ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវនាវឱ្យសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ទាំងអស់បន្តដំណើររួមគ្នាឆ្ពោះទៅដណ្តើមជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ


ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃ១៤កើត ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្ដាល ចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកអាណត្តិទី៣ ឆ្នាំ២០១៩នៅខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចនក្រី ហេង សំរិន បានកោតសសេីរ​ និងវាយតំលៃខ្ពស់ចំពោះគណបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី​ សមត្ថកិច្ចគ្រប់ផ្នែក កងកំលាំងប្រដាប់អាវុធ​ ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋទូទៅ ដែលបានចូលរួមបន្តថែរក្សាបាននូវសុខសន្តិភាព​ពេញលេញ ស្ថិរភាពនយោបាយរឹងមាំ សណ្តាប់ធ្នាប់សង្គម​ល្អនិងបានចូលរួមធ្វេីការងារមនុស្សធម៌ជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះធម្មជាតិនានា សំដៅ លើកកម្ពស់វឌ្ឍនភាពសង្គមនិងវិបុលភាពយូរអង្វែង ពិសេសទប់ស្កាត់ឱ្យបានជាដាច់ខាតនូវការប៉ុនប៉ងគ្រប់រូបភាពធ្វេីបដិវត្តពណ៌​ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចអគ្គមហាពញាចនក្រីហេងសំរិនបានមានប្រសាសន៍ថាឆ្នាំ២០១៨ កន្លងទៅនេះ ជាឆ្នាំចុងក្រោយ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ និងជាឆ្នាំចាប់ផ្តើម នៃរាជរដ្ឋាភិបាលអាណត្តិទី៦ បច្ចុប្បន្ននេះផងដែរ។ នៅក្នុងអំឡុងពេលនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានភាពល្អប្រសើរជាងពេលណាៗ ដែលផ្តល់អំណោយផលកាន់តែច្រើន ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។

សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានលើកឡើងទៀតថាឆ្នាំ២០១៨កន្លងមកនេះ យើងទទួលបាននូវកំណើនសេដ្ឋកិច្ច ៧,៥{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ដែលគាំទ្រដោយការរីកចម្រើនលើវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ កំណើនលើវិស័យសំណង់ កំណើនទេសចរណ៍ និងកសិកម្ម ហើយអត្រានៃភាពក្រីក្រ ស្ថិតនៅក្រោម ១០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អ ប្រសើរឡើងជាលំដាប់។

ជាមួយគ្នានេះ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសំណូមពរដល់ឲ្យបន្តកសាងពង្រឹងបក្ស​ឲ្យបានរឹងមាំដោយផ្សារភ្ជាប់ជាមួយប្រជាជនលេីកកម្ពស់ផលប្រយោជន៍ប្រជាជន​ និងបន្តពង្រឹងការឯកភាពផ្ទៃក្នុង កំណែទម្រង់ស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពព និងបន្តដំណើររួមគ្នាឆ្ពោះទៅដណ្តើមជ័យជំនះជូនគណបក្ស​ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិទី៣ នៅថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០១៩ ខាងមុខ​ ដើម្បីបន្តសន្តិភាពនិងការអភិវឌ្ឍ​រីកចម្រើនជូនប្រទេសជាតិ​ និងសុខដុមរម្យនា​ជូនប្រជាជនយេីង៕

ដោយ ៖ វិបុល

 


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.