ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការក្ដៅចំពោះម្ចាស់ការដ្ឋានសំណង់ដែលរំលោភបំពានច្បាប់


ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០១៩ ក្រុមការងារចម្រុះដឹកនាំដោយលោក លី ចិត្តនិយម ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់សាលាខេត្តព្រះសីហនុ បានចុះណែនាំម្ចាស់ការដ្ឋានសំណង់ របស់អ្នកវិនិយោគបរទេស ដែលសង់រំលោភលើចំណីផ្លូវនៅកណ្ដាលទីក្រុងព្រះសីហនុ។

ការដ្ឋានសំណង់នេះ មន្ត្រីសាលាក្រុងព្រះសីហនុ បានចុះណែនាំចំនួន៤ដងមកហើយ តែក្រុមជាងនៅតែបន្តការងារទាំងបំពាន ទើបនៅថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៩ នេះរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះហាមឃាត់និងបញ្ជាអោយរុះរើចេញវិញតែម្តង។

បើតាមលោក លី ចិត្តនិយម ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់សាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ ”ទីតាំងសំណង់របស់ក្រុមហ៊ុននេះបានសង់រំលោភចូលលើដីចំណីផ្លូវប្រវែង ៣.៧ ម៉ែត្រ ។ក្រៅពីការរំលោភលើចំណីផ្លូវសំណង់នេះក៏បានសង់ឡើងលើធ្វើអោយប៉ះបង្គោលខ្សែអគ្គិសនីផងដែរ។”

ក្នុងពេលចុះប្រតិបត្តិការលោក លី ចិត្តនិយម បញ្ជាឲ្យម្ចាស់ការដ្ឋានសំណង់រុះរើចេញដោយខ្លួនឯង ករណីប្រសិនជាម្ចាស់សំណង់មិនអនុវត្តតាម រដ្ឋបាលខេត្តព្រះសីហនុនឹងចុះរុះរើ និងចាត់វិធានការទៅតាមផ្លូវច្បាប់។

លោកបានបញ្ជាក់ថា អាជ្ញាធរសំដែងការស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ដែលបានមកដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុក៏ប៉ុន្តែលោកទទូចស្នើសុំឲ្យវិនិយោគិនទាំងអស់ត្រូវគោរពទៅតាមច្បាប់របស់កម្ពុជា។

គួរបញ្ជាក់ផងដែរថាកន្លងមកក្រុមការងារចម្រុះបានចុះហាមឃាត់និងបញ្ជាឲ្យធ្វើការរុះរើចេញនូវសំណង់រំលោភច្បាប់ជាច្រើនកន្លែងដែលម្ចាស់សំណង់មួយចំនួនចេះតែលួចសាងសង់រំលោភច្បាប់។

ដោយឡែកស្ថានភាពសំណង់នៅក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះចាប់តាំងពីឯកឧត្តម យន្ត មីន ចូលមកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ រយៈកាល ៣ ឆ្នាំចុងក្រោយនេះការវិនិយោគលើវិស័យសំណង់បាននឹងកំពុងមានសន្ទុះខ្លាំងគួរកត់សំគាល់ មានសំណង់តូច ធំ ជាច្រើនកំពុងតែបណ្ដែតខ្លួនយ៉ាងព្រោងព្រាត សភាពបែបនេះបានធ្វើអោយខេត្តព្រះសីហនុប្រែប្រួលមុខមាត់យ៉ាងលឿន។ រីឯជីវភាពអ្នកខេត្តព្រះសីហនុ ក៏មានភាពប្រសើរឡើងជាលំដាប់ ភាពក្រីក្ររបស់ពលរដ្ឋត្រូវបានកាត់បន្ថយផងដែរ។

ជុំវិញការងារនេះដែលលោក លី ចិត្តនិយម
បង្ហាញជំហរយ៉ាងមុតមាំថាក្នុងនាមជាប្រធានក្រុមកាងារ លោកប្តេជ្ញាបន្តបេសកកម្មនេះដោយអនុវត្តទៅតាមច្បាប់និងសេចក្តីជូនដំណឹង ទាក់ទិនវិស័យសំណង់ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាបរិស្ថានល្អនិងសុខដុមនីយកម្មជាមួយអ្នកជិតខាងនិងសាធារណៈ។

ជាចុងក្រោយលោកក៏បានសំណូមពរឲ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវតែគោរពទៅតាមច្បាប់ទាំងអស់គ្នា៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.