ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខ្លឹនស្អុយបញ្ច្រាស់ខ្យល់ខណៈ លោក ងួន កុសល ឡើងកាន់តួនាទីជាប្រធាន ការិយាល័យ គយច្រកទ្វារ អន្តរជាតិប៉ោយប៉ែត


ខេត្តបន្ទាយមានជ័យ ៖ ប្រភពដែលនៅក្បែរនឹងលោ ក ងួន កុសល ប្រធាន ការិយាល័យគយ និងរដ្ឋករច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត បានខ្សឹប ថា លោក ងួន កុសល ចំណាយដើមទុន យ៉ាង ច្រើនក្នុងការទទួលបានតំណែងជាមេគយ ច្រក ប៉ោយប៉ែត ទើបខំប្រឹងស្រង់ដើ តាមរបៀប ពុករលួយ ។

ប្រភពបាន ខ្សឹបទៀតថាប្រសិនបើ មិនចំណាយ ដើមទុនច្រើនទេនោះ គឺ លោក ងួន កុសល មិន អាចទទួលបានតំណែងជាប្រធានការិយាល័យ គយច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ដែលជាច្រខ្លាញ់បានដោយងាយស្រួលៗ បែបនេះ ទេ ។ ដូច្នេះហើយទើបត្រឹម មួយរយៈពេលខ្លីសោះ លោក ងួន កុសល សាងភាពល្បីល្បាញ ខាង ប្រព្រឹត្ត អំពើពុករលួយ ខ្លាំងជាង លោក ហ៊ុយ សុ ជាតិ អតីតប្រធាន ការិយាល័យគយច្រក ប៉ោយប៉ែតទៅទៀត ។

ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានខ្សឹបឲ្យដឹងថាគ្រាន់តែទទួលបាន តំណែងជាប្រធាន ការិយាល័យ គយច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ភ្លាមគឺ លោក ងួន កុសល ប្រើតួនាទី និងអំណាចរបស់ខ្លួនដោយគ្មាន ញញើតអ្វីទាំងអស់ ។ ការដែល លោក ងួន កុសល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារ អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយក ដ្ឋាន គយ និងរដ្ឋាករ កម្ពុជាហើយក៏មានការ ឃុបឃិត បើកដៃពីសំណាក់មេគយមួយចំនួននៅក្នុង ខេត្ត បន្ទាយមានជ័យផងដែរ ។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតបានខ្សឹបឲ្យដឹងថាបច្ចុប្បន្នទំនិញ ដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធ ត្រឹម៣៥ទៅ៤០ភាគរយ ប៉ុណ្ណោះ ក្រៅពីនេះ ឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ ជាមួយ លោក ងួន កុសល ប្រធានការិយាល័យ គយ ច្រក ប៉ោយប៉ែត ដែលកំពុងល្បីល្បាញ ខាង ប្រព្រឹត្តអំពើពុករលួយ ។

ប្រភពខ្លះបានខ្សឹបឲ្យដឹងថាឈ្មួញធំៗ កំពុង ស្វែងរកទំនាក់ទំនង ជិតស្និទ្ធ ជាមួយ លោក ងួន កុសល ដើម្បីពួកគេ អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញ ខុសច្បាប់ យ៉ាង រលូន ។ ជាពិសេសករណីមន្ត្រី គយនៅច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ឃុបឃិត គ្នា ជាមួយឈ្មួញ កែ ឯកសារ បន្លំ ប្រភេទ ទំនិញ បំបាត់ ចំណូល ពន្ធរដ្ឋ គឺជា រឿង ដែល លោក គុណ ញឹម អគ្គនាយក គយ មិន គួរ មើល រំលង តទៅទៀត នោះ ទេ ។ ជុំវិញ បញ្ហា ខាងលើ នេះ ប្រភព ពី មន្ត្រី គយ ខេត្ត បន្ទាយមានជ័យ បាន ខ្សឹប ឲ្យដឹង ថា បច្ចុប្បន្ន លោក ងួន កុសល កំពុង ធ្វើ អ្វី ៗ ស្រេច តែ អំពើ ចិត្តហើយប្រើប្រាស់ ឈ្មោះ មន្ត្រី គយ ធំៗ នៅក្នុង អគ្គនាយក ដ្ឋាន គយ និង រដ្ឋាករ កម្ពុជាធ្វើជា បង្អែកទៀតផង ។

ដោយសារ អាង មាន ខ្នងបង្អែក រឹងមាំ ទើប លោក ងួន កុសល ហ៊ាន ឃុបឃិត ឲ្យ ឈ្មួញ ធំៗ នាំចូល ទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុសច្បាប់ យ៉ាង ពេញបន្ទុក ហើយ បែរជា គាបសង្កត់ ឈ្មួញ និង អាជីវករ តូចតាច ក៏ដូចជា ប្រជាពលរដ្ឋ ដែល នាំចូល ទំនិញ តាម ច្រក ប៉ោយប៉ែត និង តាម ច្រក របៀង តូច ៗ ដោយ គ្មាន យោគយល់ ឡើយ ។

ពាក់ព័ន្ធព័ត៌មានការចោទប្រកាន់អំពើពុករលួយ លើលោក ងួន កុសល ប្រធាន ការិយាល័យ គយ ច្រក ទ្វារ អន្តរជាតិ ប៉ោយប៉ែត នេះ អង្គភាព គេហទំព័រ www.rskynews.com (រស្មីក្រុងយើង) មិនអាចសុំការបំភ្លឺ បានទេដោយគ្មាន អ្នកទទួលទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៩ ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.