេ នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៩ នេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ហើយអង្គភាពយើងនឹងរងចាំការបកស្រាយពីលោក សំ ចន្ថាជានិច្ច៕​

ដោយ ៖ វិបុល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.