ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក គាត ហ៊ុល អភិបាល នៃ គណៈអភិបាលក្រុងប៉ោយប៉ែត អញ្ចើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បុណ្យវិសាខបូជានៅវត្តឃោសត្ថារាមហៅវត្តស្រះត្រាច..!


ក្រុងប៉ោយប៉ែត ៖ វេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ត្រូវនឹងថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ព.ស២៥៦៣ ត្រូវនឹងថ្ងៃដែលប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យវិសាខបូជានៅទូទាំងប្រទេសដោយនៅក្នុងទឹកដីអាណាចក្រក្រុងប៉ោយប៉ែតបានប្រារព្ធពិធីបុណ្យវិសាខបូជា នៅវត្តឃោសត្ថារាមហៅវត្តស្រះត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និង ព្រះតេជគុណ ប៉ុក ចំរើន ព្រះគ្រូអនុគណក្រុងប៉ោយប៉ែត។ នៅក្នុងពិធីនេះផងដែល ក៏មានការចូលរួមពីលោក ម៉ែន សោភ័ណ អភិបាលរងក្រុងប៉ោយប៉ែត និង មន្ត្រីសាលាក្រុងជាច្រើនអ្នក ព្រមទាំងលោកចៅសង្កាត់ ជំទប់សង្កាត់ និង មន្ត្រីសាលាសង្កាត់ និងលោកមេភូមិ ព្រមទាំងប្រជាការពារ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

សូមបញ្ជាក់ថា លោក គាត ហ៊ុល អតីតចៅសង្កាត់ផ្សារកណ្ដាល ជាបុគ្គលមួយរូបដែលត្រូវបានប្រជាជនគាំទ្រដល់រូបលោក ដោយសារតែលោកជាចៅសង្កាត់ថាហើយធ្វើ ព្រមជាមួយការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ មូលដ្ឋាន និងការយកចិត្តទុកដាក់ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលធ្វើអោយរូបលោក ត្រូវបានប្រជាពលរដ្ឋ បោះឆ្នោតជូនលោក ធ្វើជាប្រធានក្រុមប្រឹក្សាសង្កាត់ផ្សារកណ្ដាល រហូតដល់លោក ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងលោក ជាអភិបាល នៃ គណៈអភិបាលក្រុងប៉ោយប៉ែត ។

ក្រោយពីបានឡើងកាន់ដំណែង ជា អភិបាល ក្រុងប៉ោយប៉ែត រូបលោកបានចំណាយពេលវេលា យ៉ាងច្រើន ដើម្បីរៀបចំសេរីណាយ៉ូ ក្នុងការអភិវឌ្ឍន៍ក្រុងប៉ោយប៉ែត ដូចភ្លៀងរលឹម ដែលធ្វើអោយ មហាជន តាមតុគុយទាវ នៅពេលព្រឹកៗឡើងនាំគ្នានិយាយសសើរ គ្រប់ៗគ្នា ថាលោក ជាមនុស្សអភិវឌ្ឍន៍ មិនចេះនឿយណាយឡើយ។

នៅក្នុងទឹកមុខប្រកបដោយ ប្រជាប្រិយភាព លោក គាត ហ៊ុល បានមានប្រសាសន៍នៅ ក្នុងអង្គពិធីបុណ្យវិសាខបូជា ថា ថ្ងៃនេះរូបលោក មានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ដែលបានចូលរួមនៅក្នុងពិធីបុណ្យតាមបែប ប្រពៃណីខ្មែរយើង ដែលដូនតាយើងបានបន្សល់ ទុកនូវពិធីបុណ្យដ៏យូរលង់ របស់ជាតិខ្មែរយើង តាំងពីបូរាណរៀងមក ហើយវិស័យព្រះពុទ្ធសាសនា ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេសជាតិរបស់យើង៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.