ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឧត្តមសេនីយន៍ឯក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ចុះជួបសំណេះសំណាសជាមួយមន្រ្តីមូលដ្ឋានដើម្បីពង្រឹកស្មារតីកុំអោយជឿតាមការញុះញងរបស់ក្រុមឧទ្ទាមក្រៅច្បាប់


ក្នុងពិធីនោះក៏មានការចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងជាបេក្ខភាពក្រុមប្រឹក្សាខណ្ឌ ព្រមទាំងលោក លោកស្រីជាមន្ត្រីក្រុមការងារ ចុះជួយមូលដ្ឋានផងដែរ ដែលវត្តមានសមាជិកចូលរួម សរុបមានចំនួន៥០៦នាក់។

ក្រៅពីការសំណេះសំណាលសួរសុខទុក្ខសមាជិកអង្គពិធី ឯកឧត្តមគណៈធិបតី បានលើកឡើងពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងផលប្រយោជន៍ដែលទទួលបានពីនយោបាយឈ្នះៗ បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបាននាំមកនូវសន្តិភាពពេញលេញ ជូនជាតិ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

បន្ថែមលើពិធីសំណេះសំណាល ឯកឧត្តម រ័ត្ន ស្រ៊ាង បានអះអាងបញ្ជាក់ថាគ្រាន់តែសង្កាត់ព្រែកកំពឹសមួយ ដើមឡើយ គឺជាឃុំរបស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយត្រូវបានកាត់មកជារដ្ឋបាលសង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ គឺបានទទួលការអភិវឌ្ឍន៍យ៉ាងច្រើនរាប់មិនអស់ទាំង រួមមាន ៖ ផ្លូវ ចាក់កៅស៊ូ ផ្លូវចាក់បេតុង ជាច្រើនខ្សែ ប្រឡាយទឹក ប្រព័ន្ធលូរំដោះទឹក ប្រព័ន្ធទឹស្អាត ប្រព័ន្ធភ្លើងអគ្គិសនី រមណីដ្ឋានកំសាន្ត បុរីផ្ទះថ្ម ភោជនីយ ដ្ឋាន និងហាងទំនើបៗ។

អាស្រ័យហេតុនេះសូមមន្ត្រីមូលដ្ឋានទាំងអស់ក្នុងសង្កាត់ព្រែកកំពឹស យកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានយល់ច្បាស់អំពីការអភិវឌ្ឍន៍ជាក់ស្តែង មើលឃើញផ្ទាល់ភ្នែក ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងធ្វើយ៉ាងណាពន្យល់ឲ្យប្រជាពលរដ្ឋ កុំជឿលើការភូតភរ ញុះញង់បោកប្រាស់របស់ទណ្ឌិត សម រង្ស៊ី ដែលជាក្រុមឧទ្ទាមក្រៅវច្បាប់ និងធ្វើការទប់ស្កាត់ ព្រមទាំងវាយបកចំពោះល្បិចកលដ៏ខ្មៅកខ្វក់ពិសពុលឲ្យបានទាន់ពេលវេលា៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.