ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយការងារជំនាញ និងចែកជូននូវ បាវចនា អភិក្រម និង អនុសាសន៍១០ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់មូលដ្ឋានអាវុធហត្ថទូទាំង រាជធានីភ្នំពេញ!


រាជធានីភ្នំពេញ ៖ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញ ដល់មន្ត្រី ការិយាល័យជំនាញ និង មូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១២ ដើម្បីដាស់តឿនរំលឹកនិងពង្រឹង នូវនិតិវិធី ក្នុងការអនុវត្តច្បាប់ ព្រមទាំងដាក់ចេញនូវផែនការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរំលឹកបន្ថែមដល់នាយទាហាន នាយទាហានរង ទាំងអស់ ឲ្យយកចិត្តទុកដាក់ លើការរៀបចំ សេដ្ឋកិច្ចគ្រួសារ ថែរក្សាសុខភាពឲ្យបានល្អ ហាត់ប្រាណឲ្យបានទៀងទាត់ ជាពិសេសត្រូវទៅឲ្យគ្រូពេទ្យពិនិត្យសុខភាពយ៉ាងហោច ណាស់មួយឬពីរដងក្នុងមួយឆ្នាំ។

ឆ្លៀតក្នុងឱកាសប្រជុំផ្សព្វផ្សាយនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តួចផ្តើមគំនិតផ្តិតនូវ បាវចនា អភិក្រម និង អនុសាសន៍ ១០ចំណុច របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចែកជូនដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ក៏ដូចជាទីបញ្ជាការរាជធានីផ្ទាល់ ដើម្បីយកទៅដាក់តាំងជានិមិត្តរូប ក្នុងការដាស់តឿនក្រើនរំលឹក ដល់កិច្ចអនុវត្តនការងារប្រចាំថ្ងៃរបស់ខ្លួន ដែលរួមមានខ្លឹមសារដូចខាងក្រោម៖
– បាវចនាមាន០២
១. កែទម្រង់ខាងក្នុង
២. បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ
– អភិក្រមមាន០៥
១. ឆ្លុះកញ្ចក់
២. ងូតទឹក
៣. ដុសក្អែល
៤. ព្យាបាល
៥. និងវះកាត់
– អនុសាសន៍ ១០ចំណុច
១- ត្រៀមខ្លួនជាស្រេចការពារឯករាជ្យ អធិបតេយ្យជាតិ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិ របស់ប្រជាជន ព្រោះកងទ័ពបានកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន,

២- រួមជាមួយកម្លាំងផ្សេងទៀត រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងជាមួយចោរកម្ម គ្រឿងញៀន ជួញដូរមនុស្ស និងអំពើអសកម្មផ្សេងៗ ត្រូវធ្វើឲ្យប្រទេសរបស់យើងទៅជាប្រទេស ដែលមានសុខសន្តិភាពពិតប្រាកដ ដោយតម្លៃណាក៏ដោយ មិនត្រូវអនុញ្ញាតឲ្យអ្នកណាមួយបំផ្លាញនូវសន្តិភាពដែលរកបានដោយលំបាក,

៣- ខិតខំប្រយុទ្ធប្រឆាំងភេវរកម្ម និងវាយកំទេចចោលឲ្យទាន់ពេលវេលានូវឧបាយកលបដិវត្តន៍ពណ៌ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយ:មធ្យោបាយមិនប្រជាធិបតេយ្យ និងផ្ទុយជាមួយរដ្ឋធម្មនុញ្ញ ។ កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះមិនមានពាក្យអព្យាក្រិតជាមួយពួកឧទ្ទាម ទាំងឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះទេ ។ យើងត្រូវតែកម្ចាត់ចោលជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយ ដែលប៉ុនប៉ងដណ្ដើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។

៤- សូមឲ្យកងទ័ពទាំងអស់ចូលរួមជាមួយកម្លាំងផ្សេងទៀត ដើម្បីជួយដល់ប្រជាជន ពិសេសពេលមាន គ្រោះមហន្តរាយ កងទ័ពជាកូនចៅប្រជាជន នៅទីកន្លែងណាក៏ដោយត្រូវមើលត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ ជួយដល់ ប្រជាពលរដ្ឋ ដែលមានការលំបាក ខិតខំធ្វើ នូវកិច្ចការដែលយើងអាចធ្វើទៅរួច ជួយដល់ប្រជាជន ជាពិសេសប្រជាជន ដែលមានជីវភាពក្រីក្រជួបការលំបាក ហើយកុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកដោយសារតែទង្វើមិនគប្បីនៃកងទ័ពរបស់យើង,

៥- ត្រូវគាំទ្រដល់កម្លាំងអនុវត្តច្បាប់ដើម្បីធានាទៅដល់ការ ការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដ៏ទៃទៀត។ កងទ័ពទាំងអស់ ត្រូវចូលរួមរក្សាព្រៃឈើ មិនត្រូវក្លាយជាអ្នកកាប់ឈើ ឬជាអ្នកការពារឈ្មួញកាប់ឈើ នោះទេ។ ចូលរួមរក្សានូវត្រី ធនធានជលផលដ៏កម្ររបស់យើង មិនត្រូវចូលរួមនឹងអំពើអសកម្មនានា ទាក់ទងនឹងវិស័យ ជលផលដែលធ្វើការនេសាទដោយខុសច្បាប់នោះទេ។ ត្រូវចូលរួមរក្សា នូវធនធានធម្មជាតិដ៏ទៃទៀត ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៦- គាំទ្រដល់ការប្រមូលចំណូលថវិកាជាតិ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ខិតខំទប់ស្កាត់ការរកស៊ីគេចពន្ធ និង ឧក្រិដ្ឋកម្មឆ្លងដែន ។ ត្រូវរួមគ្នា មិនមែនជាភារកិច្ចដាច់ដោយឡែករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពគយ ឬ អង្គភាពពន្ធដារនោះទេ ប៉ុន្តែត្រូវមានការជួយគាំទ្រទាំងអស់គ្នា ហើយខ្លួនយើងម្នាក់ៗ ក៏ត្រូវបំពេញកាតព្វកិច្ចពន្ធដារដូចគ្នា។

៧- ខិតខំពង្រឹងវិន័យកងទ័ព បង្កើនសមត្ថភាពលើគ្រប់ផ្នែក ការហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំគ្រប់មុខជំនាញទាំងអស់ សម្ភារៈកាន់តែទំនើប បើមនុស្សមិនទំនើប គឺស្មើនិងគ្មានសម្ភារ:ទាំងនោះទេ ។ ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ មានន័យថា ហូរញើសនៅទីលានហ្វឹកហាត់ គឺកាត់បន្ថយការហូរឈាម និង ការស្លាប់នៅទីលានប្រយុទ្ធ ហើយសុំយកឱកាសនេះផ្តាំផ្ញើ សុំខិតខំសម្រកក្បាលពោះ។

៨- ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈយុទ្ធោបករណ៍គ្រប់ប្រភេទទាំងអស់ដែលជាគ្រឿងបំពាក់សម្រាប់កងទ័ព របស់យើង ហើយត្រូវពិនិត្យវាជាប្រចាំ ត្រូវតែថែទាំឱ្យបានគត់មត់ដើម្បីធានាថា អាវុធរបស់យើងនេះប្រើប្រាស់បាន ហើយចំគោលដៅនៅពេលដែលមានការគឺចំគោលដៅ។

៩- យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដើម្បីឲ្យកងទ័ពយើងមានគ្រប់លក្ខណ:សម្បត្តិ និងថែទាំសុខភាព ជម្រកស្នាក់នៅ ទីកន្លែងនានា ម្ហូបអាហារ ត្រូវបន្តការយកចិត្តទុកដាក់មើលថែទាំថែមទៀតនូវជីវភាពរបស់កងទ័ព ហើយអង្គភាពនិមួយៗត្រូវម្ចាស់ការធ្វើខ្លួនឯង ដើម្បីបន្ថែមទៅលើរបបដែលរដ្ឋផ្តល់ជូន ដោះស្រាយការព្យាបាលឲ្យបានហ្មត់ចត់ ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះកងទ័ពដែលកំពុងនៅក្នុងជួរ ត្រូវយកចិត្តទុកដាក់ចំពោះកងទ័ពដែលបានចូលនិវត្តន៍តាមរយ:សមាគមអតីត:យុទ្ធជន។

១០- កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងកសាង ទំនាក់ទំនងល្អជាមួយ បណ្តាប្រទេសជាមិត្តទាំងអស់នៅលើពិភពលោក។ តាមរយៈទំនាក់ទំនងល្អជាមួយ ប្រទេសជិតខាងនោះហើយ ដែលធ្វើឲ្យទំនាក់ទំនង រវាងរដ្ឋនិងរដ្ឋ ប្រសើរ ទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ គឺបានប្រសើរឡើង ៕

ប្រភព #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.