ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ប៉ា សុជាតិវង្ស ៖ របបប្រល័យពូជសាសន៏ការសម្លាប់ មនុស្សក្នុងរបបប៉ុលពត ជាការសម្លាប់រវាងខ្មែរនិងខ្មែរ មិនមែនដោយសារឥទ្ធិពលចិននោះទេ 


 រាជធានីភ្នំពេញ ៖ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិ ការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានថ្លែងអះអាងថា ការសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហម គឺជាការសម្លាប់របស់ថ្នាក់ដឹកនាំខ្មែរមានចិត្តព្រៃផ្សៃនៅក្នុងរបបនោះ មិនមែនដោយ សារតែឥទ្ធិពលចិនដែលជាបង្អែកនោះទេ ប្រជាពលរដ្ឋខ្មែរជាង ២លាននាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបនេះត្រឹមរយៈពេលតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃតែប៉ុណ្ណោះ ដោយរបបខ្មែរក្រហមនៅសម័យនេះត្រូវបានគេដឹងថាមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាលចិន។

ដោយទំនាក់ទំនងដ៏ជិតស្និទ្ធនៃរបបខ្មែរក្រហម និងរដ្ឋាភិបាលចិននាសម័យនោះហើយ ទើបនាំឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួន រួមទាំងអ្នកនយោបាយមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាលផង បានដាក់បន្ទុកថា ការសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហមមានជាប់ ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន។

ដោយសារបុព្វហេតុនៃទំនាក់ទំនងពីអតីតកាលរបស់មេដឹកនាំខ្មែរក្រហម និងរដ្ឋាភិបាលចិន នាំឱ្យមានការសម្លាប់រង្គាល នោះហើយទើបមានប្រជាពលរដ្ឋខ្លះ និងអ្នកនយោបាយមាននិន្នាការប្រឆាំង ព្យាយាមអូសទាញ និងអុចអាលថា ទំនាក់ទំនងស្អិតល្មួតរវាងរាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន ជាមួយរដ្ឋាភិបាលចិន អាចនឹងជាន់ដានប្រវត្តិសាស្ត្រ។

ក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាទិវានឹករលឹកដល់សកម្មភាពដឹកនាំដ៏ឃោរឃៅរបស់ខ្មែរក្រហមនោះ ឯកឧត្តម ប៉ា សុជាតិ បានទទួលស្គាល់ថា ក្នុងរបបខ្មែរក្រហមកម្ពុជា បានទទួលឥទ្ធិពលពីរដ្ឋាភិបាលចិនក្នុងភូមិសាស្ត្រនយោបាយ។ ប៉ុន្តែការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម គឺជាការសម្លាប់រវាងខ្មែរ និងខ្មែរ មិនមែនជាការបង្គាប់បញ្ជា ឬដោយសារតែចិនជាបង្អែករបស់ខ្មែរក្រហមនោះឡើយ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានគូសបញ្ជាក់ដូច្នេះ «កម្ពុជាពិតជារងគ្រោះដោយសារការប្រជែងភូមិសាស្ត្រនយោបាយ អ៊ីចឹងចៀសមិនផុតទេនៃការគាំទ្រនយោបាយរបស់ មហាអំណាចមួយចំនួនលើការដឹកនាំរបស់ប្រទេសតូចៗដូចកម្ពុជា។ ប៉ុន្តែអ្វីដែលយើងគិតថា ត្រូវតែទទួលយកនូវការពិតនៃប្រវត្តិសាស្ត្រនៅត្រង់ថា របបនេះវាកើតឡើងដឹកនាំ ដោយខ្មែរពិតប្រាកដដែលក្នុងនោះ គឺ ប៉ុល ពត ដែលហៅថា សាឡុត ស ដឹកនាំដោយមេខ្មែរក្រហមមួយចំនួនទៀត ដែលយើងកំពុងនឹងកាត់ទោស ដូចជា ខៀវ សំផន, នួន ជា ,តាម៉ុក ជាដើម ដែលសុទ្ធតែជាខ្មែរ ហើយគឺពិតប្រាកដណាស់ថា នៅក្នុងរបបនោះ ខ្មែរ សម្លាប់ខ្មែរ ក្នុងការអនុវត្តន៍របបប្រល័យពូជសាសន៍។ ទោះបីមានការទទួលឥទ្ធិពលពីក្រៅប្រទេសបែបណានោះ នោះជារឿងមួយ តែរឿងពិត គឺកម្ពុជាយើងរងគ្រោះដោយរបបប្រល័យពូជសាសន៍»

បើទោះបីបច្ចុប្បន្នប្រទេសកម្ពុជាមានទំនាក់ទំនងស្អិតល្មួតនឹងរដ្ឋាភិបាលចិនដូចរបបខ្មែរក្រហមយ៉ាងណាក្តី ឯកឧត្តម ប៉ា សុជាតិវង្ស បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន នឹងមិនអនុញ្ញាតឱ្យមានរបបខ្មែរក្រហមកើតមានជាថ្មីនោះឡើយ៕

ដោយ ៖ វិបុល

 


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.