ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បើកប្រតិបត្តការណ៏បង្ក្រាបគ្រឿងញៀនជិត១គីឡូក្រាមចាប់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតបានវត្ថុតាងមួយ  ចំនួន


ខេត្តសៀមរាប ដោយអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដែលមានឯកឧត្តម ទៀ សីហា ជាប្រធាន ស្តីអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋាន និងដោយមានការក្រើនរំលឹក ជាប្រចាំ ពីឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាប់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

លោកឧត្តមសេនីយន៍ អ៊ុំ អមរា ស្នងការរងទទួល ផ្នែកប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៩នេះថា ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបដែលធ្វើប្រតិបត្តការឆែកឆេរនៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដោយម្នាក់ទៀតបានគេចខ្លួន ហើយកំលាំងជំនាញបានបន្តតាមនិតីវិធី  ចាប់ជនសង្ស័យជាបក្សពួកម្នាក់ទៀតដោយរត់ទៅសង្ងំពូននៅ ក្នុងបន្ទប់ជួលមួយក្បែរផ្ទះម្តាយក្មេកស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅនេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភាជនសង្ស័យទាំង២នាក់ ៖                          ទី ១៖ឈ្មោះ ស្រឿន វីរៈ ឆ្នាំកំណើត១៩៩៣ និង                       ទី២៖ឈ្មោះ ដួង សំអឿន ហៅម៉ាប់ ឆ្នាំកំណើត១៩៩៤              ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់វិធានការតាមនិតីវិធីផ្លូវច្បាប់។

ក្នុងប្រតិបត្តិការដ៏ស្មុគស្មាញ នេះកម្លាំងសមត្ថកិច្ចយើងបានដកហូត ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន១២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ ចំនួន០២គ្រឿង៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.