ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រូបភាពមួយសន្លឹករបស់សម្តេចតេជោ ដឹកនាំសហការីផ្សងព្រេងប្រកបដោយគ្រោះថ្នាក់ធ្វើដំណើរជាសម្ងាត់ទៅកាន់ប្រទេសថៃ ដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មុននេះជាង២ម៉ោង មានអ្នក like 9.9k និង Shares 1.8k តាមរយៈហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ  ហ៊ុន សែន បានបង្ហោះរូបថតមួយសន្លឹករៀបរាប់នូវសកម្មភាពដែលសម្តេចបានដឹកនាំសហការី ធ្វើដំណើរជាសម្ងាត់ទៅកាន់ប្រទេសថៃ ដោយការផ្សងព្រេងដ៏គ្រោះថ្នាក់ ដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា បំណងដែលសម្តេចចេញទៅប្រទេសថៃនៅពេលនោះ គឺជាការដាក់ចេញនូវនយោបាយមួយ គឺ «អាក្រិតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ» សំដៅទប់ស្កាត់នឹងកាត់បន្ថយការជួយរបស់ថៃ ចំពោះខ្មែរក្រហម និងត្រីភាគី។

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ក្នុង Facebook យ៉ាងដូច្នេះថា ៖ រូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញវាហាក់ដូចជាការផ្សងព្រេងដ៏មានគ្រោះថ្នាក់ តែសម្រាប់ខ្ញុំនិងសហការីគិតថា វាជាមោទនៈភាពដែលយើងបានយកជីវិតទៅដូរយកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា។

មានមនុស្សមិនច្រើនទេដែលដឹងរឿងនេះ សូម្បីតែខ្ញុំក៏ទើបរកឃើញរូបថតមួយសន្លឹកដែលអតីតអ្នកកាសែតជនជាតិបែលហ្សិកបានប្រគល់អោយខ្ញុំកាលពីថ្ងៃអាទិត្យនេះដែរ។

ថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៨៩ ខ្ញុំនិងប្រតិភូបានធ្វើដំណើរជាសម្ងាត់ទៅកាន់ប្រទេសថៃដោយឆ្លងកាត់ស្ពានតាមផ្លូវរថភ្លើងនៅប៉ោយប៉ែត ដែលពេលនោះសងខាងផ្លូវ ទាំងខាងកម្ពុជា ទាំងខាងថៃសុទ្ធតែជាចំការម៉ីន។ ជាងនេះទៅទៀតនៅសងខាងផ្លូវប្រមាណ១គីឡូម៉ែត្រ គឺមានកងទ័ពត្រីភាគីចាំវាយប្រហារគ្រប់ពេលមកលើកងទ័ពរដ្ឋកម្ពុជាដែលនៅឈរជើងតាមផ្លូវជាតិលេខ៥។

ប៉ោយប៉ែតពេលនោះមានផ្ទះបែកបាក់តែមួយខ្នងនៅក្បាលស្ពានខាងកម្ពុជា ក្រៅពីនោះគឺសុទ្ធតែព្រៃត្រែង។ យើងឆ្លងព្រំដែននៅម៉ោងប្រមាណ២រសៀល ដោយមិនទាន់ទទួលទានអាហារថ្ងៃត្រង់នៅឡើយ។ អ្នករួមដំណើរជាមួយខ្ញុំឆ្លងកាត់ស្ពាននេះមាន សម្តេច ទៀ បាញ់ ឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ចាន់ អ៊ាន ឯកឧត្តម ខាំពូន កែវមុនី និងឧត្តមសេនីយ ឡុង សុភាព ដែលពេលនោះកាន់មុខតំណែងជាមេបញ្ជការយោធភូមិភាគិទី៤ ដឹកនាំកម្លាំងការពារដំណើររបស់ខ្ញុំ (ឡុង សុភាព បានមរណៈភាពទៅហើយ)។ ក្រៅពីខាងកម្ពុជា មានឧត្តមសេនីយកងទ័ពថៃម្នាក់ឈ្មោះ ប៊ុនឡត រួមដំណើរដើម្បីសម្រួលដំណើរយើងឆ្លងកាត់ព្រំដែននិងទំនាក់ទំនងជាមួយខាងភាគីថៃ។

តើជាបេសកម្មអ្វីទើបសម្ងាត់បែបនេះ? ខ្ញុំបានដាក់ចេញនូវនយោបាយមួយគឺ (អាក្រិតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ)សំដៅទប់ស្កាត់នឹងកាត់បន្ថយការជួយរបស់ថៃចំពោះខ្មែរក្រហម និងត្រីភាគីដូចនេះហើយទើបមានការជួបគ្នាជាសម្ងាត់រវាងខ្ញុំជាមួយ ឯកឧត្តម ឆាវវ៉ាលិត យង់ឆៃយុទ្ធ ដែលជាមេទ័ព
ជើងគោកដ៏មានឥទ្ធិពលរបស់ថៃនៅថ្ងៃ២៧ តុលា ១៩៨៨ នៅទីក្រុងវៀងច័ន្ធ ប្រទេសឡាវ។ ឆ្លងកាត់ជំនួបនេះទើបមានទស្យនៈកិច្ចរបស់ខ្ញុំដោយបើកចំហរនាទីក្រុងបាងកក ខែមករា ១៩៨៩។

ខ្ញុំធ្វើដំណើរទៅបាងកកជាសម្ងាត់នៅថ្ងៃទី១៩ កញ្ញា ១៩៨៩ ពេលនោះទាក់ទងរវាងសង្រ្គាម និងសន្តិភាពនៅកម្ពុជា ដែលអាចចាត់ទុកថាជាផ្នែកមួយនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ ខ្ញុំនិងប្រតិភូឆ្លងដែននៅម៉ោងប្រហែល២រសៀលទៅបាយនៅអារញ្ញប្រាថេតជាមួយអគ្គបញ្ជាការរងកងទ័ពថៃ រួចហើយបន្តដំណើរតាមឧទ្ធម្ភាគចក្រទៅទីក្រុងបាងកកចរចារជាសម្ងាត់ជាមួយនាយករដ្ឋមន្ត្រីថៃ ឆាតឆៃ ឈុនហាវ៉ាន់និង មេទ័ពជើងគោកថៃ ឆាវវ៉ាលិត យង់ឆៃយុទ្ធ នាល្ងាចថ្ងៃទី១៩ តុលា ១៩៨៩។ ទំនាក់ទំនងរវាងខ្ញុំជាមួយមេដឹកនាំថៃកាន់តែប្រសើរ ដែលនាំដល់ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ខ្ញុំនាពេលក្រោយមកទៀត៕

ដោយ ៖ កូឡាប

 


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.