ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​​ឧត្តម​​ ប៉ុល​ ​លឹម ​​តំ​ណាង​​សម្តេច​​ ស​​ ខេង​​ ជំ​រុញ​​ថ្នាក់​​ដឹក​​នាំ​ ​មន្ត្រី​​រាជ​​ការ​​​ត្រូវ​​បន្ត​​ធ្វើ​​ការ​ងារ​​បម្រើ​​​ប្រ​​ជា​​ពល​​រដ្ឋ​​​អោយ​បាន​ល្អ


ប៉ៃលិន៖ឯកឧត្តម ប៉ុល លឹមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងនាមជាតំណាងរបស់សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កត់សម្គាល់ថា អ្វីដែលមានភាពលេចធ្លោរសម្រាប់សាលាខេត្តប៉ៃលិន គឺការ​បន្ត​ពង្រឹងកិច្ចអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធី ៣ឆ្នាំរំកិល ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកប​ដោយ​តម្លា​ភាព ប្រសិទ្ធភាព ដែលលទ្ធផលទាំងនេះ គឺកើតចេញពីកម្លាំងសាមគ្គី និងបានរួមចំណែក​ក្នុងការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ។

មានប្រសាសន៍ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ​អនុវត្តន៍ការងា​រ​ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរ និងមន្រ្តីរាជការខេត្តប៉ៃលិនគ្រប់ជាន់ថ្នាក់ ត្រូវបន្តការខិតខំ​ប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជីវភាពរបស់ប្រជាពលរដ្ឋ។

ដូច្នេះដើម្បីបន្តថែរក្សានូវសមិទ្ធផលទាំងនោះ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តម ប៉ុល លឹម បាន​ផ្តល់អនុសាសន៍មួយចំនួន ដល់អាជ្ញាធរខេត្តប៉ៃលិន មានដូចជា៖ ការបន្តរួមគ្នាទទួលខុសត្រូវ ក្នុងការពង្រឹងសន្តិសុខ​សណ្តាប់​​ធ្នាប់សង្គម មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រូវលើកកម្ពស់វប្បធម៌ទទួលខុសត្រូវក្នុងភារកិច្ច មានភក្តីភាព មាន​មន​សិកា​រវិជ្ជាជីវៈ គោរពច្បាប់ វិន័យបទបញ្ជា និងគោលការណ៍របស់រដ្ឋ ជាពិសេសបន្តអនុវត្តន៍គោល​នយោបាយកំណែ​ទម្រង់​រដ្ឋបាលសាធារណៈ ឱ្យមានតម្លាភាព គុណភាព ប្រសិទ្ធភាព សម្របសម្រួល និងយកចិត្តទុកដាក់ដោះ​ស្រាយជម្លោះ​ដីធ្លី បង្ការទប់ស្កាត់បទល្មើសព្រៃឈើ ឱ្យកាន់តែម៉ឺងម៉ាត់។

នាឱកាសនោះ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ក៏បានមានប្រសាសន៍បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ដោយសម្រេចបានសមិទ្ធិផលផ្លែផ្កាជាច្រើនជូនជាតិ និងប្រជាពលរដ្ឋក្នុងឆ្នាំ២០១៧កន្លងមក។

ឯកឧត្តមអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា បើទោះបីជាការអនុវត្តការងារ ឆ្នាំ២០១៧ កន្លងទៅរបស់ខេត្ត ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក៏ដោយ ក្នុងនាមមន្ត្រីរាជការ បម្រើប្រជាប្រពលរដ្ឋ ត្រូវខិតខំកំណែ​ទម្រង់ការងារក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់ខ្លួនឱ្យបានល្អថែមទៀត ដោយអនុវត្តន៍ការងារទៅតាមច្បាប់ ក៏ដូចជា​សេចក្តីណែនាំ នីតិវិធី ស្របតាមបទដ្ឋានគតិយុត្តិ ក្នុងគោលបំណងអភិវឌ្ឍន៍អង្គភាពនីមួយៗ ឱ្យទទួលបាននូវការរីកចម្រើន ស្របតាមយុទ្ធសាស្រ្តដំណាក់កាលទី៣ ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្តន៍ផងនោះ។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ នៃអង្គសន្និបាត គឺសមាជិកអង្គបាតទាំងមូល បានស្តាប់ពីរបាយការណ៍ប្រចាំឆ្នាំ របស់រដ្ឋបាល​ខេត្ត និងមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត អំពីវឌ្ឍនភាព និងបញ្ហាប្រឈម ដោយបានពិភាក្សាទៅលើប្រធានបទសំខាន់ៗ និង​បញ្ហាមួយចំនួនពាក់ព័ន្ធភាពចន្លោះប្រហោងក្នុងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ហើយក្នុងឱកាសនោះ ឯកឧត្តម ប៉ុល លឹម ក៏បានបំពាក់គ្រឿងឥស្សរិយយសជួនដល់ថ្នាក់ដឹកនាំ មន្រ្តី ដែលមានស្នាដៃល្អចំនួន ១១រូប ក្នុងនោះ មានគ្រឿង​ឥស្សរិយយសសុវត្ថារាថ្នាក់មហាសេនា ចំនួន ៥ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ចំនួន ៣ និងគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទ្ធិ ចំនួន៣៕
ដោយ ៖ វិចិត្រ

 


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.